អ្នក​ជោគជ័យ​ក្នុង​ជំនួញ ប្រាប់​គន្លឹះ​ដែល​ធ្វើ​ឲ្យ អ្នក​​លេចធ្លោ​ជាង​គូប្រជែង​



ចង់​ឲ្យ​អាជីវកម្ម​របស់​អ្នក​មាន​ឈ្មោះ​បោះ​សម្លេង និង​ទទួល​ស្គាល់​ច្រើន​ពី​មហាជន​ជាង​គូប្រជែង​របស់​អ្នក​ មិនមែន​ជា​រឿង​មួយ​ងាយស្រួល​នោះ​ទេ។ ប៉ុន្តែ​អ្នក​ជំនួញ​ជោគជ័យ​កំពូលៗ និង​​ជា​ទីប្រឹក្សា​ល្បីៗ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក The Orcales មាន​គន្លឹះ​ខ្លះៗ​ដែល​អាច​ជួយ​អ្នក​យក​ឈ្នះ​គូប្រជែង​របស់​អ្នក​​បាន ជា​​ពិសេស​សហគ្រិន​ដែល​មាន​អាជីវកម្ម​នៅ​ក្នុង​ដៃ។ ​គន្លឹះ​ដែល​ជា​បទពិសោធន៍​​របស់​អ្នក​ជំនាញ​ទាំង​នេះ​មាន​ដូច​ខាងក្រោម៖

 

១.ដោះស្រាយបញ្ហា និង​​ឲ្យ​អតិថិជន​ស្គាល់​អាជីវកម្ម​របស់​អ្នក​ថា វា​ជា​អ្វី
អ្នកស្រី Bethenny Frankel ស្ថាបនិក​ក្រុមហ៊ុន Skinnygirl
«ដើម្បី​ឲ្យ​អាជីវកម្ម​របស់​អ្នក​ឈរ​នៅ​​ទីតាំង​មួយ​ខុស​ពី​គេ អ្នក​ត្រូវ​ដោះស្រាយ​បញ្ហា​របស់​អតិថិជន​ម្នាក់ៗ។ បន្ទាប់​មក​អ្នក​ត្រូវ​តែ​​​ធ្វើ​ឲ្យ​អតិថិជន​យល់​ច្បាស់​ពី​ប្រភេទ និង​មុខងារ​​អាជីវកម្ម​របស់​អ្នក​ថា តើ​​​អ្នក​ផ្តល់​សេវាកម្ម​អ្វី? ផលិតផល​អ្វី?។ កុំ​ឲ្យ​អតិថិជន​ភ័ន្តច្រឡំ បង្កើត​ឈ្មោះ​ងាយស្រួល​ចាំ និង​មាន​គុណភាព​ទើប​អតិថិជន​ស្គាល់​អ្នក​ច្រើន»។

 

២.ខិតខំ​ប្រឹងប្រែង​​ជាង​​គូប្រជែង​របស់​អ្នក​
លោក Ed Mylett ស្ថាបនិក​រួម​របស់​ក្រុមហ៊ុន  Arete Syndicate
«វិធី​ល្អ​មួយ​ដើម្បី​ធ្វើ​ឲ្យ​អ្នក​​ខុស​ប្លែក​ពី​គូប្រជែង​របស់​អ្នក​គឺ ត្រូវ​​ខំ​ប្រឹងប្រែង​​ឲ្យ​បាន​ច្រើន​ជាង​​គូប្រជែង​របស់​អ្នក​។ គូប្រជែង​របស់​អ្នក​អាច​​ចម្លង​អ្នក​បាន ប៉ុន្តែ​ពួកគេ​មិន អាច​​ព្យាយាម​ខិតខំ​ប្រឹងប្រែង​បាន​ច្រើន​ដូច​អ្នក​ឡើយ​។ អ្នក​ត្រូវ​រីករាយ​ធ្វើ​អ្វី​ដែល​គូប្រជែង​របស់​អ្នក​មិន​ចូលចិត្ត​ធ្វើ​ ហើយ​វា​ជា​អ្វី​ដែល​​ធ្វើ​ឲ្យ​អ្នក​បោះ​ទៅ​មុខ​មួយ​ជំហាន​ទៀត​លើស​គូប្រជែង​របស់​អ្នក »។

