ប្រសិនបើខ្ញុំជាមនុស្សប្រុស ខ្ញុំនឹងនិយាយពាក្យសូមទោសទាំងនេះទៅកាន់មនុស្សស្រីគ្រប់រូប​



មនុស្សគ្រប់រូបសុទ្ធតែមានការឈឺចាប់ស្អិតទ្រូងចង់និយាយរឿងរ៉ាវចេញមកក្រៅដើម្បីឲ្យបានធូរចិត្ត ជាពិសេសស្រីៗ។  បុរសមួយចំនួនជាមនុស្សប្រុសមិនល្អ ដែលតែងតែធ្វើបាបចិត្តស្រីៗ មិិនយល់ចិត្តរបស់នាង និងតែងតែធ្វើឲ្យនាងឈឺចាប់។ ខាងក្រោមនេះគឺជាពាក្យដែលស្រីចង់និយាយចេញទៅ ដើម្បីឲ្យបុរសគ្រប់រូបដឹងពីទុក្ខលំបាករបស់នាង៖

ប្រសិនបើខ្ញុំជាបុរស នោះខ្ញុំនឹងនិយាយពាក្យសូមទោសទៅកាន់ស្រ្តីទាំងអស់។ ខ្ញុំសូមទោសដែលមិនបានគោរពឲ្យតម្លៃលើសម្រស់របស់អ្នក ភាពសុភាពរាបសាររបស់អ្នក និងអ្វីៗដែលអ្នកមាន។ ខ្ញុំសូមទោសដែលបានក្បត់អ្នកនូវសេចក្ដីទុកចិត្តរបស់អ្នក។ ខ្ញុំសូមទោសសម្រាប់ល្បិចកលដែលខ្ញុំធ្វើចំពោះអ្នក។ ខ្ញុំសូមទោសដែលធ្វើឲ្យអ្នកមានជំម្លោះដោយសារតែភក្ដីភាពរបស់អ្នក។

ខ្ញុំសូមទោសដែលបានប្រើអំពើហិង្សាទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវអារម្មណ៍។ ខ្ញុំសូមទោសដែលបានធ្វើឲ្យបេះដូងរបស់អ្នកឈឺចាប់ដោយសារតែពាក្យកុហក់និងអាថ៍កំបាំងដែលខ្ញុំបានលាក់ទុក។ ខ្ញុំសូមទោសសម្រាប់ភាពពិបាករបស់អ្នកដើម្បីយើងទាំងអស់គ្នា។ ខ្ញុំសូមទោសដែលមិនបានផ្ដល់ក្ដីស្រលាញ់ ផ្ដល់សេចក្ដីថ្លៃថ្នូរ និងការគោរពដែលអ្នកសមនឹងទទួល។ ខ្ញុំសូមទោសដែលធ្វើឲ្យអ្នកបាង់បង់ទំនុកចិត្តលើបុរសគ្រប់រូប។ ខ្ញុំសូមទោសដែលធ្វើឲ្យអ្នកគិតថាមិនមានបុរសល្អៗទេនៅលើលោកនេះ។ ឲ្យខ្ញុំសូមទោស!

ដោយ៖ លង់ វណ្ណៈ

X
5s