បណ្ដាប្រទេសសេដ្ឋកិច្ចធំទាំង៦នៅអាស៊ាន មានStart-up កំពុងរីកដូចផ្សិត
ស្ថាតអាប់ (Start-up) កំពុងមានសន្ទុះយ៉ាងខ្លាំងក្នុងមួយរយៈពេលចុងក្រោយនេះនៅតាមបណ្ដាប្រទេសនៅទ្វីបអាស៊ី ជាពិសេសនៅអាស៊ីអាគ្នេហ៍តែម្ដង។ Start-up គឹជាប្រភេទអាជីវកម្មដែលទើបបង្កើតឡើង ហើយមួយចំនួនធំត្រូវការដើមទុន ពីវិនិយោគិនដើម្បីទ្រទ្រង់នូវសុខភាពអាជីវកម្មរបស់ពួកគេឲ្យកាន់តែដំណើរការទៅមុខបានយ៉ាងរលូន។
នៅក្នុងនោះគេរកឃើញថា Start-up នៅក្នុងតំបន់អាស៊ានដែលសកម្មជាងគេមាន ៦ប្រទេស ដែលមានដូចជា វៀតណាម ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ភ្វីលីពីន និងសិង្ហបុរី បើយោង តាមទិន្នន័យរបស់ស្ថាប័ន e27 ដែលបានចេញផ្សាយ។
e27 គឺជាស្ថាប័នមួយដែលង្កើតឡើងក្នុងឆ្នាំ ២០០៧ ក្នុងគោលដៅផ្ដល់ព័ត៌មានជាច្រើនអំពី Start-up។ e27ក៏ត្រូវបានគេទទួលស្គាល់ច្រើនថា ជាគេហទំព័រផ្ដល់នូវខ្លឹមសារផ្សព្វផ្សាយ ប្រកបដោយចំណេះដឹងកាលពីដំបូងឡើយ ហើយក្រោយមក e27 ក៏បានពង្រីកខ្លួន ក្លាយទៅស្ថាប័នជាច្រើនដូចជា e27 start-up e27investor e27Job និង e27 event។
ចាប់តាំងពីe27 រីកចម្រើនមកដល់សព្វថ្ងៃ ស្ថាប័នមួយនេះបានវិនិយោគទៅលើក្រុមហ៊ុន Start-up ប្រមាណជាង ២៦០០០ក្រុមហ៊ុន មានវិនិយោគិន ៣០០០នាក់ បានបង្កើត ១៣០០០កម្មវិធី និង បានបង្កើតការងារបាន ៨០០០កន្លែង។ e27បង្កើតសម្រាប់ជួយជ្រោមជ្រែងដល់អាជីវកម្ម Start-up ទាំងអស់ដូចជាគម្រោងថវិការសម្រាប់ពួកគេជាដើម។ ស្ថាប័នមួយនេះ ក៏ជាកន្លែងបង្កើត និងបណ្ដុះនូវភាពជាសហគ្រិនទៅដល់ម្ចាស់អាជីវកម្មទាំងអស់ដូចគ្នា។
ងាកមកនិយាយពី Start-up ដែលកំពុងដំណើរការយ៉ាងសកម្មវិញ បើតាមសេចក្តីរាយការណ៍របស់ e27 អាជីវកម្ម Start-up សរុបមានចំនួន ៥៨២៨កំពុងផ្ដោតសំខាន់ទៅលើវិស័យបច្ចេកវិទ្យាហើយក៏ចំនួនទឹកលុយវិនិយោគសរុបមានរហូតដល់ ១៧,២៦ ពាន់លានដុល្លារសហរដ្ឋអាមេរិកដែលត្រូវបានចាត់ទុកថាតំបន់អាស៊ានមានចំនួន Start-up ដ៏សកម្មយ៉ាងច្រើនគួរឱ្យកត់សម្គាល់។
ប្រទេសឥណ្ឌូនេស៊ី មានអាជីវកម្ម Start-up ចំនួន ៨៤៧ អាជីវកម្ម
ម៉ាឡេស៊ីមានអាជីវកម្ម Start-up ចំនួន ១៥៩២ អាជីវកម្ម
ភ្វីលីពីន មានអាជីវកម្ម Start-up ចំនួន ៤៤៩ អាជីវកម្ម
សឹង្ហបុរី មានអាជីវកម្ម Start-up ចំនួន ២០៨៩ អាជីវកម្ម
ថៃ មានអាជីវកម្ម Start-up ចំនួន ៥១៥ អាជីវកម្ម
និង វៀតណាមមានអាជីវកម្ម Start-up ចំនួន ៣៣៦ អាជីវកម្ម
e27 បានលើកឡើងថាការបង្ហាញព័ត៌មាននៃអាជីវកម្មStart-up ក្នុងប្រទេសនីមួយៗបែបនេះ ក៏ព្រោះតែe27 ចង់ឲ្យប្រទេសក្នុងអាស៊ីអាគ្នេយ៍ដទៃទៀតចេះអភិវឌ្ឍន៍ខ្លួនឯងឲ្យរីកចម្រើនដូចប្រទេសបានរីកចម្រើនរួចមកហើយ៕
ប្រភព៖ e27