ដំបូន្មាន​អ្នក​ជំនាញ​ហិរញ្ញវត្ថុ៖ «ខំ​ប្រឹង​ធ្វើ​ការ​មិន​​​​អាច​​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​មាន​ឡើយ»​



លោក​ Ric Edelman គឺ​ជា​ស្ថាបនិក និង​ជា​​​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ​Edelman Financial Services ដែល​ជា​ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា​ហិរញ្ញវត្ថុ​ឈានមុខ​គេ​​បំផុត​មួយ​របស់​អាមេរិក។ ជា​អ្នកនិពន្ធ​សៀវភៅ​ថ្មី​មួយ​ដែល​មាន​ចំណង​ជើង​ថា "ការ​ពិត​អំពី​អនាគត​របស់​អ្នក: មគ្គុទ្ទេសក៍​លុយ​ដែល​អ្នក​ត្រូវការ​នៅ​ពេល​នេះ​និង​ពេល​បន្ទាប់ ឬ The Truth About Your Future: The Money Guide You Need Now, Later, and Much Later" លោក Ric Edelman ​បាន​​លើក​ឡើង​ថា ប្រឹង​តែ​ធ្វើ​ការ​មិន​​អាច​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​មាន​ឡើយ​ "Just working hard will not make you wealthy"។

ជុំវិញ​ប្រធានបទ​នេះ​លោក Ric Edelman បាន​​ពន្យល់​​ពី​មូលហេតុ​ដូច​​នេះ​ថា៖ " មនុស្ស​ជា​ច្រើន​មាន​ការ​ភាន់ច្រឡំ​អំពី​ការ​បង្កើត​ទ្រព្យសម្បត្តិ​ហើយ​នេះ​ត្រូវ​បាន​គ្របដណ្ដប់​ដោយ​ប្រព័ន្ធ​អប់រំ​របស់​អាមេរិក​​ដែល​បាន​បង្កើត​ឱ្យ​មាន​ការ​ប្រថុយប្រថាន​ ពោល​គឺ​​វា​​បង្កើត​ឡើង​​​ក្នុង​គោល​បំណង​មួយ​តែប៉ុណ្ណោះ​។ គោលបំណង​នៃ​ប្រព័ន្ធ​អប់រំ​នេះ គឺ​ដើម្បី​ផ្តល់​ចំណេះដឹង​ដល់​​​​​​អ្នក​ រួច​ហើយ​ឲ្យ​អ្នក​​​​ទៅ​រក​ការងារ​ធ្វើ​ដោយ​យក​ចំណេះ​ដឹង​នោះ​ទៅ​​​អនុវត្ត​បង្កើត​អាជីព​ផ្ទាល់​ខ្លួន និង​រកលុយ​ចិញ្ចឹម​ជីវិត​។ នៅ​ក្នុង​ន័យ​ផ្សេងទៀត ​ប្រព័ន្ធ​អប់រំ​នេះ​កំពុង​បង្រៀន​មនុស្ស​​ឲ្យ​អ្នក​ខិតខំ​ធ្វើការ​យ៉ាង​លំបាក និង​ទទួល​បាន​រង្វាន់​តបស្នង​នោះ​គឺ​ប្រាក់ខែ។ វា​ជា​រឿង​មួយ​ល្អ​ដែល​ខ្ញុំ​​មិន​ទាន់​ជំទាស់​ត្រង់​ចំណុច​នេះ ពី​ព្រោះ​ថា រឿង​ខំ​ធ្វើ​ការ​យក​ប្រាក់​ខែ​នេះ ការពិត​នេះ​​គ្រាន់តែ​ជា​រឿង​មួយ​ត្រឹមត្រូវ​តែ​ពាក់​កណ្តាល​តែប៉ុណ្ណោះ។ ជា​ការពិត​អ្វី​ដែល​អ្នក​ត្រូវតែ​ធ្វើ​​​ នោះ​គឺ​​ការ​ធ្វើការងារ​ដោយ​ភាព​ឆ្លាតវៃ (Work Smart) មិនមែន​​ខំ​ប្រឹង​​ធ្វើ​ការ​គ្មាន​សម្រាក​តែ​មួយ​មុខ​នោះ​ទេ​។ នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​និយាយ​នៅ​ពេល​នេះ​។

