អត្ថប្រយោជន៍ទាំង ៣យ៉ាងពីផ្លែផាសិន ដែលអ្នកគួរដើម្បីសុខភាពរបស់លោកអ្នក
ផ្លែផាសិនមាន២ប្រភេទ ដែលមួយប្រភេទមានឈ្មោះថា Passiflora edulis ដែលមានសម្បកពណ៌ស្វាយ និងមួយប្រភេទទៀតមានឈ្មោះថា Passiflora flavicarpa ដែលមានសម្បកពណ៌លឿង។ វាត្រូវបានគេដាំដុះនៅជុំវិញពិភពលោក និងត្រូវបានទទួលការពេញនិយមយ៉ាងជាពិសេសពីសំណាក់មនុស្សដែលគិតគូរពីសុខភាពរបស់ខ្លួន។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ទាំង៣យ៉ាងអំពីផ្លែផាសិនដែលអ្នកគួរដឹង៖
១) សម្បូរដោយជីវជាតិបំប៉នជាច្រើនប្រភេទ៖ ក្នុងផ្លែផាសិនចំនួន១៨ក្រាមមានកាឡូរីចំនួន១៧ ជាតិសរសៃចំនួន២ក្រាម វីតាមីនសេចំនួន៩ភាគរយនៃកម្រិតRDI (កម្រិតជីវជាតិបំប៉នដែលចាំបាច់ត្រូវទទួលយកឲ្យបានប្រចាំថ្ងៃ) វីតាមីនអាចំនួន៨ភាគរយនៃកម្រិតRDI ជាតិដែកចំនួន២ភាគរយនៃកម្រិតRDI និងប៉ូតាស្យូមចំនួន២ភាគរយនៃកម្រិតRDI។ បើទោះជាបរិមាណជីវជាតិបំប៉នទាំងនេះហាក់ដូចជាមិនសូវច្រើន ប៉ុន្តែបរិមាណទាំងនេះច្រើនសម្រាប់ផ្លែផាសិនតែមួយផ្លែតូច។
២) សម្បូរដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម៖ សារធាតុប្រឆាំងនឹងអុកស៊ីតកម្មជួយការពាររាងកាយរបស់អ្នកពីពពួករ៉ាឌីកាល់សេរី ដែលអាចធ្វើឲ្យខូចខាតដល់កោសិការបស់អ្នកនៅពេលមានវត្តមានច្រើន។ ផ្លែផាសិនសម្បូរដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដូចជា វីតាមីនសេ បេតាការ៉ូទីន និងpolyphenols។ វីតាមីនសេជួយការពារប្រព័ន្ធភាពស៊ាំរបស់អ្នក ខណៈពេលដែលបេតាការ៉ូទីនជួយថែទាំសុខភាពភ្នែករបស់អ្នក ព្រមទាំងអាចកាត់បន្ថយហានិភ័យពីជំងឺមហារីកមួយចំនួនដូចជា មហារីកក្រពេញប្រូស្តាត ក្រពះ ពោះវៀន និងមហារីកសុដន់។
៣) ជាប្រភពអាហារដ៏ល្អសម្រាប់ទទួលបានជាតិសរសៃ៖ ផ្លែផាសិនប្រមាណ១៨ក្រាមមានផ្ទុកជាតិសរសៃចំនួន២ក្រាម ដែលនេះគឺជាបរិមាណដ៏ច្រើនសម្រាប់បរិមាណផ្លែឈើដែលតិចតួចបែបនេះ។ ជាតិសរសៃមានសារសំខាន់សម្រាប់ធ្វើឲ្យពោះវៀនរបស់អ្នកមានសុខភាពល្អ និងការពារអ្នកពីបញ្ហាទល់លាមក។ ជាតិសរសៃក៏អាចជួយពន្យឺតការបម្លែងអាហារ ដែលអាចការពារការកើនឡើងជាតិស្ករក្នុងឈាមបាន។ ម្យ៉ាងទៀតអាហារដែលសម្បូរជាតិសរសៃត្រូវបានគេរកឃើញថាមានទំនាក់ទំនងជាមួយនឹងការថយចុះនូវហានិភ័យពីជំងឺបេះដូង ទឹកនោមផ្អែម និងធាត់លើសទម្ងន់ផងដែរ៕
ដោយ៖ ស្រីពៅ