តើអ្នកមានកំពូលៗនៅលើពិភពលោករកចំណូលបានមកពីវិស័យណាច្រើនជាងគេ?
យោងតាមទស្សនាវដី្ត Forbes បានបង្ហាញពីវិស័យដ៏ពេញនិយមជាច្រើនដែលក្រុមមហាសេដ្ឋីកំពូលៗនៅលើពិភពលោកចូលចិត្តវិនិយោគ និងអាចកើបប្រាក់ចំណូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់ពីវិស័យទាំងនោះទៀតផង។ ខាងក្រោមនេះគឺជាវិស័យសំខាន់ៗឈរលើកំពូលតារាងដែលជាប្រភពចំណូលរបស់អ្នកក្រុមមហាសេដ្ឋីនៅជុំវិញពិភពលោក៖
១. វិស័យហិរញ្ញវត្ថុ និងវិនិយោគបានក្លាយជាវិស័យ អាទិភាពមួយដែលធ្វើឲ្យក្រុមមហាសេដ្ឋីរកចំណូលបានច្រើនពីវិស័យនេះជាងគេដូចជា វិស័យជួញដូរភាគហ៊ុន រូបិយប័ណ្ណអេឡិចត្រូនិក (Cryptocurrency) និងធនាគារជាដើម។ នៅក្នុងចំណោមមហាសេដ្ឋី និងសេដ្ឋី ២ ២០៨ នាក់ដែលជាប់ឈ្មោះនៅក្នុងបញ្ជីទស្សនាវដី្ត Fortune មាន ១៤% រកលុយបានពីមុខជំនួញផ្នែកហិរញ្ញវត្ថុ និងវិនិយោគ។
២. វិស័យដែលមានប្រជាប្រិយភាពធ្វើឲ្យក្រុមហ៊ុនមហាសេដ្ឋីរកចំណូលបានច្រើនលំដាប់ទីពីរនោះ គឺវិស័យសំលៀកបំពាក់ (Clothes)និងលក់រាយ (Retails)។
គេរកឃើញថា ក្រុមអ្នកមានជាងគេបំផុតនៅលើពិភពលោកចំនួន ២៣៥ នាក់ ឬស្មើនឹង ១១%នៃមហាសេដ្ឋីកំពូលៗសរុបទាំងអស់ រកចំណូលបានពីវិស័យនេះដែលគ្រប់គ្រងលើហាងទំនិញធំៗដូចជា Walmart, Zara, L'Oreal, Amazo, និង Spanxជាដើម។ វិស័យនេះជួយឲ្យមហាសេដ្ឋីកំពូលៗទាំងនេះរកលុយបានជិត ១,២ ពាន់ពាន់លានដុល្លារ។
៣.វិស័យបន្ទាប់ទៀតដែលឈរនៅលំដាប់ទី៣ ជាផ្ទាំងស៊ីបរបស់មហាសេដ្ឋីសាកលលោកនោះ គឺវិស័យ អចលនទ្រព្យ (Real Estate)។មានមហាសេដ្ឋីកំពូលរបស់ពិភពលោក ២២០ នាក់ឬ ស្មើនឹង ១០% នៃមហាសេដ្ឋីសរុបបានបណ្ដាក់ទុន និងរកចំណូលបានពីវិស័យនេះដែលក្នុងនោះ មហាសេដ្ឋីចិន ឈរនៅលេខ ១មាន ៥០ នាក់ និងអាមេរិកឈរលេខ២មាន ៤៤ នាក់។
៤. រីឯមហាសេដ្ឋីកំពូលៗ ២០៧ នាក់ ឬស្មើនឹង ៩% នៃមហាសេដ្ឋីសរុបរបស់ពិភពលោកទាំងមូលវិញ បានរកចំណូលចូលហោប៉ៅពីវិស័យឧស្សាហកម្ម (Manufacturing)។ ចំនួននេះបានកើនឡើងពីឆ្នាំមុនដែលមានត្រឹមតែ ១៧១ នាក់ប៉ុណ្ណោះ។ ៥.សម្រាប់វិស័យបច្ចេកវិទ្យា ជាប្រភពចំណូលធំបំផុតទី ៥ ដែលធ្វើឲ្យមហាសេដ្ឋីកំពូលៗ ២០៥ នាក់បានសាងទ្រព្យសម្បត្តិច្រើនមហាសាលពីវិស័យនេះ។
លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon បានឈរដំណែងកំពូលរកលុយបានច្រើនជាងគេពីក្រុមហ៊ុនលក់ទំនិញលក់ទំនិញលំដាប់ពិភពលោកមួយនេះ៕ សូមមើលតារាងខាងក្រោមនេះ៖
ប្រភព៖ Forbes