មូលហេតុ​ធំៗ​ទាំង ៧​ ដែល​បណ្តាល​ឲ្យ​អាជីវ​កម្ម​ខ្នាត​តូច​ទទួល​បរាជ័យ និង​​វិធី​ចៀសវាង​ការ​បរាជ័យ​



យោ​ងតាម​ស្ថិតិ​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​​សិក្សា​ដោយ​ស្ថាប័ន​​ Small Business Administration (SBA) ក្នុង​ឆ្នាំ 2017 បាន​ឲ្យ​ដឹង​ថា ​មួយភាគ​ប្រាំ​នៃអាជីវ​កម្ម​ថ្មីថ្មោង​ Startup បាន​ដួល​រលំ​នៅ​ក្នុង​ឆ្នាំ​ដំបូង ខណៈដែល​ពាក់​កណ្តាល​នៃ​​អាជីវកម្ម​ប្រភេទ​នេះ​ ​សរុបអាច​នឹង​ដួល​រលំ​ក្នុង​ឆ្នាំទី​៥  និង​មួយភាគ​បី​ប៉ុណ្ណោះ​ដែល​អា​ច​បន្ត​ររស់រាន​បាន​បន្ទាប់​ពី​ឆ្នាំទី​7 ឬ​លើស​ពី​នេះ។ នេះ​ក៏ដោយ​សារ​អាជីវ​កម្ម Startup  បាន​ធ្វើ​នូវកំហុស​មួយ​ចំនួនដូចជា៖

១ អ្នក​បាន​បង្កើត​អាជីវកម្ម​របស់​អ្នក​ខុស​មូល​ហេតុ÷ អ្នកគិត​ថា​ការ​បង្កើត​អា​ជីវ​កម្ម​មួយ​ដំបូង​គឺក្នុងគោល​បំណង​ដើម្បីរកចំណូលឲ្យ​បាន​ច្រើន​មែនទេ? ឬ​ក៏អ្នកគិត​ថា ​ការ​ដែល​បើកអាជីវកម្ម​មួយ​ធ្វើ​ឲ្យ​អ្នក​អាច​​មាន​ពេល​វេលា​ច្រើន​នៅជា​មួយ​គ្រួសារ​របស់​អ្នក? ឬ​ក៏អ្នក​អាច​ធុញ​ទ្រាន់​នឹង​ការ​ឆ្លើយ​សំនួរទាំងឡាយ​ដែល​តែង​សួរថា ”ពេល​ណាទើប​ចេញ​រកស៊ី” អ្នក​អាច​នឹង​មិនចាំបាច់​ឆ្លើយ​សំនួរ​ទាំង​នេះទេ។ សហគ្រិន​ជោគជ័យមិនមែន​ចំណាយពេល​ត្រឹម​មួយឆ្នាំពីរឆ្នាំដើម្បីកើប​លុយទាំង​ដុល​ទេ។ ដើម្បី​ចាប់​ផ្តើម​អ្នក​ត្រូវ​ប្រើ​ហេតុ​ផលទាំងនេះ÷
ក អ្នក​ចង់​បង្កើត​វាឡើង អ្នក​ស្រលាញ់អ្វីដែល​អ្នក​កំពុង​តែធ្វើនេះ​ខ្លាំង អ្នក​ជឿជាក់ថាអ្នក​អាចធ្វើវាបាន​ដោយ​ផ្អែក​លើ​ចំណេះដឹង​រួមទាំង​បទពិសោធន៍ដែល​អ្នក​មាន ហើយប្រាកដ​ថា​ផលិតផលឬសេវាកម្ម​របស់អ្នកគឺពិតជា​មាន​តម្រូវការ​លើទីផ្សារ
ខ អ្នក​ត្រូវ​មាន​ការ​ប្តេជ្ញាចិត្ត​ខ្ពស់ អត់ធ្មត់ មានគំនិត​វិជ្ជមាន មិនធ្វើយ៉ាង​ណាទៅ​ឲ្យ​ដល់អតិថិជន​គោលដៅ​របស់​អ្នក
គ ភាព​បរាជ័យ​មិនអាច​រារាំង​អ្នក​​បាន​​ឡើយ​ អ្នកនឹង​សិក្សា​ពី​កំហុស​ហើយ​កែ​ប្រែវាឲ្យ​បាន​ល្អប្រសើរឡើង​វិញ
ឃ អ្នក​មានភាពឯករាជ្យ និង​មានគំនិត​ច្នៃ​ប្រឌិតអាចដោះស្រាយ​បញ្ហា​បាន​ឆាប់​រហ័ស
ង ប្រកាន់​ខ្ជាប់​នូវ​ភាព​ស្មោះ​ត្រង់