 

៣.ផ្តល់​គុណតម្លៃ​ដល់​មនុស្ស​គ្រប់គ្នា​ដែល​ជា​អតិថិជន​របស់​អ្នក​
លោក David Newman អ្នកនិពន្ធ​សៀវភៅ "Do It! Marketing" 
«ចូរ​ពិចារណា​អំពី​យុទ្ធសាស្ត្រ​ទីផ្សារ​ដែល​ផ្តល់​ជូន​អតិថិជន​​នូវ​គុណតម្លៃ​មិន​ចេះ​រីងស្ងួត​។ អ្នក​ត្រូវ​ស្រាវជ្រាវ​​​ថា​ ​តើ​អតិថិជន​របស់​អ្នក​បាន​ទិញ​អ្វី​ខ្លះ​ពី​ក្រុមហ៊ុន​ផ្សេង​ទៀត បន្ទាប់​មក​អ្នក​ត្រូវ​កែតម្រូវ​វា​ឡើង​វិញ​​ និង​ផ្តល់​ជូន​អតិថិជន​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​​គូប្រជែង​របស់​អ្នក។ មិន​តែ​ប៉ុណ្ណោះ​ អ្នក​​ត្រូវ​ធ្វើ​ឲ្យ​ពួកគេ​យល់​ថា មុខ​ជំនួញ​របស់​​អ្នក​​បាន​ជួញ​ឲ្យ​មុខ​​ជំនួញ​​របស់​ពួកគេ​កាន់តែ​ប្រសើរ​ឡើង​ជា​បន្តបន្ទាប់​»។

 

៤.កំណត់​ពី​តម្រូវការ​របស់​អតិថិជន​ឲ្យ​បាន​ច្បាស់
លោកស្រី Jeanine Blackwell អ្នកនិពន្ធ​សៀវភៅ The Expert Experience Method
«អ្នក​ត្រូវ​ការ​ប្រព័ន្ធ​​គ្រប់គ្រង​មួយ​ដែល​ផ្តល់​មាតិកា​​ដ៏​ត្រឹមត្រូវ​​ដើម្បី​​ឆ្លើយតប​ទៅ​នឹង​អតិថិជន​​នៅ​ក្នុង​​ពេលវេលា​ដ៏​សមស្រប។ អ្នក​ត្រូវ​​ប្រាកដ​ថា តើ​អតិថិជន​របស់​អ្នក​ជា​អ្នកណា? ពួកគេ​ត្រូវការ​អ្វី? ហេតុ​អ្វី​ពួកគេ​ទិញ​ផលិតផល​របស់​អ្នក? តើ​អ្នក​ល្អ​ជាង​គូប្រជែង ឬ​អន់​ជាង​គូប្រជែង​របស់​អ្នក​? អ្នក​ត្រូវ​ឆ្លើយ​សំនួរ​ទាំង​នេះ​​ពី​មួយ​​ជំហាន​ទៅ​មួយ​ជំហាន ហើយ​ផ្តល់​ជូន​នូវ​តម្រូវការ​ទាំង​នោះ​​ទៅ​ឲ្យ​ពួកគេ​វិញ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន»។

 

៥.សម្លឹង​មើល​ទៅ​ទីផ្សារ​ខាងក្រៅ ហើយ​សួរ​ថា ហេតុ​អ្វី​បាន​ជា​អ្នក?
លោក Daniel Lesniak ស្ថាបនិក​ក្រុមហ៊ុន Orange Line Living
«សិក្សា​ស្រាវជ្រាវ​មើល​ថា តើ​អ្នក​អាច​យក​បទពិសោធន៍​របស់​អាជីវកម្ម​​ផ្សេងៗ​​ដែល​កំពុង​មាន​នៅ​លើ​ទីផ្សារ​មក​អនុវត្ត​ក្នុង​អាជីវកម្ម​របស់​អ្នក​យ៉ាង​ដូចម្តេច?។ អ្នក​ត្រូវ​ចាប់​យក​ឱកាស​ទាំង​នោះ និង​​ត្រូវ​ដឹង​ថា អ្នក​ត្រូវ​ការ​អ្វី? ហេតុ​អ្វី​បាន ជា​អ្នក​​ត្រូវ​ធ្វើ​ការងារ​នោះ? ប្រសិន​បើ​អ្នក​​មាន​ចម្លើយ​ពិត​ប្រាកដ​សម្រាប់​សំនួរ​ទាំង​នេះ​ អ្នក​ត្រូវ​ឆក់​យក​ឱកាស​​ល្អ​មួយ​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​ជាង​គូប្រជែង​របស់​អ្នក»។

