បើ​មាន​សញ្ញាណទាំង ១៨ ចំណុច​នេះ​​​​មានន័យ​ថា ​គេ​ចង់​បញ្ឈប់​អ្នក​ពី​ការងារ​ហើយ​​



ការ​បាត់បង់​ឬ​ត្រូវ​បណ្តេញ​ចេញ​ពី​ការងារ​​ គឺ​ជា​រឿង​​មួយ​ដែល​បុគ្គលិក​គ្រប់រូប​មិន​ចង់​ជួប។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មើល​ឃើញ​ពី​សញ្ញាណ​មួយ​ចំនួន​ហើយ​នោះ អ្នក​គួរ​តែ​ការពារ​ទុក​ជា​មុន ពោល​គឺ​ត្រូវ​រក​កន្លែង​ថ្មី​ដែល​ល្អ​ប្រសើរ​ជាង​នេះ។ ខាងក្រោម​​​នេះ ជា​សញ្ញាណ​មួយ​ចំនួន​ដែល​អ្នក​ត្រូវ​ដឹង​ថា នៅ​ពេល​អ្នក​ជួប​វា​ហើយ​នោះ គឺ​ដល់​ពេល​ដែល​អ្នក​ត្រូវ​ចាកចេញ​ហើយ​ទៅ​កន្លែង​ថ្មី​​ឲ្យ​ហើយ​ជា​មុន មុន​នឹង​​ត្រូវ​បាន​គេ​បញ្ឈប់​ពី​ការងារ។ ​

  1. ទទួល​បាន​លទ្ធផល​ស្តី​ពី​ការ​​វាយតម្លៃ​ការងារ​មិន​​បាន​ល្អ ២ ទៅ ៣​ដង
  2. មិន​ត្រូវ​បាន​ផ្តល់​ការងារ​ឲ្យ​ធ្វើ​ដូចមុន
  3. បេសកកម្ម​ការងារ​របស់​អ្នក​បាន​ក្លាយ​ទៅ​ជា​រឿង​មិន​អាច​ទៅរួច
  4. ចៅហ្វាយ​របស់​អ្នក​បាន​ហៅ​អ្នក​មក​ព្រមាន​ជា​ច្រើនលើកច្រើនសារ
  5. ទំនាក់ទំនង​របស់​អ្នកជា​មួយ​​​ចៅហ្វាយនាយ​ចាប់​ផ្តើម​ប្រេះឆា​កាន់តែ​យ៉ាប់​ទៅៗ
  6. អ្នក​ត្រូវ​បាន​ស្នើសុំ​ឲ្យ​ធ្វើ​របាយការណ៍​​យ៉ាង​លម្អិត​ពី​ការ​ចំណាយ​​នានា និង​ម៉ោង​ការងារ​​ដែល​ត្រូវ​ធ្វើ
  7. គម្រោង​ការងារ​​មិន​ត្រូវ​បាន​​ដាក់​ឲ្យ​ធ្វើ​ច្រើន​ដូចមុន
  8.  អ្នក​មិនសូវ​ចូលចិត្ត​ធ្វើ​ការងារ​ជា​ក្រុម
  9. អ្នក​បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​ដែល​ត្រូវ​បាន​ចៅហ្វាយនាយ​​របស់​អ្នក​តាមដាន​គ្រប់​សកម្មភាព​​​ការងារ​​​ខ្លាំង​ជាងគេ
  10. អ្នក​ត្រូវ​បាន​ដាក់​ឲ្យ​ទទួល​ខុសត្រូវ​គ្រប់យ៉ាង ឬ​ត្រូវ​បាន​ផាត់ចោល​ពី​ក្រុម​ការងារ
  11. អ្នក​មិន​​​ត្រូវ​បាន​ផ្តល់​តម្លៃ​​​​ឲ្យ​ចូលរួម​កម្មវិធី​ផ្សេងៗ​របស់​ក្រុមហ៊ុន​​ដូចមុន​រាល់ដង​
  12. មិន​ត្រូវ​បាន​​ឲ្យ​តម្លៃ​​លើ​លទ្ធផល​ការងារ​បើ​ទោះបី​ជា​អ្នក​ធ្វើ​បាន​ល្អ​យ៉ាងណា​ក៏ដោយ
  13. ក្រុមហ៊ុន​ចាប់​ផ្តើម​កាត់​ប្រាក់​ខែ​របស់​អ្នក ឬ ស្នើ​​​ឲ្យ​អ្នក​ឈប់សម្រាក​​ពី​ការងារ​តែម្តង
  14. ក្រុម​ការងារ​ចាប់​ផ្តើម​មើល​បំណាំ និង​​​និយាយ​មិន​ល្អ​ពី​អ្នក
  15. ចៅហ្វាយ​របស់​អ្នក​រិះគន់ និង​ស្តី​បន្ទោស​អ្នក​ចំៗ​​​​មិន​ទុក​ឱកាស​​ឲ្យ​អ្នក​កែ​កំហុស​​តែម្តង
  16. ការ​ស្នើសុំ​​ឯកសារ ជំនួយ ឬ ​ស្នើសុំ​ព័ត៌មាន​​ផ្សេងៗ​​ដើម្បី​បំពេញ​​ការងារ​​របស់​អ្នក​ត្រូវ​បាន​​រឹតត្បិត​ខុស​ពី​មុន
  17. មតិ គំនិត ឬ​ទស្សនៈ​របស់​អ្នក​ដើម្បី​ចូលរួម​​​ការ​សម្រេចចិត្ត​នានា​របស់​ក្រុមហ៊ុន​​ត្រូវ​បាន​ផាត់​ចេញ
  18. មាន​អារម្មណ៍​​បាត់បង់​ភាព​កក់ក្តៅ​ពី​ក្រុមហ៊ុន​បើ​ទោះបី​ជា​ខិតខំ​ធ្វើ​ការ​​អស់​ពី​លទ្ធភាព​ក៏ដោយ។

ចំណុច​ទាំង​អស់​នេះ​សំខាន់​ណាស់​នៅ​ក្នុង​បរិស្ថាន​ការងារ ហើយ​ប្រសិន​បើ​អ្នក​បាន​ជួប​សញ្ញាណ​ណា​មួយ​ហើយ​នោះ ការ​ស្វែង​រក​ការងារ​នៅ​កន្លែង​ថ្មី​គឺ​ជា​ជម្រើស​ល្អ​បំផុត​មួយ​​សម្រាប់​អ្នក៕

ប្រភព៖ cnbc

 

​​​​​​​​​​

X
5s