កុំ​និយាយ​ពាក្យ​ «សូមទោស» ​ចំពោះ​រឿង​​អស់​ទាំង​​នេះ​ជា​ដាច់​ខាត​



ពេលខ្លះអ្នកអាចប្រើប្រាស់ពាក្យសូមទោសខុសក៏ថា បាន។ នេះជាអ្វីដែលអ្នកត្រូវដឹង មុននឹងប្រើប្រាស់ពាក្យសូមទោសចេះមក ដើម្បីកុំឲ្យមានការស្ដាយក្រោយ៖

១) តាំងខ្លួនឯងសំខាន់ជាងគេ៖ វាហាក់ដូចជាអាត្មានិយមបន្តិចហើយ ដែលអ្នកលើកខ្លួនឯង សំខាន់ជាងអ្វីៗ គ្រប់ពេលនោះ។ តែអ្នកមិនគួរសោយស្ដាយឬ សូមទោស ពេលអ្នកធ្វើបែបនេះទេ ព្រោះ គ្មាននរណាម្នាក់អាចផ្ដល់សុភមង្គល ពិតប្រាកដ មួយ ដល់អ្នកក្រៅពីខ្លួនឯង ទេ។

២) ប្រើប្រាស់ពេលសម្រាប់ខ្លួនឯងច្រើន៖ ការផ្ដល់ពេលវេលាសម្រាប់ខ្លួន ឯងគឺបង្ហាញថា អ្នកស្រលាញ់និងចេះខ្វាយខ្វល់ពីខ្លួន ហើយ ប្រាកដ ណាស់ វាមិនខុសទេដែលអ្នកធ្វើបែបនោះ។ អ្នកមិនគួរប្រើប្រាស់ពាក្យសូមទោស ដោយគ្រាន់តែ អ្នកត្រូវការពេលខ្លះសម្រាប់ខ្លួនឯងជាងអ្នកដទៃ នោះទេ។

៣) ជ្រើសរើសមនុស្សស្រលាញ់៖ គ្មាននរណាម្នាក់អាចមកជ្រើសរើសដៃគូស្នេហាជំនួសអ្នកបានទេ។ អ្នកមានសិទ្ធិគ្រប់យ៉ាងក្នុងការជ្រើសរើសមនុស្សដែលអ្នកពេញចិត្ត ហើយបើមាននរណាម្នាក់ ចង់បំបែកបំបាក់ អ្នកហើយនោះ គប្បីចាកចេញពីមនុស្សបែបនោះទៅទើបល្អ។

៤) ស្វែងរកលុយ៖ បើអ្នកសប្បាយរីករាយ ហើយ តែងពេញចិត្ត ទៅនឹងការងារដែលអ្នកមានសព្វថ្ងៃនេះហើយ អ្នកមិនអាចនិយាយ សូមទោស ចំពោះការងារដែលអ្នកមាននោះទេ។ ទោះបីការងារដទៃ អាចផ្ដល់ប្រាក់ចំណូលដល់អ្នកខ្ពស់ឬ យ៉ាងណាក្ដី តែបើអ្នកធ្វើវាដោយមិនសប្បាយចិត្តទៅហើយ នោះជីវិតគឺនៅតែគ្មានន័យដដែល៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.powerofpositivity.com

X
5s