​វិធី​សាមញ្ញ​ ៥ចំណុចកាត់បន្ថយ​ការ​គេង​មិន​ស្កប់ស្កល់​​



មនុស្ស​ច្រើន​នាក់​ណាស់​ដែល​ទទួល​រង​នូវ​ផល​ប៉ះពាល់​ពី​ការ​គេង​មិន​លក់​បក់​មិន​ល្ហើយ​នេះ​។ អ្នក​ខ្លះ​វិញ​បណ្ដោយ​ខ្លួន​ឲ្យ​​ទៅ​ជា​អាការៈ​រាំរៃ​មក​រាប់​ឆ្នាំ​ទៅ​វិញ។ អ្នក​ត្រូវ​ដឹង​ថា​ ការ​គេង​លក់​មិន​ស្កប់ស្កល់​នេះ​នឹង​ធ្វើ​ឲ្យ​សុខភាព​អ្នក​ធ្លាក់​ដុនដាប​ពីមួយថ្ងៃទៅមួយថ្ងៃ។​ ហេតុ​ដូច​នេះ​គួរ​ចំណាយ​ពេល​ខ្លះ​អាន​នូវ​វិធីសាស្ត្រ​សាមញ្ញ​ៗ ទាំង​នេះ​ដើម្បី​កាត់​បន្ថយ​ការ​គេង​មិន​ស្កប់​ត​ទៅ​ទៀត​ ៖

១) សម្រាន្ត​នូវ​កន្លែង​មួយ​ដែល​អ្នក​តែង​តែ​គេង​លើ​ជា​រឿយ​ៗ ព្រោះ​វា​នឹង​ផ្ដល់​អារម្មណ៍​មួយ​ដ៏​ស្រណុក​ស្រួល ហើយ​ធ្វើ​ឲ្យ​អ្នក​ឆាប់​គេង​លក់​ជាង​កន្លែង​ដទៃ។

២) ត្រូវ​ឧស្សាហ៍​ហាត់​ប្រាណ​តាម​តែ​អាច​ធ្វើ​ទៅ​បាន​។ មិន​ទាមទារ​ច្រើន​ឡើយ​ ប្រសិន​បើ​អ្នក​រវល់ ចំណាយ​ត្រឹម​ ២០ ទៅ ៣០​នាទី​នៃ​ការ​ហាត់​ប្រាណ​ប៉ុណ្ណោះ វា​នឹង​ជួយ​សម្រួល​ដល់​ការ​គេង​របស់​អ្នក​ឲ្យ​ល្អ​ជាង​មុន​។

៣) ត្រូវ​បរិភោគ ទឹក​ឲ្យ​បាន​ច្រើន​ រួច​ជៀសវាង​ពិសា​សារជាតិ​កាហ្វេ​អ៊ីន ដែល​វា​នឹង​ចូល​ទៅ​រារាំង​សរីរាង្គ​អ្នក​មិន​ឲ្យ​ឆាប់​គេង​លក់​។

៤) បន្ថយ​​សម្លេង​រំខាន​ ខ្លាំង ឬ​ក៏​ភ្លើង​ភ្លឺ​ពេក​នៅ​ក្នុង​បន្ទប់ ព្រោះ​ថា​ វា​នឹង​ចូល​ទៅ​បង្អាក់​អ័រម៉ូនដែល​ធ្វើ​ឲ្យ​អ្នក​ឆាប់​គេង​លក់។​

៥) ព្យាយាម​កាត់​បន្ថយ​អារម្មណ៍​ តានតឹង​របស់​អ្នក​មុន​ចូល​គេង​។ ​វិធី​កាត់​បន្ថយ​អារម្មណ៍​តានតឹង​នោះ រួម​មាន​ ការ​តាំង​សមាធិ​និង​ ការ​បត់បែន​ខ្លួន​ ជា​ដើម ។ ការ​ធ្វើ​អារម្មណ៍​ឲ្យ​ស្រឡះ មុន​ចូល​គេង​គឺ​ជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ ដើម្បី​ឲ្យ​គេង​បាន​លង់លក់​ស្រួល​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ Ouraring.com

X
5s