ប្រសិន​បើ​អ្នក​យក​ប្រាក់​ខ្លះ​ដែល​អ្នក​​រក​បាន​​ប្រហែល​ ១០% នៃ​ប្រាក់​ខែ​ ហើយ​យក​ទៅ​ដាក់​ធនាគារ​រាប់​ឆ្នាំ​ដើម្បី​យក​ការ​ប្រាក់ តើ​អ្នក​អាច​ប្រាប់​ខ្ញុំ​បាន​ទេ​ថា អ្នក​​បាន​ស៊ី​ការ​ប្រាក់​ប៉ុន្មាន​? ចម្លើយ​នោះ វា​មិន​ច្រើន​ទេ ព្រោះ​ថា​ ​អតិផរណា​ទំនិញ​សព្វគ្រប់​បែប​យ៉ាង​ក៏​ឡើង​​ថ្លៃ​ដែរ ហើយ​នេះ​គឺ​ជា​វិធីសាស្ត្រ​ដ៏​ឆោត​ល្ងង់​មួយ។ ជា​យោបល់​របស់​ខ្ញុំ នៅ​ពេល​សេដ្ឋកិច្ច​កំពុង​​លូតលាស់ អ្នក​ត្រូវ​ធ្វើ​ម៉េច​ឲ្យ​ចំណូល​ផ្ទាល់​ខ្លួន​មាន​កំណើន​ចន្លោះ​ពី​ ៦% ៧% ៨% ឬ ៩% ជានិច្ច​ក្នុង​មួយ​ឆ្នាំ​​។ បំភ្លេច​ចោល​ទៅ​​រឿង​​​​​ដែល​​ថា ពិត​ជា​អាច​​ធ្វើ​ឲ្យ​​ប្រាក់​ចំណូល​កើន​ឡើង​ ១០% ២០% ៣០% ឬ ៤០% ក្នុង​មួយ​ឆ្នាំ។ នោះ​គឺ​ជា​រឿង​បោកប្រាស់។ គ្មាន​អ្នក​ណា​មាន​សមត្ថភាព​ធ្វើ​ឲ្យ​ចំណូល​របស់​ខ្លួន​​មាន​កំណើន​ពី ១០% ២០% ឬ ៣០% ក្នុង​មួយ​ឆ្នាំៗ រហូត​នោះ​ទេ”។

ផ្អែក​តាម​ដំបូន្មាន​របស់​លោក​ Ric Edelman ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ការ​បង្កើត​នូវ​ការ​វិនិយោគ​​តាម​បែប​ចម្រុះ​ដោយ​​ប្រើ​ទុន​​​ដែល​​មាន​តម្លៃ​ទាប​​( Investments Using Low Cost) នៅ​តាម​មុខ​ជំនួញ​ជា​ច្រើន​​ដែល​អ្នក​ពេញចិត្ត និង​យល់​ថា អាច​រក​ចំណូល​បាន​មក​វិញ​។ បើ​មិន​ដូច្នេះ​ទេ​ អ្នក​អាច​ដាក់​ទុន​ជួញដូរ​ក្នុង​ទីផ្សារ​ភាគហ៊ុន​ (Exchange-traded Funds) ឬ មូលនិធិ​សង្គហៈ (Mutual Funds-ជា​មូលនិធិ​​ដែល​គ្រប់គ្រង​ និង​វិនិយោគ​ទុន​សម្រាប់​ភាគទុនិក​ដែល​រួម​ទុន​គ្នា ដើម្បី​ទិញ​មូលបត្រ​នៅ​លើ​ទីផ្សារ) ហើយ​អាច​ ​អាច​បង្កើត​​ផលប័ត្រ​ចម្រុះ​​ពី​ទីផ្សារ​សាកលលោក។ នេះ​​នឹង​ជួយ​ឲ្យ​​អ្នក​​មាន​ឱកាស​រក​ប្រាក់​ចំណូល​ច្រើន​សម្រាប់​​ការ​ចំណាយ​រាប់​ទសវត្ស​ទៅ​មុខ និង​ឈាន​ទៅ​រក​​ការ​សម្រេច​បាន​ភាព​ជោគជ័យ​​ហិរញ្ញវត្ថុ៕

ប្រភព៖ Businessinsider 

X
5s