តើអ្នកគួរសារភាពដែរឬទេ ពេលអ្នកធ្វើខុស?
ការសារភាពអាចជារឿងមួយដែលចាក់ទុកថាជាការដាក់ខ្លួន។ វាជាចំណុចដ៏ចាំបាច់មួយដែលអ្នកត្រូវធ្វើប្រសិនជាអ្នកចង់មានទំនាក់ទំនងល្អជាមួយអ្នកណាម្នាក់។ មិនថាអ្នកចង់ទុកមុនឲខ្លួនឯងខ្លាំងប៉ុណ្ណាទេ ប្រសិនជាអ្នកមិនសារភាព អ្នកពិតជា បំផ្លាញទំនាក់ទំនងដែលអ្នកបានកសាងអស់ជាច្រើនខែឆ្នាំ។ ខាងក្រោមនេះជាហេតុផលដែលបង្ហាញថាហេតុអ្វីអ្នកត្រូវសារភាព៖
១) វាជាសញ្ញានៃភាពខ្លាំង៖ វាមិនមែនជាចំណុចខ្សោយទេដែលប្រាក់ពីកំហុសរបស់អ្នកនោះ។ ទោះបីជាអ្នកអាចមានអារម្មណ៍ថាអ្នកខ្សោយ ប៉ុន្តែវាជាការសាកល្បងមួយទៅលើចិត្តនៅខាងក្នុងរបស់អ្នក។ តាំងខ្លួនឲខ្លាំង ហើយសារភាពពីកំហុសរបស់អ្នក។ អ្នកមិនត្រឹមតែបង្ហាញពីអត្តចរឹតដ៏ល្អរបស់អ្នក ថែមទាំងបង្ហាញថាអ្នកបារម្ភពីអារម្មណ៍របស់អ្នកដទៃ។
២) វាជាបទពិសោធន៍មួយ៖ ការទទួលស្គាល់កំហុសដែលអ្នកបានប្រព្រឹត្ត អ្នកអាចរៀនមេរៀនខ្លះៗអំពីខ្លួនឯង និងដឹងពីហេតុផលហេតុអ្វីបានជាអ្នកប្រព្រឹត្តបែបហ្នឹង។ វាអាចមកពីអ្នកមានអារម្មណ៍មិនល្អ។ល។ អ្នកអាចយកវាជាបទពិសោធន៍និងស្វែងរកវិធីសាស្ត្រដើម្បីដោះស្រាយវា។
៣) វាអាចបង្កើនការទំនាក់ទំនងរបស់អ្នក៖ ការទទួលស្គាល់កំហុសគឺជាវិធីដ៏ល្អដែលអ្នកអាចរៀនពីការនិយាយបែបលក្ខណៈមានសំពាធ។ ប្រសិនជាអ្នកអាចគ្រប់គ្រងនូវអារម្មណ៍នោះបាន នោះអ្នកអាចនឹងសន្ទនាយ៉ាងល្អជាមួយអ្នកដទៃ។ គន្លឹះក្នុងការសារភាពកំហុស៖
១) កុំបិទបាំងកំហុស
២) ជ្រើសរើសពេលវេលាដ៏សក្ដិសម
៣) តមការទម្លាប់កំហុសទៅអ្នកដទៃ
ប្រែសម្រួល៖ អ៊ឹ មួយយូ
ប្រភព៖ www.cheatsheet.com