កម្រងគតិទាំង ១០ឃ្លាដែល​រៀបរាប់ពីខ្លឹមសារនៃជីវិត​



១) «មនុស្ស​និយាយ​ថា​អ្វី​ដែល​យើង​ទាំងអស់​គ្នា​កំពុងតែ​ស្វែងរក​គឺជា​អត្ថន័យ​សម្រាប់​ជីវិត។ ខ្ញុំ​មិន​គិត​ថា​នេះ​គឺជា​អ្វី​ដែល​យើង​កំពុងតែ​ស្វែងរក​នោះ​ទេ។ ខ្ញុំ​គិត​ថា​អ្វី​ដែល​យើង​កំពុងតែ​ស្វែងរក​គឺជា​បទពិសោធន៍​នៃ​ការ​មាន​ជីវិត»។ Joseph Campbell

២) «សេចក្ដី​ស្លាប់​ពុំ​មែន​ជា​ការ​បាត់បង់​ដ៏​ធំ​បំផុត​នៅ​ក្នុង​ជីវិត​នោះ​ទេ។ ការ​បាត់បង់​ដ៏​ធំ​បំផុត​គឺជា​អ្វី​ដែល​បាន​ស្លាប់​នៅ​ខាង​ក្នុង​យើង​នៅ​ពេល​យើង​កំពុង​នៅ​រស់​នៅ​ឡើយ»។ Norman Cousins

៣) «ជីវិត​គឺជា​សំណួរ ហើយ​ថា​តើ​យើង​រស់នៅ​យ៉ាង​ដូចម្ដេច​នោះ​គឺជា​ចម្លើយ»។ Gary Keller

៤) «ពួក​យើង​សុទ្ធតែ​ខុស​គ្នា។ ដូច្នេះ​ហើយ​ចូរ​កុំ​វាយតម្លៃ តែ​ព្យាយាម​ស្វែងយល់​វិញ»។ Roy T. Bennett

៥) «បុគ្គល​ដែល​ផ្ដោត​ទៅលើ​ភាព​ភ័យខ្លាច​តែងតែ​គណនា រៀបចំ​ផែនការ រៀបចំ​ទុកដាក់ និង​ការពារ។ ជីវិត​របស់​គេ​ទាំងមូល​ត្រូវ​បាន​បាត់បង់​ដោយសារ​តែ​បែប​នេះ»។ Osho

៦) «ខ្វាយខ្វល់​ពី​អ្វី​ដែល​អ្នកដទៃ​គិត ហើយ​អ្នក​នឹង​ក្លាយ​ជា​ទាសករ​របស់​ពួកគេ​អស់​មួយ​ជីវិត»។ ឡៅជឺ

៧) «ខ្ញុំ​គិត​ថា​ការ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ជាមួយ​ជីវិត​គឺជា​កូនសោ​សម្រាប់​ឆ្ពោះ​ទៅ​រក​ភាព​ជា​យុវវ័យ​ជា​អមត»។ Doug Hutchison

៨) «នៅ​ក្នុង​ជីវិត​នេះ​យើង​មិន​អាច​ធ្វើ​រឿង​ធំ​អស្ចារ្យ​បាន​នោះ​ទេ។ ពួក​យើង​អាច​ត្រឹមតែ​ធ្វើ​រឿង​តូច​ជាមួយ​ក្ដី​ស្រឡាញ់​ដែល​ធំធេង​ប៉ុណ្ណោះ»។ Mother Teresa

៩) «កិច្ចការ​របស់​អ្នក​ពុំ​មែន​ដើម្បី​ស្វែងរក​សេចក្ដី​ស្រឡាញ់​នោះ​ទេ តែ​គ្រាន់តែ​ដើម្បី​ស្វែងរក​និង​រក​រនាំង​ទាំងអស់​នៅ​ក្នុង​ខ្លួន​អ្នក​ដែល​អ្នក​បាន​សង់​ឡើង​សម្រាប់​ប្រឆាំង​នឹង​វា»។ Rumi

១០) «រឿង​ដែល​ល្អ​បំផុត​និង​ស្រស់​ស្អាត​បំផុត​នៅ​ក្នុង​ពិភពលោក​នេះ​មិន​អាច​មើល​ឃើញ​ឬ​សូម្បី​តែ​ឮ ប៉ុន្តែ​ត្រូវ​ទទួល​អារម្មណ៍​តាមរយៈ​បេះដូង»។ Helen Keller

ដោយ៖ ស្រីពៅ

X
5s