២ ការ​គ្រប់​គ្រង​របស់​អ្នក​ខ្សោយ÷ មិនថា​តែ​អាជីវកម្ម​ខ្នាត​តូខ​ទេ​ ទោះ​ខ្នាត​ធំក៏ដោយ​បើ​ការ​គ្រប់​គ្រង​ខ្សោយ​​​វាច្បាស់​ជា​ដួល​រលំមិនខាន។ បញ្ហា​ដែល​នាំ​ឲ្យ​អាជីវកម្ម​បរាជ័យ​គឺ​បណ្តាល​មកពី​ម្ចាស់​អាជីវកម្ម​មិន​បាន​គ្រប់​គ្រង​ហិរញ្ញវត្ថុ​ឲ្យ​បាន​ល្អ ការ​ទិញ​ ការលក់​នៅ​ខ្វះ​ខាត​ច្រើន ការ​ផលិត​មិន​ត្រូវ​តាម​ស្តង់ការ​ឬតម្រូវ​ការ​ គ្មាន​បុគ្គលិក​ល្អ​ធ្វើការឬ​ការ​គ្រប់​គ្រង​បុគ្គលិក​នៅខ្សោយ។ អ្វី​ដែល​ម្ចាស់អាជីវកម្ម​ត្រូវ​ធ្វើគឺ​ សិក្សា​ពី​ផែនការ ការគ្រប់​គ្រង​និង​រាល់​សកម្មភាព​ប្រតិបត្តិ​ការ បូក​រួម​ទាំង​ការ​សិក្សា​ពី​ទីផ្សារ​និង​កំណត់​ឲ្យ​បាន​ជាក់​កលាក់​ពី​ទិន្នន័យ​អតិថិជន។​

៣ ដើមទុន​មិន​គ្រប់​គ្រាន់÷ អ្នក​ណា​ថា​រក​ស៊ី​មិន​ចាំ​បាច់​លើ​ដើមទុន​អាស្រ័ល​លើគំនិត បើ​អ្នក​​មាន​តែ​គំនិត​​មក​ប្រើ តែ​ខ្វះ​សកម្មភាព ​គឺ​អ្នក​នឹង​ទទួលភាព​បរាជ័យ​ជា​មិន​ខាន​។ បរាជ័យក៏​បណ្តាល​មកពី​អ្នក​មិនទាន់​យល់​ពីលំហូរ​នៃ​សាច់​ប្រាក់សំរាប់​អាជីវកម្ម​ អ្នក​ខ្លះគ្រាន់​តែត្រូវការដើមទុន​បើក​អាជីវកម្ម​តែ មិន​បាន​ត្រៀម​ដើម​ទុន​បំរុង​សំរាប់​អាជីវកម្ម។

៤ ទី​តាំង​អាជីវកម្ម​ខុស÷ ការ​រើសទី​តាំង​ខុស​មាន​ន័យ​ថា​អ្នក​បាន​កំណត់​អតិថិជន​គោល​ដៅអ្នក​ខុស​ហើយ​​សម្រាប់​ប្រភេទ​អាជីវកម្ម​មួយ​ចំនួន​ដូច​ជា​កាហ្វេ និង​ភោជនីយដ្ឋាន​ជា​ដើម។  ដូច្នេះ​អ្វីដែលអ្នកគួរ​ពិចារណា​​គឺ​ត្រូវ​មើល​ដោយ​លម្អិត​លើ​ចំណុច​ប៉ុន្មាន​ខាង​ក្រោម​នេះ៖

អតិថិជន​អ្នកនៅទីណា?
ចរាចរណ៍ ការ​ដែល​អាច​ចូលមក​ដល់​របស់​អតិថិជន ការ​ចត និង​ភ្លើង​បំភ្លឺនានាដែល​សុទ្ធ​តែជា​ការ​បង្ក​លក្ខណៈងាយ​ស្រួលដល់​អតិថិជន
ឃ្លាំង​ផ្ទុក ឬ​ស្ដុក​ទំនិញ
ទីតាំង​នៃ​ដៃ​គូ​ប្រកួត​ប្រជែង
លក្ខខណ្ឌ​និង​សុវត្ថិភាព​នៃ​អគារ
ទីតាំង​អំណោយផលសំរាប់​អាជីវកម្ម Startup ទេ
សង្គម ប្រវត្តិសាស្ត្រតំបន់​ និង​ជា​កន្លែងដែល​អាច​ឲ្យ​យើង​ឈរជើង​បាន​​

