៥ ចំនុចធំៗក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ
វាជាពេលវេលាដែលអ្នកគួរតែជម្រុះនូវទម្លាប់អាក្រក់ៗ រឿងអាក្រក់ៗចេញខ្លួន ពិសេសការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់ខ្លួនឯង។
ថ្ងៃនេះ Bizkhmer នឹងលើកយកចំណុចសំខាន់ៗមួយចំនួនមកចែករំលែកដល់មិត្តអ្នកអានក្នុងការការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនឲ្យបានល្អជាងមុន៖
ការថែទាំហិរញ្ញវត្ថុផ្ទាល់ខ្លួន គ្រប់គ្នាតែងតែថែទាំខ្លួនឬស្បែកជាប្រចាំ។ប៉ុន្ដែអ្នកកុំភ្លេចថាហិរញ្ញវត្ថុរបស់អ្នកក៏សំខាន់ដែរ ពេលខ្លះវាសំខាន់ជាងស្បែករបស់អ្នកទៅទៀត។ការថែទាំហិរញ្ញវត្ថុផ្ទាល់ខ្លួនគឺជាការផ្ដោតទៅលើវិភាគ ហិរញ្ញវត្ថុរបស់អ្នក តើអ្នកត្រូវការលុយប៉ុន្មានទើបគ្រប់គ្រាន់សម្រាប់ជីវិតរបស់អ្នក។
ត្រូវមានគម្រោងទប់ស្កាត់ហានិភ័យនិងវិបត្តិហិរញ្ញវត្ថុ ដើម្បីជៀសវាងនិងវិបត្ដិហិរញ្ញវត្ថុអ្នកត្រូវមានទម្លាប់ល្អក្នុងការគ្រប់គ្រងហិរញ្ញវត្ថុជាប្រចាំ ត្រូវបែងចែកប្រាក់មួយចំនួនទុកសម្រាប់ប្រើប្រាស់ពេលមានរឿងបន្ទាន់កើតឡើង បែងចែកប្រាក់មួយចំណែកសម្រាប់បំណុល(បើសិនជាមាន) មួយវិញទៀតអ្នកគួរតែមានផែនការបែងចែកមួយចំនួនសម្រាប់ទុកក្នុងការវិនិយោគ។
រៀបចំផែនការចំណូល-ចំណាយ ការមានផែនការលុយចេញ-លុយចូលវាជារឿងល្អសម្រាប់មនុស្សគ្រប់រូប។ ការធ្វើបែបនេះវានឹងធ្វើអ្នកដឹងអំពីអ្វីដែលសំខាន់ ឬ មិនសំខាន់នូវពេលដែលអ្នកចំណាយលុយរបស់អ្នកទៅលើរបស់អស់ទាំងនោះ។
ជ្រើសរើសធនាគារសម្រាប់ការសន្សំរបស់អ្នក បើសិនជាអ្នកមានធនាគារសម្រាប់គណនីសន្សំរបស់អ្នករួចហើយអ្នកជោគជ័យមួយកម្រិតហើយក្នុងការរៀបចំហិរញ្ញវត្ថុរបស់អ្នក ក៏ប៉ុន្ដែ បើសិនជាធនាគារមួយនោះគិតថ្លៃសេវាក្នុងការសន្សំខ្ពស់ ហើយអត្រារការប្រាក់ផ្ដល់មកវិញទាប យើងគិតថាអ្នកគួរតែស្វែងរកធនាគារថ្មីដែលអាចផ្ដល់អត្រាការប្រាក់ប្រចាំអោយអ្នកខ្ពស់និងគិតតម្លៃសេវាសន្សំទាបវិញទៅ។
Skip Holiday ខ្លះទៅ វាជាការពិតមនុស្សគ្រប់គ្នាតែងតែចូលចិត្តចំណាយប្រាក់របស់ខ្លួនដែលរកបានក្នុងមួយខែៗយ៉ាងលំបាកតែមកចំណាយក្នុងពេលមួយថ្ងៃយ៉ាងស្រួលទៅវិញ។ ថ្ងៃឈប់សម្រាកខ្លះវាគ្មានប្រយោជន៍សម្រាប់អ្នកឡើយ បើប្រាក់ចំណូលរបស់អ្នកនៅទន់ខ្សោយនោះ អ្នកគួរតែចំណាយពេលគេងផ្ទះ ឬ ជួបជុំគ្រួសារវាជារឿងល្អបំផុតហើយ។
ដោយ គឹម ច័ន្ទលាភ
ប្រភព money.usnews.com