គ្រាន់តែដើរលេងសោះអាចបង្រៀនជំនាញទាំង ៣នេះដល់អ្នកដោយមិនដឹងខ្លួន
តាមពិតទៅ ការដើរលេងច្រើនមិនមែនគ្មានប្រយោជន៍ឡើយ បើអ្នកគិតឲ្យជ្រៅទៅនោះ។ សម្រាប់អ្នកចូលចិត្តរៀនសូត្រពីអ្វីជុំវិញខ្លួន ការដើរលេងជាឱកាសល្អបំផុតហើយ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនឹងទទួលបានជំនាញច្រើន ដែលពិភពលោកកំពុងត្រូវការទៀតផង។ តើមានជំនាញអ្វីខ្លះទៅ?
១) ជំនាញទំនាក់ទំនង៖ មនុស្សមួយចំនួនធំ កំពុងមានទម្លាប់មួយចូលចិត្តនៅស្ងប់ស្ងាត់ តែឯង ថាឲ្យចំទៅ គឺមិនសូវរាប់ញាតិ។ តែតាមពិត អ្នកកំពុងបណ្ដោយឲ្យឱកាសជាច្រើនបាត់បង់ទៅតាមការព្រងើយនឹងមនុស្សជុំវិញខ្លួនរបស់អ្នក។ មនុស្សមានទំនាក់ទំនងច្រើន ភាគច្រើនបានក្លាយជាអ្នកជោគជ័យធំ ៗក្នុងពិភពលោកបាត់ទៅហើយ។ ជំនាញទំនាក់ទំនងនេះ វាមិនមែនកើតឡើងពីធម្មជាតិទេ តែវាកើតចេញមកដោយមិនដឹងខ្លួន ពេលអ្នកចាប់ផ្ដើមធ្វើដើរកម្សាន្តបានចម្រើន។ ដំណើរកម្សាន្តអាចនាំអ្នកជួបមនុស្សមិនដែលស្គាល់ ហើយអ្នកចាប់ផ្ដើមកសាងទំនាក់ទំនងដោយខ្លួនឯងជារឿយៗដោយមិនដឹងខ្លួន។
២) ជំនាញគ្រប់គ្រងពេលវេលា៖ ទម្លាប់យឺតយ៉ាវនឹងបាត់បង់ពីខ្លួនអ្នកមិនខាន បើអ្នកចេះរៀបចំពេលហើយនោះ។ រាល់ដំណើរកម្សាន្តមិនថាម្នាក់ឯង ឬជាក្រុមគឺសុទ្ធតែផ្ដោតលើពេលវេលាទាំងអស់។ បើអ្នកហ៊ានតែយឺតយ៉ាវនោះ អ្នកនឹងខកខានទស្សនាទីកន្លែងដែលអ្នកប៉ងចង់ទៅ។
៣) ជំនាញក្នុងការសម្រេចចិត្ត៖ អ្នកនឹងចាប់ផ្ដើមដឹងថាខ្លួនឯង ចេះសម្រេចចិត្តដល់កម្រិតណា ពេលអ្នកធ្វើដំណើរកម្សាន្តបានច្រើននោះ។ មិនថាការសម្រេចចិត្តនោះខុសឬត្រូវឡើយ យ៉ាងណាអ្នកមានចិត្តហ៊ានសម្រេចដោយអត្តនោម័តិ គឺមិនទទួលគំនិតពីនរណាម្នាក់ឡើយ។ កាលដែលហ៊ានចេះសម្រេចចិត្តខ្លួនឯង វានឹងដឹកនាំអ្នកឲ្យក្លាយជាអ្នកដឹកនាំគេ នៅថ្ងៃណាមួយជាមិនខាន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ Bootsnall.com