ម្នាក់ឯងមិនអីទេ! តែគួរធ្វើយ៉ាងណាកុំឲ្យ «ភាពឯកា» ចូលមកជិតអ្នកទៀត?
លោក វេជ្ជបណ្ឌិត Michael Craig Miller ជាជំនួយការសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ Harvard Medical បានបង្ហាញថា ៖ « ភាពឯកានេះអាចដឹកនាំអ្នកឲ្យកើតជំងឺបាក់ទឹកចិត្តហើយប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរខ្លាំងប្រសិនអ្នកមិនព្យាបាលវាទេ »។ ហេតុនេះទើបអត្ថបទខាងក្រោមចង់បង្ហាញលោកអ្នកឲ្យបានដឹងខ្លះៗពីវិធីជួយនាំអ្នកចេញពីភាពឯកា ៖
១) ទាក់ទងជាមួយគ្រួសារឬមិត្តភ័ក្ដិ ៖មិនថាអ្នករវល់យ៉ាងណាអ្នកត្រូវឆ្លៀតពេលនិយាយលេងសើចញញឹមជួបមុខគ្នាឲ្យបានញឹកញាប់។ទោះបីបានឃើញមុខគ្នាបន្តិចក៏បានដែរ ព្រោះថាវាគឺជាថ្នាំដែលជួយដល់សុខភាពអ្នក ។
២) ឧស្សាហ៍ញញឹមហើយនិយាយរាក់ទាក់ដាក់គេឯង ៖ ការញញឹមបង្ហាញពីភាពរួសរាយរាក់ទាក់គឺជាសញ្ញានៃការចាកចេញពីភាពឯកា ។ ទោះបីអ្នកមិនដែលស្គាល់គេពិតមែនតែការញញឹមរាក់ទាក់គឺវាមិនទាស់ខុសអីទេហើយពេលក្រោយអ្នកក៏អាចស្គាល់គ្នាបានជាមួយមនុស្សកាន់តែច្រើនដែរ។
៣) ចូលរួមកម្មវិធីនានាឲ្យច្រើន៖ កម្មវិធីពីមួយថ្ងៃទៅមួយថ្ងៃគឺមានមិនចេះតិចទេ។ ហេតុនេះអ្នកត្រូវយកពេលនេះដើម្បីស្គាល់គេឯងឲ្យកាន់តែច្រើន។ បើអ្នកចំណាយពេលនៅតែក្នុងបន្ទប់អ្នកនឹងមានអារម្មណ៍ថាឯកាហើយយូរ ៗទៅវានឹងក្លាយជាទម្លាប់៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ businessinsider