តើ ប៊ុកបៀលឌីង (Book Building) ក្នុងទីផ្សារមូលបត្រគឺជាអ្វី?
ប៊ុកបៀលឌីង (Book Building) គឺជាយន្ដការទីមួយនៅក្នុងទីផ្សារដំបូង(IPO) ដែលក្រុមហ៊ុនលក់ភាគហ៊ុនលើកដំបូងជាសាធារណៈរបស់ក្រុមហ៊ុនចុះបញ្ជី ដោយមានភ្នាក់ងារក្រុមហ៊ុនធានាទិញមូលបត្រ (Underwriter) ជួយសម្របសម្រួលក្នុងការកំណត់ថ្លៃហ៊ុននិងបរិមាណដែលវិនិយោគិនដាក់ស្នើមកកាន់ក្រុមហ៊ុនបោះផ្សាយមូលបត្រ។ ១). ការធ្វើប៊ុកបៀលឌីង(book-building) ឬការស្ទាបស្ទង់ថ្លៃ៖
ជាវគ្គមួយដែលក្រុមហ៊ុនបោះផ្សាយមូលបត្រធ្វើការស្ទាបស្ទង់ថ្លៃភាគហ៊ុនរបស់ខ្លួនពីវិយោគិនមុនធ្វើការចេញលក់ភាគហ៊ុន ដោយមានការសម្រួបសម្រួល ពីក្រុមហ៊ុនធានាទិញមូលបត្រ(Underwriter)។ វិនិយោគិនដែលចូលរួមក្នុងវគ្គនេះនឹងទទួលបានសំណើរតម្លៃភាគហ៊ុននៅក្នុងចន្លោះថ្លៃមួយ(Price range) ដែលក្រុមហ៊ុនផ្សាយមូលបត្របានដាក់ទៅអោយវិនិយោគិនសាធារណៈក្នុងការ ដេញថ្លៃ យកភាគហ៊ុនដែលខ្លួនចង់បាន។វិនិយោគិនដែលចូលរួមក្នុងវគ្គនេះត្រូវទៅបំពេញពាក្យស្នើរ នៅក្រុមហ៊ុនធានាទិញមូលបត្រ ឬ ក្រុមហ៊ុនដែលពាក់ព័ន្ធចូលរួមក្នុងដំណើរមួយនេះ។
វិនិយោគិនត្រូវបញ្ជាក់ពី បរិមាណ និង តម្លៃភាគហ៊ុនដែលខ្លួនបាន រួចត្រូវតម្កល់ប្រាក់១០% នៃភាគហ៊ុនដែលខ្លួនចង់ទិញ។ ប្រសិនបើការដាក់ស្នើរបស់អ្នកបរាជ័យអ្នកអាចដកប្រាក់កក់របស់ខ្លួន ១០% វិញបានបើសិនមិនចង់បន្ដទៅវគ្គបរិវិសកម្ម។ បញ្ជាក់ ការដាក់ស្នើរបរាជ័យ គឺ អ្នកបានដាក់តម្លៃភាគហ៊ុនទាបជាងថ្លៃភាគហ៊ុនដែលត្រូវដាក់សំណើរ លក់ (Offering Price) ក្នុងផ្សារដំបូង។ ការដាក់ស្នើរជោគជ័យ គឺ អ្នកបានដាក់តម្លៃភាគហ៊ុនស្មើរ ឬ ខ្ពស់ជាងថ្លៃហ៊ុនដែលបានដាក់សំណើរលក់(Offering Price)ក្នុងផ្សារដំបូង។
ដោយ៖ គឹម ច័ន្ទលាភ ប្រភព៖ ផ្សារមូលបត្រកម្ពុជា