មុខជំនួញទាំង៣ ដែលសក្ដិសមសម្រាប់អ្នកងប់ងុលនឹងការច្នៃម៉ូដ (Fashion)
ប្រសិនបើអ្នកសង្កេតឃើញខ្លួន ឯង ហាក់ដូចជាងប់ងុល នឹងការតុបតែងសំលៀកបំពាក់ ដែលទាន់សម័យ មានភាពហ៊ឺហានានា វាដល់ពេលហើយដែលអ្នកគួរចាប់យក គំនិតទាំងនោះមកធ្វើជាការរកស៊ី។ ខាងក្រោមនេះអ្នកនឹងបានដឹងពីមុខជំនួញអ្វីខ្លះ ដែលភាគច្រើនអ្នកដែលចូលចិត្តខាងហ្វេសិនតែងតែប្រកប៖
១) បង្កើតកម្មវិធីដើរម៉ូត៖ វាមិនមែនជាការរកស៊ីមួយ ស្រួលនោះទេ ព្រោះវាទាមទារការចូលរួមច្រើន ពីសំណាក់អ្នកឆ្នៃម៉ូត តារាបង្ហាញម៉ូត ព្រមទាំងអ្នកដឹងនាំការបង្ហាញទាំងនោះផងដែរ។ ប៉ុន្តែ បើអ្នកពិតជាមនុស្សដែលមានចំណង់ ចំណូលចិត្តខាងផ្នែកហ្វេ សិននោះមែន វាពិតជាសំណាងមួយ ហើយ ព្រោះអ្នកគ្រាន់តែបន្ថែមចំណេះដឹងពាក់ព័ន្ធនឹងសំលៀកបំពាក់ ចេះដឹងពីដំណើរការនៃការដើរបង្ហាញម៉ូត មានគំនិតឆ្នៃប្រឌិតខ្ពស់ និងការចេះបត់បែនខ្លួនតាមកាលៈទេសៈ ជាការស្រេច។
២) បង្កើតគេហទំព័រលក់សំលៀកបំពាក់តូចមួយ៖ អ្នកប្រហែលជាមិនជឿទេ ថា ការធ្វើបែបនេះប្រហែលជាមិនសូវដំណើរការនោះទេ ប៉ុន្តែ ចូរអ្នកក្រឡេកមើល គេហទំព័រ ផ្សេងៗ ដែលល្បីជាច្រើនដូចជា Sartorialistនិង Racked ជាដើម គឺសុទ្ធតែចាប់ផ្ដើមពីការបង្កើតគេហទំព័រតូចៗ ហើយពួកគេលក់ដាច់និងមានប្រជាប្រិយភាពចាប់ពីពេលនោះមក។
៣) អ្នករៀបចំម៉ូតសម្រាប់ថតរូប៖ ភាគច្រើនការងារនេះ តែងតែនៅជាមួយអ្នកថតរូប ហើយ ចាត់ចែងមិនត្រឹមតែសំលៀកបំពាក់នោះទេ ថែមទាំងអាចជ្រើសរើសទីតាំងថត ជ្រើសរើសគ្រឿងសង្ហារិម ដើម្បីធ្វើយ៉ាងណាឲ្យការថតរូបនោះ ល្អឥតខ្ចោះទៅតាមការចង់បាន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ businessnewsdaily.com