សំណួរងាយអំពីផ្សារមូលបត្រ៖ អ្វីទៅជា Initial Public Offering (IPO)?
IPO ជាការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិដែលមិនធ្លាប់បានបោះផ្សាយលក់ជាសាធារណៈពីមុនមក ដោយក្រុមហ៊ុនសាធារណៈ ឬ ឯកជនដើម្បីបង្កើនដើមទុនវិនិយោគដោយការបោះផ្សាយមូលបត្រជាសាធារណៈក្នុងផ្សារដំបូង(Primary market)។
ការបោះផ្សាយមូលបត្រជាសាធារណៈនេះ គឺធ្វើបានតែនៅទីផ្សារមូលបត្រកម្ពុជាតែប៉ុណ្ណោះ។ ក្រុមហ៊ុនដែលបោះផ្សាយមូលបត្រលើកដំបូងជាសាធារណៈ(IPO) នឹងជ្រើសរើសយកក្រុមហ៊ុនធានាមូលបត្រ (Underwriter) មកជួយសម្របសម្រួលក្នុងវគ្គស្ទាបស្ទង់ថ្លៃ (Book Building) និង វគ្គបរិវិសកម្ម (Subscription) ដើម្បីកំណត់ថ្លៃមូលបត្រមួយដែលសមស្របក្មុងការបោះផ្សាយលក់ជាសាធារណៈ។ ប្រសិនបើលោកអ្នកចង់តាមដាន និងសិក្សាឱ្យបានស៊ីជម្រៅអំពីផ្សារមូលបត្រសូមចុចត្រង់នេះ....
ដោយ គឹម ច័ន្ទលាភ