តើអ្នកមានផ្នត់គំនិតជាសហគ្រិនហើយឬនៅ?
អ្នកប្រហែលតែងតែគិតថា ចង់ក្លាយជាសហគ្រិន (អ្នករកស៊ី) ម្នាក់នៅពេលណាមួយ ប៉ុន្តែតើអ្នកមានចម្ងល់ទេថា តើអ្នកត្រូវធ្វើអ្វីខ្លះដើម្បីសម្រេចក្តីសុបិន្ដមួយនេះបាន? ប្រសិនបើចម្លើយរបស់អ្នកថា "ទេ” អ្នកអាចស្វែងរកផ្នត់គំនិតជាសហគ្រិនរបស់អ្នកបានតាមរយៈសំនួរសំខាន់ៗ ខាងក្រោមនេះ។
វាមិនត្រឹមតែជួយដល់ការវាយតម្លៃនៃការត្រៀមខ្លួនរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងជួយអ្នកឲ្យកំណត់អត្តសញ្ញាណច្បាស់លាស់ប្រសិនបើអ្នកមានបុគ្គលិកលក្ខណៈ និងជំនាញមុននឹងចេញទៅធ្វើជាសហគ្រិន។
I.សំនួរចម្បងៗដែលអ្នកត្រូវសួរខ្លួនឯង
១.តើអ្នកធ្លាប់មានបទពិសោធន៍ធ្វើការនៅក្នុងវិស័យណាមួយដែលទេពីមុនទាក់ទងទៅនឹងអាជីវកម្មដែលអ្នកមានគម្រោងចង់ចាប់ផ្តើមនោះ?
២.តើមនុស្សធ្លាប់ស្គាល់ណាខ្លះដែលនិយាយថា នៅពេលនេះអ្នកពិតជាមានលក្ខណសម្បត្តិគ្រប់គ្រាន់ស័ក្តិសមដើម្បីបើកអាជីវកម្មដោយខ្លួនឯង?
៣.តើអ្នកបានទទួលការគាំទ្រលើគំនិតធ្វើអាជីវកម្មរបស់អ្នកពីគ្រួសារ និងមិត្តភក្ដិរបស់អ្នកដទៃឬទេ?
៤.តើអ្នកធ្លាប់ឆ្លងកាត់រៀនវគ្គបណ្តុះបណ្តាល ឬចូលរួមសិក្ខាសាលាផ្សេងៗស្តីពីការចាប់ផ្តើម និងគ្រប់គ្រងអាជីវកម្មខ្នាតដូចដែរឬទេ?
៥.តើអ្នកធ្លាប់បានយកគំនិតអាជីវកម្ម គម្រោងអាជីវកម្ម ឬសំណើធ្វើអាជីវកម្មមរបស់អ្នកទៅពិភាក្សាជាមួយអ្នកជំនាញផ្នែកអាជីវកម្មដូចជា គ្រូបណ្តុះបណ្តាលផ្នត់គំនិត (Mentor) អ្នកជំនួញ ទីប្រឹក្សាអាជីវកម្ម សាស្ត្រាចារ្យ អ្នកវិនិយោគ ឬពីស្ថាប័នជំនាញណាមួយដែរឬទេ?
៦.តើអ្នកមានសមាជិកគ្រួសារ មិត្តភក្ដិ ឬ គ្រូបណ្តុះបណ្តាលផ្នត់គំនិតជាសហគ្រិនដែរឬទេ?
II.បុគ្គលិកលក្ខណៈពិសេសៗរបស់សហគ្រិនដែលអ្នកត្រូវមាន
តើបុគ្គលិកលក្ខណៈសម្បត្តិណាខ្លះខាងក្រោមនេះដែលអ្នកមាន និងមិនទាន់មាន? -ការតស៊ូ -ការប្ដេជ្ញាចិត្តទទួលយកមតិកែលំអភ្លាមៗ -ចង់ចេះចង់ដឹងជានិច្ច -មានគំនិតរឹងមាំមិនរុញរាដើម្បីភាពជោគជ័យ -មានថាមភាពខ្ពស់ -មានឥរិយាបថតម្រង់ឆ្ពោះទៅកាន់គោលដៅ -មានភាពឯករាជ្យ -មានទំនុកចិត្តលើខ្លួនឯង -ចេះស្វែងរកជំនួយ -ហ៊ានប្រឈមមុខនឹងឧបសគ្គ -មានគំនិតបង្កើតថ្មី -មានគំនិតច្នៃប្រឌិត -មានចក្ខុវិស័យវែងឆ្ងាយ -មានការប្ដេជ្ញាចិត្តខ្ពស់ -មានជំនាញដោះស្រាយបញ្ហា -មានការអត់អោន និងអធ្យាស្រ័យ -មានសុចរិតភាព ឬភាពស្មោះត្រង់ -ជាមនុស្សដែលទុកចិត្ត និងអាចពឹងពាក់បាន -មានគំនិតផ្ដួចផ្ដើមច្រើនជាងអ្នកដទៃ -មានសមត្ថភាពក្នុងការពង្រឹងលើធនធានមនុស្ស -មានជំនាញគ្រប់គ្រងខ្ពស់ -ចូលចិត្តការប្រកួតប្រជែង -ចេះផ្លាស់ប្ដូរ និងចេះបត់បែនបានគ្រប់កាលៈទេសៈ -ហ៊ានប្រឈមមុខនឹងការបរាជ័យ -មានការប្ដេជ្ញាចិត្តក្នុងការបំពេញការងារដោយមិននឿយហត់។ ប្រសិនបើអ្នកយល់ថា អ្នកនៅមានចំណុចខ្វះខាតចំណុចណាមួយនោះ អ្នកគួរតែរៀនសូត្របន្ថែមដើម្បីបំពេញចន្លោះខ្វះខាតទាំងនោះមុនពេលចាប់ផ្តើមប្រឡូកក្នុងអាជីវកម្មរបស់អ្នក៕
ប្រភព៖ success