ហេតុអ្វីត្រូវសិក្សាពី ឥរិយាបថរបស់អង្គភាព (Organizational Behavior)?​



ការ​ស្វែងយល់​ពី​បុគ្គលិក​ និ​ងការ​សិក្សា​ពី​ធម្ម​ជាតិ​ដ៏សែន​ស្មុគ​ស្មាញរបស់​មនុស្ស​ម្នាក់ៗជា​រឿង​មួយចាំ​បាច់ខ្លាំង​ណាស់​ដើម្បី​ឲ្យ​ការ​គ្រប់​គ្រង​ក្នុង​ស្ថាប័នមួយ​កាន់​តែ​ល្អ​ប្រសើរ​ ក៏​ដូច​ជា​បង្កើន​តម្លៃធនធាន​មនុស្ស​ក្នុងស្ថាប័ន​មួយផងដែរ។​ ឥរិយាបថ​របស់​អង្គភាព​ជួយ​អ្នកសិក្សា​ពីដើម​ហេតុ​ដែល​មាន​ឥ​ទ្ធិ​ពល​លើ​ឥរិ​យាបថ​របស់​បុគ្គលិកក្នុ​ងកន្លែង​ការងាររបស់អ្នក​។ ខាង​ក្រោម​នេះ​ជា​ហេតុផល​ ៥យ៉ាង​ដែល​អ្នកគួរ​យល់​ដឹង​ពី​​​​ឥរិយាបថ​របស់​អង្គភាព÷

 

១) យល់​ដឹង​ពី​ទំនាក់ទំនង​រវាង​ស្ថាប័ន​និង​បុគ្គលិក÷ ជួយ​ឲ្យ​យុទ្ធសាស្ត្រ​នៃ​ការ​គ្រប់គ្រង​បុគ្គលិក​បានកាន់​តែប្រសើរ​ឡើង​ ជួយ​បង្កើន​បរិយាកាស​ការងារ​ឲ្យកាន់តែល្អ​ និងជួយឲ្យ​បុគ្គ​លិក​មាន​ភាព​ស្មោះ​ត្រង់​នឹង​អង្គភាព។​ ដោយនិយាយជា​រួម​គឺ​ការលើក​កម្ពស់​​ផ្នែកធនធាន​មនុស្ស​ក្នុង​ស្ថាប័ន​។

 

២) លើកទឹក​ចិត្ត​ដល់​បុគ្គលិក​÷ ការ​សិក្សា​ពី​ឥរិយា​បថ​របស់អង្គភាព​ជួយឲ្យ​អ្នកគ្រប់​គ្រង​យល់​ពី​បុគ្គលិក​​ឬ​អ្នក​ក្រោម​បង្គាប់​ខ្លួន​ ហើយ​លើក​ទឹក​ចិត្ត​ពួកគេ​ ផ្តល់​នូវ​ការ​លើក​ទឹកចិត្ត​ផ្សេងៗ​ដល់​បុគ្គលិក​ម្នាក់ៗ​តាម​តម្រូវ​ការ​របស់​ពួកគេ​ក្នុង​គោល​បំណង​បង្កើន​ផលិត​ភាព​ការងារ​របស់​ស្ថាប័ន​ទាំង​មូល។

 

៣) ពង្រឹង​ទំ​នាក់​ទំនង​ក្នុង​ស្ថាប័នឲ្យ​កាន់​តែ​ប្រសើរ​ឡើង÷ ជួយ​ឲ្យ​អ្នក​ឲ្យ​ដឹង​ពី​ដើម​ចម​នៃ​បញ្ហា​ ព្យាករណ៍​ពី​អនាគត​និង​គ្រប់​គ្រង​លើ​អ្វី​ដែល​ជា​ផល​វិបាក។ ជា​លទ្ធ​ផល​អ្នកគ្រប់​គ្រង​នឹងអាច​រក្សា​បាន​នូវ​ទំនាក់​ទំនង​ល្អ ស្អិតល្មួតរវាង​បុគ្គលិក​នឹងបុគ្គលិក​ និង​បុគ្គលិក​ទៅ​ស្ថាប័ន​។

 

៤) ប្រសិទ្ធិ​ភាព​នៃ​ការ​ប្រើ​ប្រាស់ធន​ធាន​​មនុស្ស​÷ ចំណេះ​ដឹង​ដែល​បាន​មក​ពីការសិក្សា​លើ​​ឥរិយា​បថ​អង្គភាពជួយ​អ្នកគ្រប់​គ្រង​សម្រេចបាន​នូវ​ប្រសិទ្ធិភាព​និង​ភាពស័ក្តសិទ្ធក្នុង​ការ​គ្រប់​គ្រង​បុគ្គលិក​​ បំផុសគំ​និ​តនិង​លើកទឹក​ចិត្ត​បុគ្គលិក​ដើម្បី​ទទួល​បាន​ផលិត​ភាព​ការងារ​កាន់​តែ​ប្រសើរ។

 

៥) ទស្សន៍ទាយ​ ព្យាករណ៍ពី​ឥរិយាបថ​មនុស្ស÷ នេះអាចជាហេតុ​ផល​មួយ​ដ៏​សំខាន់​ដើម្បី​សិក្សា​ពី​ឥរិយាបថ​អង្គភាព​ក្នុង​ការ​គ្រប់​គ្រង​ ដោយ​ជួយ​ឲ្យ​អ្នករៀនបាន​ក្លាយជាអ្នក​​គ្រ​ប់​គ្រង​មួយ​ដ៏​ល្អ ដែល​អាចធ្វើ​ឲ្យសំរេច​គោល​បំណង​និង​ទស្សនវិស័យ​របស់​ស្ថាប័ន​ ក៏​ដូចជា​ចូលរួម​ចំណែក​ក្នុង​ការ​ស្វែង​រក​ប្រាក់​ចំណេញ​ដល់​ស្ថាប័ន​យ៉ាង​មាន​ប្រសិទ្ធិ​ភាព៕

 

ដោយ៖ យ៉ាយ៉ា

X
5s