សង្ខេបព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗប្រចាំសប្តាហ៍
ថ្ងៃនេះ Bizkhmer សូមសង្ខេបនូវព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗនៅកម្ពុជាពីសាព័ត៌មានក្នុងស្រុកល្បីៗនឹងគួរឲ្យទុកចិត្តចំនួន៤គឺ កាសែតកោះសន្តិភាព រស្មីកម្ពុជា ភ្នំពេញប៉ុស្ដិ៍ និងសារព័ត៌មាន SabayNews។ ខាងក្រោមនេះគឺជាព្រឹត្តិការណ៍សំខាន់ៗសម្រាប់ជាជំនួយដល់ការផ្ដល់ជាដំណឹងដល់លោកអ្នក។ យោងតាមកាសែតកោះសន្តិភាពបានផ្សាយកាលពីថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០១៨ ស្ដីអំពី រដ្ឋគ្រោងចំណាយ៣ពាន់លានដុល្លារដើម្បីរុញសេដ្ឋកិច្ចប្រទេសឲ្យទៅលំដាប់ថ្មី៖ មន្ត្រីជាន់ខ្ពស់ក្រសួងផែនការបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិកា៣ពាន់លានដុល្លារអាមេរិកដើម្បីអនុវត្តផែនការសកម្មភាពឆ្នាំ ២០១៩-២០២១ នៃគោលនយោបាយជាតិប្រជាជនឆ្នាំ២០១៦-២០៣០ដើម្បីជំរុញប្រជាជនខ្មែរម្នាក់ៗ ឲ្យមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។ សូមចុចត្រង់នេះដើម្បីអានព័ត៌មានលម្អិត តាមរយៈប្រភពខាងលើកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ បានចេញផ្សាយស្ដីអំពី ការផ្លាស់ប្តូរពាណិជ្ចកម្មកម្ពុជាជាមួយប្រទេសនានាសម្រេចកំណើន៥%៖ ទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា ជាមួយបណ្តាប្រទេសនានាបានថមថយល្បឿននៅឆ្នាំនេះ ធៀបនឹងឆ្នាំមុនទោះបីជាទំហំទឹកប្រាក់កើនឡើងជិតដល់២៥ពាន់លានដុល្លារក្តី តែកំណើនសម្រេចបានតែ៥%ប៉ុណ្ណោះ ។ នេះបើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ។ សូមចុចត្រង់នេះដើម្បីអានព័ត៌មានលម្អិត ដោយឡែកសម្រាប់កាសែតរស្មីកម្ពុជាកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ បានចេញផ្សាយអំពី រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាជិត៧០ម៉ឺនដុល្លារសម្រាប់គម្រោងអប់រំសន្តិសុខស្បៀងនិងអាហារូបត្ថ៖ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងប្រមាណ៦៩២.៥២២ដុល្លារអាមេរិក ដល់អង្គការក្រៅរដ្ឋាភិបាលចំនួនពីរសម្រាប់អភិវឌ្ឍគម្រោង វិស័យអប់រំសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ។ ថវិកាចំនួន៣៩៦.០៣៣ដុល្លារអាមេរិកបានត្រូវផ្តល់ជូនអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសសម្រាប់គម្រោងអភិវឌ្ឍន៍វិទ្យាស្ថានជាតិអប់រំកាយនិងកីឡា(NIPES)ជាគ្រឹះស្ថានសិក្សា៤ឆ្នាំ។ ចំណែកអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍ និងជំនួយសង្គ្រោះអន្ដរជាតិប្រចាំកម្ពុជា (FIDR) ទទួលថវិការចំនួន២៩៦.៤៨៩ដុល្លារ សម្រាប់គម្រោងសន្ដិសុខស្បៀង និងអាហាររូបត្ថម្ភក្នុងខេត្តកំពង់ឆ្នាំង។ សូមចុចត្រង់នេះដើម្បីអានព័ត៌មានលម្អិត ដោយឡែកសម្រាប់កាសែតភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ បានចេញផ្សាយស្ដីពី កិច្ចព្រមព្រៀងចៀសវាងពន្ធត្រួតគ្នារវាង កម្ពុជាជាមួយប្រទេស ៣ ចូលជាធរមាន៖ កិច្ចព្រមព្រៀងពីការចៀសវាងការយកពន្ធត្រួតគ្នារវាងកម្ពុជា និ ផ្សេងទៀតងបណ្ដាប្រទេស ៣បានចូលជាធរមានហើយនឹងត្រូវអនុវត្តនៅថ្ងៃទី ១ ខែមករា ឆ្នាំ២០១៩ តទៅ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ (GDT)។ GDT បានឲ្យដឹងថា កម្ពុជា និងចិនបានចុះកិច្ចព្រមព្រៀងស្តីពីការចៀសវាងយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលកាលពីឆ្នាំ ២០១៦។ សូមចុចត្រង់នេះដើម្បីអានព័ត៌មានលម្អិត យោងតាមប្រភពខាងលើក្នុងថ្ងៃដដែលនោះបានចេញផ្សាយអំពី កម្ពុជា នឹងបង្កើនការផ្គត់ផ្គង់អគ្គិសនីដល់ជិត ៣ ០០០ មេហ្គាវ៉ាត់៖ រដ្ឋាភិបាលគ្រោងនឹងបង្កើនលទ្ធភាពនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីឲ្យដល់ ២ ៨៧០,៦៥ មេហ្គាវ៉ាត់ក្នុងឆ្នាំ ២០១៩ កើនឡើង ២២០,៣៩ មេហ្គាវ៉ាត់ ពីឆ្នាំ ២០១៨ ដែលមាន ២ ៦៥០,២៦ មេហ្គាវ៉ាត់។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០១៨ របស់អាជ្ញាធរអគ្គិសនីកម្ពុជា ដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញ។ សូមចុចត្រង់នេះដើម្បីអានព័ត៌មានលម្អិត ចុងក្រោយគឺយោងតាមសាព័ត៌មានSabay News កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ បានចេញផ្សាយស្ដីអំពី រាជរដ្ឋាភិបាល គ្រោងសង់រថភ្លើងលើអាកាសពីភ្នំពេញ ទៅស្តាតមរតកតេជោ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រសួងបានស្នើឱ្យអង្គការ JICA សិក្សាពីការសាងសង់ផ្លូវរថភ្លើងលើអាកាស (AGT) ពីរាជធានីភ្នំពេញ ទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនលីយ៉ុងផាត់ ខណៈដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣។ លោកថ្លែងឱ្យដឹងដូច្នេះ ទៅកាន់អ្នកសារព័ត៌មាននៅមុខពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ក្រោយលោកបានចូលរួមជិះកង់កម្សាន្តមហាជន ដើម្បីអបអរសាទរពិធីសម្ពោធវិមានឈ្នះ ឈ្នះ។ សូមចុចត្រង់នេះដើម្បីអានព័ត៌មានលម្អិត អត្ថបទដោយ៖ ជួប ស្រីរ័ត្ន