 

៥.សម្លឹង​មើល​ទៅ​ទីផ្សារ​ខាងក្រៅ ហើយ​សួរ​ថា ហេតុ​អ្វី​បាន​ជា​អ្នក?
លោក Daniel Lesniak ស្ថាបនិក​ក្រុមហ៊ុន Orange Line Living
«សិក្សា​ស្រាវជ្រាវ​មើល​ថា តើ​អ្នក​អាច​យក​បទពិសោធន៍​របស់​អាជីវកម្ម​​ផ្សេងៗ​​ដែល​កំពុង​មាន​នៅ​លើ​ទីផ្សារ​មក​អនុវត្ត​ក្នុង​អាជីវកម្ម​របស់​អ្នក​យ៉ាង​ដូចម្តេច?។ អ្នក​ត្រូវ​ចាប់​យក​ឱកាស​ទាំង​នោះ និង​​ត្រូវ​ដឹង​ថា អ្នក​ត្រូវ​ការ​អ្វី? ហេតុ​អ្វី​បាន ជា​អ្នក​​ត្រូវ​ធ្វើ​ការងារ​នោះ? ប្រសិន​បើ​អ្នក​​មាន​ចម្លើយ​ពិត​ប្រាកដ​សម្រាប់​សំនួរ​ទាំង​នេះ​ អ្នក​ត្រូវ​ឆក់​យក​ឱកាស​​ល្អ​មួយ​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​ជាង​គូប្រជែង​របស់​អ្នក»។

 

៦.កំណត់​​ឲ្យ​ច្បាស់​ថា គោលដៅ​អតិថិជន​របស់​អ្នក​ជា​អ្នកណា?
លោក Rafael Romis ស្ថាបនិក​ក្រុមហ៊ុន​ Weberous  ​
«ទោះបី​ជា​អាជីវកម្ម​របស់​អ្នក​ជា​ប្រភេទ​អ្វី​ក៏ដោយ អ្នក​មិន​​អាច​​អោបក្រសោប​អតិថិជន​គ្រប់​ប្រភេទ​ទាំងអស់​បាន​ទេ។ ដូច្នេះ​ហើយ​អ្នក​ត្រូវ​ផ្លាស់ប្ដូរ​ល្បែង​មួយ​នេះ​មក​ផ្ដោត​លើ​អតិថិជន​ក្នុង​ផ្នែក​ណា​មួយ​​ឲ្យ​​ច្បាស់លាស់​​ ខណៈ​ដែល​​គូប្រជែង​របស់​អ្នក​កំពុង​ផ្ដោត​លើ​អតិថិជន​​ទូទៅ​។ ធ្វើ​តាម​របៀប​នេះ អ្នក​មិន​ចាំបាច់​ចំណាយ​ពេល​ប្រកួតប្រជែង​ជា​មួយ​គូប្រជែង​របស់​អ្នក​រហូត​គ្មាន​ទី​បញ្ចប់​នោះ ឡើយ។ ការ​ផ្ដោត​លើ​​ចំណែក​ទីផ្សារ​ណាមួយ នឹង​ធ្វើ​ឲ្យ​អ្នក​អាច​ផ្តល់​តម្រូវការ​ជូន​អតិថិជន​យ៉ាង​មាន​ប្រសិទ្ធភាព និង​មាន​​គុណតម្លៃ​ពិសេស​មួយ​ច្រើន​ជាង​អតិថិជន​»៕

 

ប្រភព៖ cnbc

X
5s