SME និង Startup អាចប្រឈមនឹងហានិភ័យនៃការលួចទិន្ន័យពី Hackers រហូតដល់៦១%
៦១%នៃការវាយប្រហារផ្នែកទិន្នន័យគឺកើតឡើងលើ Small Business ដែលធ្លាប់បានកើតឡើង ៥៣%នៅក្នុងឆ្នាំ២០១៧ ដូច្នេះអ្នកដែលទទួលរងគ្រោះភាគច្រើនគឺមិនមែនក្រុមហ៊ុនធំៗនោះទេ គឺក្រុមហ៊ុនតូចៗ SME និង Start-up។ នេះជាការលើកឡើងរបស់លោក អ៊ូ ផាន់ណារិទ្ធិ នាយកផ្នែក ICT Security នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅក្នុងកម្មវិធីសិក្ខាសាលា BARCAMP នាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាកាលពីពេលថ្មីៗកន្លងទៅនេះ។
លោក អ៊ូ ផាន់ណារិទ្ធ បានលើកឡើងថា ៦០%នៃក្រុមហ៊ុនទាំងនោះនឹងត្រូវសារតូបក្នុងរយៈពេល ៦ខែបន្ទាប់ពីការវាយប្រហារ ដោយក្នុងនោះ ៩០%នៃក្រុមហ៊ុនតូចៗទាំងនោះគឺមិនមាន Data Protection និង Data Protection Customer នៅឡើយទេ នេះបើតាមការស្រាវជ្រាវកាលពីពេលថ្មីៗនេះ ដូច្នេះ SME និង Start-up គួរតែមានការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះបញ្ហានេះ។
«សហគ្រាសខ្នាតតូច និងមធ្យម SME និង Start up ជាច្រើនតែងតែចោទសួរថា ហេតុអ្វីគេ hackក្រុមហ៊ុនឬស្ថាប័នរបស់ខ្ញុំ? ខ្ញុំមិនមែនជាក្រុមហ៊ុនហិរញ្ញវត្ថុដូចជាធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអ្វីទេ ក្រុមហ៊ុនរបស់ខ្ញុំតូចណាស់ដែលមិនមែនជាគោលដៅរបស់ Hacker ទេ នេះគឺជាអ្វីដែលSME និងStart up តែងតែយល់ច្រឡំ»។ លោកបានបន្ថែមថា តើយើងមានអ្វីខ្លះដែលទាក់ទាញឧក្រិដ្ឋកម្មប្រព័ន្ធអ៊ីនធឺណេត? មានដូចជា(Customer data)ទិន្នន័យអតិថិជន, (Innovation your research) ការស្រាវជ្រាវថ្មីៗរបស់អ្នក, (Infrastructure) ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុមហ៊ុន និងពិសេសមួយទៀតគឺធនធានមនុស្សនៅក្នុងក្រុមហ៊ុន៕