តើអ្នកគួររៀបការនៅអាយុប៉ុន្មានទើបល្អ?​



ស្នេហា​និង​ការ​រៀប​ការ​ពិត​ណាស់គឺ​មិន​ប្រកាន់​វ័យ​ឬអាយុ​ទេ​ វា​ជា​ការ​សម្រេច​ចិត្ត​រវាង​បេះ​ដូង​អ្នក​ទាំង​ពីរ។ តែ​ទោះជាយ៉ាង​ណា​ក៏​មាន​គូរ​ស្នេហ៍​មិនតិច​ដែរ​ ដែល​បាន​លែង​លះគ្នាក្រោយ​រៀប​ការដោយសារអាយុ។ ការរៀបការដោយមិនមានការគិតគូពិចារណាឲ្យបានដិតដល់ និងកត្តាអាយុក៏អាចជះឥទ្ធិពលទៅលើស្ថានភាពគ្រួសាររបស់អ្នកផងដែរ។ ដូច្នេះ​តើ​អ្នក​គួរ​រៀប​ការ​នៅអាយុ​ប៉ុន្មានទើប​ល្អ? 

ពេល​អ្នក​សម្រេច​ចិត្ត​រៀប​ការក្នុង​ពេល​យុ​វវ័យ អ្នកអាចប្រឈមមុខនឹង​អត្រា​លែង​លះខ្ពស់។​​ តាម​ការ​សិក្សា​ថ្មី​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា អ្នកគួរ​រៀប​​ការនៅអាយុ​ចន្លោះពី ២៨ ទៅ​ ៣២ ឆ្នាំប្រសិន​បើអ្នក​មិនចង់​ទទួល​ការ​លែង​លះក្នុង​អំឡុង​ពេល​ប្រាំ​ឆ្នាំ​ដំបូង​បន្ទាប់​ពី​រៀបការ នេះ​តាម​ការសិក្សាស្រាវជ្រាវ​របស់​​លោក Nick Wolfinger អ្នក​សង្គម​វិទូ​នៅ​សាកល​វិទ្យាល័យ​ University of Utah ដែលបាន​ចេញ​ផ្សាយដោយវិទ្យា​ស្ថាន​សិក្សា​គ្រួសារ Institute of Family Studies

ខាងក្រោមនេះគឺជាកត្តាមួយចំនួនដែលបញ្ចាក់ថាការរៀបការនៅអាយុ ២៨ទៅ៣២ ល្អសម្រាប់អ្នក÷

១) ​អ្នកជា​មនុស្ស​ចាស់​ចិត្ត ចាស់គំនិត

២) មិន​ឆែវ​ឆាវ​ដូច​យុវវ័យ​ឈាម​រាវ

៣)​ អ្នក​មាន​ហេតុ​ផល​ច្រើន

៤) អ្នក​បាន​សិក្សា​ពី​មនុស្ស​និង​សង្គម​ជុំវិញ​ខ្លួន​បាន​ច្រើន

៥) អ្នក​បាន​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ប្រឈម​ជាមួយ​សម្ពាធ​គ្រួសារ

៦) អ្នក​មាន​សមត្ថ​ភាព​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិ​វិធី​ច្រើន​ជាង​យុវវ័យ

៧) អ្នក​ចាប់​ផ្តើម​មាន​ភាព​ទទួល​ខុស​ត្រូវ​ច្រើន

៨) អ្នក​បាន​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ធ្វើ​ជា​ឪពុក​ម្តាយ​គេ

៩) ពិសេស​អ្នក​មាន​ការ​ងារ​ជាប់​លាប់​មួយ​ដែល​អា​ច​មាន​ប្រាក់​គ្រប់​គ្រាន់​ផ្គត់​ផ្គង់គ្រួសារ និង​មនុស្ស​នៅ​ក្នុង​បន្ទុក​របស់​អ្នក​មាន​ មិនមែន​មនុស្ស​គ្រប់​គ្នា​ដែល​រៀប​ការ​ក្នុង​វ័យ​នេះ​សុទ្ធ​តែ​ទទួល​បានជោគ​ជ័យ​ក្នុង​ជីវិត​អា​ពាហ៍​ពិពាហ៍នោះទេ គ្រាន់​តែថា​អត្រា​​លែងលះក្នុងវ័យ​នោះ​មាន​ទាប​ជាង​យុវវ័យ​ប៉ុណ្ណោះ។

អ្វី​ដែល​សំខាន់​គឺ​ចិត្ត​អ្នក​ប្តេជ្ញា​ថា​បន្ត​ចំណង់​នេះ​ឲ្យ​បាន​ដល់​កម្រិតណា​៕

ដោយ៖ យ៉ាយ៉ា

X
5s