ភាពខុសគ្នាទាំង ៩ ចំណុចរវាងខួរក្បាលរបស់មនុស្សប្រុសនិងមនុស្សស្រី​



បើទោះបីជាមានភាពដូចគ្នាមួយចំនួនរវាងបុរសនិងស្រ្តីក៏ដោយ ប៉ុន្តែខួរក្បាលរបស់ពួកគេមិនដូចគ្នានោះទេ។ អ្នកខ្លះនិយាយថាបុរសជាមនុស្សសាមញ្ញ ប៉ុន្តែស្រ្តីជាមនុស្សស៊ាំញ៉ាំស្មុគស្មាញ។ អ្នកខ្លះថានេះដោយសារតែចរិតលក្ខណៈមិនទាក់ទងនឹងភេទនោះទេ។ ខួរក្បាលរបស់មនុស្សប្រុសនិងមនុស្សស្រីធ្វើការផ្សែងគ្នាដោយមានការបញ្ចាក់ពីវិទ្យាសាស្ត្រ។

អ្នកដឹងហើយថាខួរក្បាលរបស់មនុស្សមានពីរផ្នែកគឺខាងឆ្វេងនិងខាងស្ដាំ ដោយផ្នែកនីមួយៗមានមុខងារផ្សេងៗគ្នា។ ខាងក្រោមនេះគឺជាភាពខុសគ្នាទាំង ៩ រវាងខួរក្បាលរបស់មនុស្សប្រុសនិងមនុស្សស្រី ដែលដកស្រង់ពី Truelymind៖

១) ជំនាញវិភាគ៖ បុរស៖ ខួរក្បាលរបស់មនុស្សប្រុសមានកន្លែងទំនេរជាច្រើនដើម្បីដោះស្រាយដំណើរការនៃការវិភាគ។ មនុស្សប្រុសអាចវិភាគនិងស្វែងរកដំណោះស្រាយហើយបង្កើតនូវវិធីដើម្បីបង្កើតវាយ៉ាងងាយស្រួល។ ស្រ្តី៖ មនុស្សស្រីមិនអាចអានផែនទីដែលមានភាពស៊ាំញ៉ាំបាននោះទេ ដោយសារតែស្រ្តីមិនអាចយល់នូវភាពលម្អិតនៃផែនទីបានងាយស្រួល។ សម្រាប់ស្រ្តីផែនទីគឺគ្រាន់តែជាខ្សែបន្ទាត់គូសវាសនៅលើក្រដាសតែប៉ុណ្ណោះ។

២) អារម្មណ៍៖ បុរស៖ បុរសធ្វើសកម្មភាពច្រើនដោយមិនគិតពិចារណាច្រើន។ ស្រ្តី៖ ស្រ្តីនិយាយច្រើនដោយមិនគិតពិចារណា។

៣) ភាសា៖ បុរស៖ បុរសមិនអាចរៀនភាសាជាច្រើនដោយងាយស្រួលនោះទេ ប៉ុន្តែអាចដោះស្រាយបញ្ហានានាបានគ្រាន់​តែ​តាម​ផ្លូវ​ស្រួល ឬ​លំបាក។ ស្ត្រី៖ ស្រ្តីអាចរៀនភាសាជាច្រើនយ៉ាងងាយស្រួល ប៉ុន្តែមិនអាចស្វែងរកដំណោះស្រាយចំពោះបញ្ហា​ (មួយ​ភាគតូច)។

៤) ការកុហក់៖ បុរស៖ បុរសនិយាយកុហក់មនុស្សស្រីដោយនិយាយទល់មុខគ្នា ហើយអាចដឹងថាពួកគេនិយាយកុហក់បានយ៉ាងងាយស្រួល។ ខួរក្បាលរបស់ស្រ្តីអាចតាមដាននូវការបង្ហាញអារម្មណ៍តាមរយៈទឹកមុខ ៧០% ភាសាកាយវិការ ២០% និងពាក្យនិយាយស្រ្តី ១០%។ ខួរក្បាលរបស់មនុស្សប្រុសមិនអាចធ្វើការទាំងនេះបានទេ។ ស្រ្តី៖ អាចនិយាយកុហក់យ៉ាងងាយស្រួលនៅចំពោះមុខដោយមិនអោយឲ្យគេដឹង។

