មេរៀនទាំង ៣ ដែលអ្នកអាចរៀនអំពីចំណុចខ្សោយរបស់អ្នកបាន
ជាការពិតណាស់ នរណាៗក៏មានចំណុចខ្សោយរបស់គេរៀងៗខ្លួនដែរ គ្រាន់តែថាតិច ឬច្រើនតែប៉ុណ្ណោះ។ យ៉ាងណាមិញ ចំណុចខ្សោយរបស់អ្នកមិនប្រាកដថាសុទ្ធតែមិនល្អឬអត់ប្រយោជន៍នោះដែរ វាសំខាន់ទៅលើអ្នក ថាតើអ្នកចេះប្រើប្រាស់ចំណុចខ្សោយរបស់អ្នកឲ្យទៅជាចំណុចខ្លាំងបានដែរឬមួយក៏អត់ទេ។ ខាងក្រោមនេះ ជាមេរៀនដែលអ្នកអាចរៀនពីចំណុចខ្សោយរបស់អ្នកបាន៖
១) ជាបញ្ហារបស់អ្នកដទៃច្រើនជាង៖ មនុស្សចំនួនមិនសូវមានការពិចារណាបានវែងឆ្ងាយនោះទេ ជាពិសេសនៅពេលដែលអ្នកដទៃរិះគុណពួកគេពីរឿងអ្វីមួយ ដែលធ្វើឲ្យពួកគេមានអារម្មណ៍ថាមិនសប្បាយចិត្ត ហើយព្យាយាមកែតម្រូវទៅតាមអ្វីដែលអ្នកដទៃប្រាប់។ ពេលខ្លះមិនប្រាកដថាអ្វីដែលគេប្រាប់អ្នកនោះត្រូវទាំងស្រុងនោះទេ ផ្ទុយទៅវិញ អ្នកទាំងអស់នោះអាចនឹងខុសក៏អាចថាបាន។ ដូចនេះ មុននឹងសម្រេចចិត្តផ្លាស់ប្ដូរអ្វីមួយ អ្នកគួរតែព្យាយាមសង្កេតនិងសិក្សាពីខ្លួនឯងឲ្យបានច្រើន ជាងអ្វីដែលអ្នកដទៃប្រាប់ទើបល្អ។
២) ផ្លាស់ប្ដូរអ្វីដែលអ្នកគិតទៅលើចំណុចខ្សោយរបស់អ្នក៖ មនុស្សមួយចំនួនធំមើលឃើញចំណុចខ្សោយរបស់ខ្លួនឯងអាក្រក់ជានិច្ច ដោយមិនដែលគិតចង់កែប្រែវា ឬផ្លាស់ប្ដូរវាទៅជាអ្វីដែលមានប្រយោជន៍នោះទេ។ អ្នកគួរតែរៀនរស់នៅដោយប្រើភាពឆ្លាតវៃរបស់អ្នកផ្លាស់ប្ដូរស្ថានការណ៍ជីវិតរបស់ដោយប្រើប្រាស់ចំណុចខ្សោយរបស់អ្នកជាដើមទុន។
៣) ក្នុងភាពខ្សោយមានភាពខ្លាំង៖ អ្វីៗទាំងអស់គឺសំខាន់ទៅលើការគិតរបស់អ្នកនោះទេ បើអ្នកចង់គិតឲ្យរឿងនោះល្អ វាក៏ល្អ តែបើអ្នកព្យាយាមគិតលើវានៅក្នុងផ្លូវមិនល្អ នោះវានឹងក្លាយទៅជារឿងមិនល្អ។ ដូចនេះ បើអ្នកចេះមើលចំណុចឲ្យក្លាយទៅជាចំណុចខ្លាំងរបស់អ្នក នោះអ្នកនឹងឆាប់ទទួលនូវភាពជោគជ័យជាងអ្នកណាៗទាំងអស់៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ addicted2success.com