៤ សំណួរសួរទៅកាន់ខ្លួនអ្នកអំពីអត្ថន័យជ្រាលជ្រៅនៃជីវិតកាត់ថ្លៃមិនបាន
មនុស្សគ្រប់គ្នាកើតមកជាមនុស្សត្រូវមានទំនាក់ទំនងជាមួយដទៃប៉ុន្ដែកុំភ្លេចថាមនុស្សគ្រប់គ្នាក៏ត្រូវមានទំនាក់ទំនងជាមួយជីវិតរបស់ពួកគេជាចាំបាច់ដែរ។ មហាសេដ្ឋីប្រាក់ពាន់លាន លោក Billgate និងលោក Warrant Buffet បានចែករំលែកនូវសំណួរចំនួន៤ ដើម្បីសួរទៅកាន់ជីវិតប្រចាំថ្ងៃរបស់របស់អ្នកដែលបានធ្វើឲ្យជីវិតរបស់អ្នកមានន័យ កាត់ថ្លៃមិនបាន៖
១) តើខ្ញុំបានលះបង់ពេលវេលារបស់ខ្ញុំជាមួយគ្រួសារបានគ្រប់គ្រាន់ហើយឬនៅ?
២) តើខ្ញុំបានរៀនអ្វីដែលថ្មីបានគ្រប់គ្រាន់ហើយឬនៅ?
៣) តើខ្ញុំបានបង្កើតមានមិត្តភាពថ្មី និងថែរក្សារមិត្តភាពចាស់ និងធ្វើឲ្យចំណងមិត្តភាពកាន់តែស៊ីជម្រៅហើយឬនៅ?
នៅចុងខែឬចុងឆ្នាំគ្រប់គ្នាតែងតែវិភាគវាស់វែងអំពីប្រាក់ចំណូលដែររកបានដើម្បីវាស់វែងពីភាពជោគជ័យជួយរបស់ខ្លួន ប៉ុន្ដែតើមានមនុស្សប៉ុន្មាននាក់ដែលយអង្គុយចុះហើយឆ្លុះបញ្ចាំងអំពីគុណភាពនៃជីវិតរបស់ពួកគេ?
សំណួរចុងក្រោយរបស់ លោក Warrant Buffet
៤) តើមនុស្សដែលអ្នកតែងតែបារម្ភនិងស្រលាញ់ ធ្លាប់ស្រលាញ់អ្នកវិញទេ?
លោក Buffett បានឲ្យនិយមន័យនៃភាពជោគជ័យរបស់លោកទៅកាន់សិស្សមួយក្រុមថា នៅពេលអ្នកទាំងអស់ឈានចូលវ័យរបស់លោក អ្នកទាំងអស់គ្នានឹងវាស់វែងជីវិតរបស់អ្នកថាតើមនុស្សប៉ុន្មាននាក់ដែលគោរពស្រលាញ់អ្នកពិតប្រាកដ ហើយមនុស្សប៉ុន្មានអ្នកដែលចង់ឲ្យពួកគេស្រលាញ់អ្នក។ សេចក្ដីស្រលាញ់គឺជាអ្វីដែលមនុស្សគ្រប់គ្នាមិនអាចទិញបាន ដូចនេះដើម្បីទទួលបានការស្រលាញ់ពីអ្នកដទៃត្រូវចេះផ្ដល់ក្ដីស្រលាញ់ឲ្យពួកគេជាមុនសិន។ ទោះមានទ្រព្យសម្បត្តិ មាសប្រាក់ច្រើនយ៉ាងណា មនុស្សមិនអាចខ្វះក្ដីស្រលាញ់ ការរាប់អានពីអ្នកដទៃបានឡើយ៕
The more you give, the more get.
ដោយ៖ ច័ន្ទលាភ
ប្រភព៖ inc.