៥ កង្វះ​ផែនការ÷ អាជីវកម្ម​ខ្នាត​តូច​ភាគ​ច្រើន​ទទួល​បរាជ័យ​ដោយសារ​ម្ចាស់​អាជីវកម្មភាគ​ច្រើន​មិន​បាន​រៀប​ចំ​ផែន​ការ​ឲ្យ​បាន​ច្បាស់​លាស់ វាជាបញ្ហា​ស្លាប់​រស់​បើ​យើង​មិន​ដឹង​ថា​តើ​យើង​ត្រូវ​ចាប់​ផ្តើម​អ្វី​មុន​ ហើយធ្វើ​អ្វី​បន្ទាប់ទៀត។ ត្រូវ​ចាំ​ថា​បើ​អ្នក​ចង់​ប្រើ​កម្ចី​ធនាគារ​ដើម្បី​ជាដើម​ទុន​សំរាប់​បើក​អាជីវកម្ម​នោះ​គឺទាមទារ​ឲ្យ​អ្នក​មាន​ផែនការអាជីវកម្មជាចាំ​បាច់ ដូច្នេះ​ការងារ​ដែល​យើង​ត្រូវ​ធ្វើគឺ​÷

ពិព៌ណ​នា​ពី​អាជីវកម្ម ទស្សនៈវិស័យ គោលដៅ និង​គន្លឹះ​ជោគជ័យសំរាប់​អាជីវកម្ម
វិភាគទីផ្សារ
តម្រូវការ​ការងារ
បញ្ហា​ដែលជាសក្តានុពល និង​ដំណោះស្រាយ
ហិរញ្ញវត្ថុ: ដើម​ទុន និង​ការ​ផ្គត់​ផ្គង់ របាយការណ៍​តុល្យការណ៍ របាយការណ៍​ចំណូល និង​ការ​វិភាគ​លំហូរសាច់​ប្រាក់​ រួមទាំងព្យាករណ៍​ការ​លក់និងចំណាយ
វិភាគ​ពី​ដៃគូប្រកួត​ប្រជែង
ធ្វើទីផ្សារ ផ្សព្វផ្សាយ និង​ promotion
គម្រោង​ថវិកា និង​គ្រប់គ្រង​ការរីក​លូតលាស់​នៃ​អាជីវកម្ម​

៦ រំពឹង​ខ្ពស់​ពេក÷ ការរំពឹង​ខ្ពស់​ហួស​ថា​អាជីវកម្ម​នឹង​រីកចម្រើន​លឿន ធ្វើឲ្យ​យើង​ប្រឹង​ចំណាយ​កាន់​តែ​ច្រើន​ដោយគ្មានផែនការ​ ជា​ហេតុ​ធ្វើ​ឲ្យអាជីវកម្មងាយ​នឹង​ដាំ​ក្បាល​ចុះ។

៧ អ្នកគ្មាន​ Website គ្មាន​បណ្តាញ​សង្គម​អ្វីទាំង​អស់​ដើម្បីជួយ​លើក​ក​ម្ពស់​ម៉ាក​យីហោ​របស់​អ្នក÷ ដោយសារ​សម័​យ​នេះ​ ជា​សម័យ​បច្ចេក​វិទ្យា​ ព័ត៌មាន​ ទិន្នន័យនា​នា ​មាន​ច្រើន​នៅ​លើអ៊ីន​ធើ​ណេត ការ​ផ្សព្វផ្សាយ​ដែល​រហ័ស​គឺ​ត្រូវ​ធ្វើ​ឡើង​នៅតាមបណ្តាញ​សង្គម។ វាពិតជា​ចាំ​បាច់​ខ្លាំង​ណាស់​ដែល​អ្នក​ត្រូវ​មាន​ការ​រៀប​ចំ​រចនា​ទៅ​លើ​គេហទំព័រ​រ​អាជីវកម្មរបស់​អ្នក​ឲ្យបាន​ល្អ​ មាន​ភាព​ងាយ​ស្រួល​និង​ទាក់​ទាញដើម្បីងាយ​ស្រួល​ដល់​អតិថិជន​អ្នក៕

ដោយ៖ យ៉ាយ៉ា
ប្រភព÷ Partricia Schaefer

X
5s