៥) ការធ្វើការច្រើនក្នុងពេលតែមួយ៖ បុរស៖ ខួរក្បាលដែលធ្វើដំណើរការមុខងារតែមួយរបស់ត្រូវបានរចនាឡើងដើម្បីផ្ចង់អារម្មណ៍ផ្ដោតលើតែកិច្ចការតែមួយក្នុងពេលតែមួយ។ មនុស្សប្រុសមិនអាចមើលទូរទស្សន៍ ហើយនិយាយទូរស័ព្ទក្នុងពេលតែមួយបានទេ គេត្រូវការបិទទូរទស្សន៍នៅពេលនិយាយទូរស័ព្ទ។ ស្រ្តី៖ ខួរក្បាលដែលដំណើរការមុខងារច្រើនរបស់ស្រ្តីត្រូវរចនាឡើងដើម្បីផ្ចង់អារម្មណ៍ផ្តោតលើកិច្ចការច្រើនក្នុងពេលតែមួយ។ ស្ត្រីអាចមើលទូរទស្សន៍ និយាយទូរស័ព្ទ និងចម្អិនម្ហូបផងក្នុងពេលតែមួយ។

៦) ដោះស្រាយបញ្ហា៖ បុរស៖ ប្រសិនបើមនុស្សប្រុសមានបញ្ហាជាច្រើន ខួរក្បាលរបស់គេនឹងធ្វើការចាត់ក្រុមនៃបញ្ហាហើយដាក់ក្នុងប្រភេទផ្សេងៗគ្នាក្នុងខួរក្បាល ហើយស្វែងរកដំណោះស្រាយម្ដងមួយៗ។ ស្ត្រី៖ ប្រសិនបើស្រ្តីមានបញ្ហាច្រើន ខួរក្បាលរបស់គេមិនអាចចាត់ក្រុមបញ្ហាបាននោះទេ ដោយគេចង់ឲ្យនរណាម្នាក់ចាំស្ដាប់នូវបញ្ហទាំងនោះទៅវិញ។ បន្ទាប់ពីរៀបរាប់បញ្ហាទាំងអស់ទៅកាន់នរណាម្នាក់ហើយ គេនឹងមានអារម្មណ៍រីករាយ។ ស្រ្តីមិនព្រួយបារម្ភថាបញ្ហាទាំងនោះត្រូវដោះស្រាយឬអត់នោះទេ។

៧) ការនិយាយ៖ បុរស៖ ប្រើប្រាស់ភាសាផ្ទាល់ចំៗ។ ស្រ្តី៖ ស្ត្រីប្រើប្រាស់ភាសាដោយប្រយោលក្នុងការនិយាយ។

៨) ភាពមិនរីករាយ៖ បុរស៖ ប្រសិនបើបុរសមិនសប្បាយចិត្តជាមួយការងារ ពួកគេមិនអាចផ្ដោតអារម្មណ៍ផ្ចង់អារម្មណ៍លើទំនាក់ទំនងស្នេហាបាននោះទេ។ ស្ត្រី៖ ប្រសិនបើស្រ្តីមិនសប្បាយចិត្តជាមួយនឹងទំនាក់ទំនងស្នេហា ពួកគេមិនអាចផ្ដោតអារម្មណ៍លើការងារបាននោះទេ។

៩) អ្វីដែលចង់បាន៖ បុរស៖ មនុស្សប្រុសចង់បានមុខមាត់ ឋានៈ ភាគជោគជ័យ ដំណោះស្រាយ ជាដើម។ ស្រ្តី៖ មនុស្សស្រីចង់បានទំនាក់ទំនង មិត្តភក្ដិ គ្រួសារ៕

 

ដោយ៖ លង់ វណ្ណៈ

X
5s