សាកលវិទ្យាល័យ​ល្អ​ជាងគេ​បំផុត​ទាំង​ ១០​នៅ​ក្នុង​តំបន់​អាស៊ាន​សម្រាប់​ឆ្នាំ ២០១៨-២០១៩​​



កាល​ពី​ពាក់​កណ្តាល​​ឆ្នាំ ២០១៨ កន្លង​ទៅ របាយការណ៍​ស្រាវជ្រាវ​របស់​​​ក្រុមហ៊ុន​ Quacquarelli Symonds (QS) របស់​អង់គ្លេស​បាន​សិក្សា​ស្រាវជ្រាវ និង​ធ្វើ​ចំណាត់ថ្នាក់​សាកលវិទ្យាល័យ​ល្អ​ជាងគេ​បំផុត​នៅ​​នៅ​លើ​ពិភពលោក។ ក្រុមហ៊ុន​នេះ​បាន​ធ្វើ​ចំណាត់ថ្នាក់​សាកលវិទ្យាល័យ​​ល្អ​ចំនួន ១ ០០០ ពាន់​ស្ថាប័ន​មក​ពី ៨៥ ប្រទេស​ហើយ​ជា​លទ្ធផល​វិទ្យាស្ថាន​បច្ចេកវិទ្យា Massachusetts (Massachusetts Institute of Technology) បាន​ជាប់​​ចំណាត់​ថ្នាក់​ជា​សាកលវិទ្យាល័យ​ល្អ​បំផុត​ក្នុង​លោក។

សាកលវិទ្យាល័យ​ជាតិ​​​របស់​ប្រទេស​សិង្ហបុរី (National University of Singapore-NUS) និង​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Nanyang (Technological University-NTU) បាន​ឈរ​នៅ​​លំដាប់​ថ្នាក់​​រៀងគ្នា​ជា​សាកលវិទ្យាល័យ​ល្អ​បំផុត​ក្នុង​​​លោក​​​​គឺ​ជាប់​ចំណាត់​ថ្នាក់​ទី​ ១១ និង​ទី​១២។ កាល​ពី​ឆ្នាំ ២០១៨ សាកលវិទ្យាល័យ​ NUS បាន​ឈរ​នៅ​លេខ​រៀង​ទី ១៥ និង សាកលវិទ្យាល័យ NTU ឈរ​នៅ​លេខរៀង​ទី១០។

នៅ​ម៉ាឡេស៊ី​វិញ សាកលវិទ្យាល័យ​ម៉ាឡេស៊ី ( University of Malaya) បាន​ឈរ​នៅ​លេខ​រៀង​ទី ៨៧ ចុះ​ពី​ចំណាត់ថ្នាក់​ទី ១១៤ កាល​ពី​ឆ្នាំ​ទៅ​មិញ។ ចំណែក​ឯ​​សាកលវិទ្យាល័យ​របស់​ខ្លួន​មួយ​ទៀត​​គឺ Universiti Kebangsaan Malaysia ​បាន​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​១៨៤​នៅ​ក្នុង​ចំណោម​សាកលវិទ្យាល័យ​ល្អ​បំផុត​ក្នុង​លោក​ទាំង ២០០។

ដូច្នេះ​បើ​ទោះបី​ជា​គ្មាន​​សាកលវិទ្យាល័យ​របស់​ប្រទេស​ណា​មួយ​នៅ​ក្នុង​តំបន់​អាស៊ាន​បាន​ជាប់​ឈ្មោះ​នៅ​ក្នុង​បញ្ជី​សាកលវិទ្យាល័យ​ល្អ​បំផុត​ក្នុង​លោក​ទាំង ១០ ក៏ដោយ បើ​ប្រៀបធៀប​ទៅ​នឹង​​សាកលវិទ្យាល័យ​ក្នុង​តំបន់ (តំបន់​អាស៊ាន​) ប្រទេស​សិង្ហបុរី​ធ្វើ​បាន​ល្អ​ជាងគេ។ ផ្អែក​តាម​​របាយការណ៍​របស់​ក្រុមហ៊ុន​ខាងលើ​ QS គេ​បាន​រក​ឃើញ​ចំណាត់ថ្នាក់​សាកលវិទ្យាល័យ​ល្អ​ជាងគេ​បំផុត​ទាំង​១០​នៅ​ក្នុង​តំបន់​អាស៊ាន​ដូច​ខាងក្រោម៖

ការ​ធ្វើ​ចំណាត់ថ្នាក់​នេះ​គឺ​ត្រូវ​បាន​វាយតម្លៃ​ដោយ​ផ្អែក​ទៅ​លើ​ចំណុច​សំខាន់ៗ​​​រួមមាន​កេរ្តិ៍ឈ្មោះ​គុណភាព​សិក្សា​របស់​សាលា ភាគរយ​ដែល​និស្សិត​​ក្លាយ​ជា​សហគ្រិន ​ និង​ភាគរយ​និស្សិត​ដែល​ទទួល​បាន​ការងារ​ធ្វើ​ក្រោយ​បញ្ចប់​ការ​សិក្សា​ជា​ដើម៕

ប្រភព៖ businessinsider & seasia

X
5s