ទម្លាប់អាក្រក់ ៥យ៉ាងដែលអ្នកមិនគួរធ្វើក្រោយបរិភោគអាហាររួច​



ក្រោយពេលញ៉ាំអាហាររួចមនុស្សជាច្រើនតែងតែចង់ទម្រេតខ្លួន មើលភាពយន្តនិងកម្មវិធីទូរទស្សន៍កម្សាន្តផ្សេងៗជាដើម។ ប៉ុន្តែអ្នកដឹងទេថាវាជាទម្លាប់អាក្រក់មួយបន្ទាប់ពីបរិភោគអាហាររួច។ នៅមានរឿងជាច្រើនទៀតដែលយើងតែងតែធ្វើបន្ទាប់ពីញ៉ាំអាហាររួចស្របពេលយើងមិនបានដឹងទេថាវាជាទម្លាប់អាក្រក់ដែលយើងមិនគួរធ្វើ។ ខាងក្រោមនេះគឺជាទម្លាប់ ៥យ៉ាងដែលអ្នកមិនគួរធ្វើ ក្រោយញ៉ាំអាហាររួច៖

១) ហាមគេង៖ ការដែលចូលទៅគេងភ្លាមៗក្រោយបរិភោគបាយរួច នឹងធ្វើឲ្យក្រពះក្តៅដែលអាចបង្កឲ្យហើមពោះជាដើម។ តាមការសិក្សាមួយរបស់​សកល វិទ្យាល័យវេជ្ជសាស្ត្រ Loannia បានឲ្យដឹងថា អ្នកដែលចូលគេងក្រោយពេលបរិភោគអាហាររួចរយៈពេលយូរ មិនសូវប្រឈមមុខនឹងជំងឺដាច់សរសៃឈាមខូរក្បាលឡើយ។ តាមការសិក្សានេះយ៉ាងហោចណាស់អ្នកគួរតែចូលគេងពី ២ទៅ៣ម៉ោងបន្ទាប់ពីញ៉ាំអាហាររួច។

២) ហាមជក់បារី៖ វាជាទម្លាប់មិនល្អមួយមនុស្សមួយចំនួនតែងតែជក់បារីក្រោយពេលពួកគេញ៉ាំអាហាររួច ខណៈការជក់បារីនេះនឹងធ្វើឲ្យប៉ះពាល់ដល់សួតផងដែរ។ ដូច្នេះបើអ្នកចង់ជក់បារី យ៉ាងហោចណាស់ ២ម៉ោងក្រាយញ៉ាំអាហាររួច នេះដោយសារតែជាតិនីកូទីនក្នុងបារីបានភ្ជាប់ទៅអុកស៊ីហ្ស៊ែន ដែលចាំបាច់គឺត្រូវរំលាយអាហារសិន។ បើមិនដូច្នោះទេវានឹងស្រូបយកសារធាតុដែលអាចបង្តឲ្យមានជំងឺមហារីកច្រើនជាងតាមធម្មតា។ បើយោងតាមការសិក្សាស្រាវជ្រាវមួយបានឲ្យដឹងថា ការជក់បារីក្រោយញ៉ាំអាហារភ្លាមៗ ប្រៀបដូចជាការជក់បារី១០ដើមអ៊ីចឹង ហើយការជក់បារីទៀតសោតក៏បង្កឲ្យមានជំងឺមហារីកពោះវៀន និងមហារីកសួតផងដែរ។

៣) ហាមងូតទឹក៖ នៅពេលដែលយើងងូតទឹក រាងកាយរបស់អ្នកបង្កើនឈាមហូរទៅកាន់ ដៃ ជើង និងខ្លូនប្រាណ ដែលនេះនឹងកាត់បន្ថយឈាមទៅកាន់ក្រពះផងដែរ ហើយធ្វើឲ្យប្រព័ន្ធរំលាយអាហារចុះខ្សោយ ហើយបណ្តាលឲ្យឈឺពោះជាដើម។

៤) ហាមបរិភោគផ្លែឈើ៖ អ្នកប្រហែលជាធ្លាប់គិតថាអាចញ៉ាំផ្លែឈើបានគ្រប់ពេលវេលាទាំងអស់មែនឬទេ? ពិតណាស់អ្នកអាចញ៉ាំវាបាននៅពេលដែលអ្នកមិនទាន់ញ៉ាំអ្វីសោះ នេះគឺដោយសារតែផ្លែឈើត្រូវការអង់ស៊ីមខុសៗគ្នាដើម្បីរំលាយវា ហើយជាតិស្ករក្នុងផ្លែឈើត្រូវការពេលដើម្បីស្រូបយកដោយរាងកាយ បើមិនមានអ្វីនៅក្នុងក្រពះទេ អ្នកនឹងទទួលបាននូវអត្ថប្រយោជន៍ពីវា តែប្រសិនបើអ្នកចាំដល់ជិតញ៉ាំអាហារឬក្រោយពេលញ៉ាំនោះ ផ្លែឈើទាំងនោះនឹងស្ថិតក្នុងពោះរយៈពេលយូរ ហើយអាហារនឹងមិនត្រូវបានរំលាយ ដែលវាបង្កឲ្យហើមពោះ ក្រហាយទ្រូង នឹងឈឺចុកចាប់ផ្សេងទៀត។

៥) ហាមផឹកតែ៖ ការផឹកតែបន្ទាប់ពីញ៉ាំបាយរួចភ្លាមៗអាចប៉ះពាល់ដល់ការស្រូបយកជាតិដែក ជាតិអាស៊ីតTannic ព្រោះទឹកតែភ្ជាប់ជាមួយប្រូតេអ៊ីននិងជាតិដែកក្នុងអាហារ ដែលរារាំងខ្លួនរបស់អ្នកពីការទទួលយកនូវអត្ថប្រយោជន៍ពីអាហារ ហើយបណ្តាលឲ្យការស្រូបយកជាតិដែកថយចុះ៨៧%។ បើកាលណាជាតិដែកមានកម្រិតទាប នឹងបង្កឲ្យមានភាពស្លេកស្លាំង កង្វះកោសិការឈាមក្រហមក្នុងឈាម បន្ទាប់មកនឹងបណ្តាលឲ្យរាងកាយទន់ខ្សោយ អស់កម្លាំង ស្បែកស្លេកស្លាំង ឈឺទ្រូង វិលមុខ ដៃជើងត្រជាក់ជាដើម៕

ដោយ៖ មាន រ៉ាម៉ាញ

X
5s