ទម្លាប់៣យ៉ាងរបស់មនុស្សជោគជ័យដែលអ្នកអាចរៀនសូត្របាន
វាមានកត្តាពីរសំខាន់ៗក្នុងជីវិត៖ លទ្ធផលដែលនាំឲជោគជ័យ និងលេសដែលនាំអ្នកទៅភាពបរាជ័យ ។ នៅក្នុងសង្គម អ្នកត្រូវត្រៀមខ្លួនជាស្រេចរាល់លេសដែលអ្នកបានឲនិងទទួលយកនូវលទ្ធផលរបស់វា។ មនុស្សជាច្រើនគួរតែទទួលបានភាពជោគជ័យដោយសារការខំប្រឹងរបស់ពួកគេ។ ប៉ុន្តែ ពួកគេខ្វះទម្លាប់ប្រចាំថ្ងៃ។
១) អ្នកជោគជ័យតែងតែងើបពីគេងពីព្រលឹម៖ សង្គមបច្ចុប្បន្ននេះមានការប្រកួតប្រជែងណាស់។ ខណៈពេលដែលអ្នកកំពុងតែគេង អ្នកដទៃកំពុងតែធ្វើការ។ ហើយម៉្យាងវិញទៀត ថៅកែមិនដែរគេងដល់ថ្ងៃចាំងគូទនោះទេ។ ពួកគេងើបពីព្រលឹមនិងខំប្រឹងធ្វើការរបស់ពួកគេ។
២) មានគម្រោងប្រចាំថ្ងៃនិងប្ដេជ្ញាចិត្តសម្រេចវា៖ វាមិនមែនអ្វីខុសក្នុងការមានគម្រោងឬក្តីសុបិនច្រើនទេ។ ប៉ុន្តែ អ្វីដែលអ្នកធ្វើថ្ងៃនេះគឺមានឥទ្ធិពលទៅថ្ងៃអនាគតរបស់អ្នក។ អ្នកត្រូវរៀបចំគម្រោងប្រចាំថ្ងៃឲបានល្អដែលនាំអ្នកទៅរកភាពជោគជ័យ។
៣) ផ្ដោតអារម្មណ៍៖ ប្រសិនជាអ្នកមានគម្រោងហើយ តែអ្នកមិនផ្ដោតអារម្មណ៍នោះក៏គ្មានន័យអ្វីដែរ។ អ្នកនឹងមិនជោគជ័យឡើង។ អ្នកជោគជ័យតែងតែធ្វើអ្វីដែលសំខាន់និងផ្តោតអារម្មណ៍ទៅធ្វើវា។
ប្រសិនជាអ្នកចង់ជោគជ័យ អ្នកគួរតែមានទម្លាប់ទាំងបីនេះ៕
ប្រែសម្រួល៖ អ៊ឹង មួយយូ
ប្រភព៖ www.success.com