ដឺងពីអត្ថប្រយោជន៍របស់កាហ្វេហើយឫនៅ?​



បច្ចុប្បន្ន​នេះ ​កាហ្វេ​កំពុង​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ច្រើន​ពី​សំណាក់​មនុស្ស​គ្រប់​ស្រទាប់​វណ្ណៈ ​និង មិន​ថា​ ​យុវវ័យ​ ឬ​​​មនុស្ស​ចាស់​នោះ​ទេ​។ ​សម្រាប់​កាហ្វេ ​មិន​ត្រឹម​តែ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​នោះ​ទេ ​ប៉ុន្តែ​វា​ក៏​ផ្ដល់​ប្រយោជន៍​យ៉ាង​ច្រើន​ផង​ដែរ​។​

១) ​កាត់បន្ថយ​ការ​​​វិវឌ្ឍ​​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី២​៖ ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់ The American Chemical Society ​បាន​បង្ហាញ​ថា ​អ្នក​ដែល​​ទទួលទាន​កាហ្វេ​​លើស​ពី​៤​ពែង​ក្នុង​មួយ​ថ្ងៃ​​​អាច​កាត់បន្ថយ​​​ ​អត្រា​នៃ​ការ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី២​រហូត​ដល់​៥០​ភាគរយ​។

២) ​កាត់បន្ថយ​​អត្រា​កើត​ជំងឺ​មហារីក​ស្បែក​របស់​ស្ត្រី​​៖ ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ជាច្រើន ដូច​ជា ​​មជ្ឈមណ្ឌល​ស្ត្រី ​និង Brigham ( the Brigham and Women’s Center) ​​​និង សាកលវិទ្យាល័យ Harvard​បាន​បង្ហាញ​ថា ​ស្ត្រី​ដែល​ទទួល​ទាន​កាហ្វេ​លើស​ពី​៣​ពែង​ក្នុង​មួយ​ថ្ងៃ ​​គឺ​មាន​អត្រា​កើត​ជំងឺ​មហារីក​ស្បែក​តិច​ជាង​ ​ស្ត្រី​ដែល​មិន​ទទួល​ទាន​កាហ្វេ។

៣) ​ធ្វើ​ឲ្យ​ឆ្លាត​ជាង​មុន ​និង​សម្រេច​ចិត្ត​បាន​ល្អ​៖ ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យSouth Florida ​និង សាកលវិទ្យាល័យMiami  ​បាន​រក​ឃើញ​ថា ​ការ​ទទួល​ទាន​កាហ្វេ​ពិត​ជា​អាច​ជួយ​ ​ពង្រឹង​សមត្ថភាព​ខួរក្បាល​ឲ្យ​កាន់​តែ​ប្រសើរ​ ​នាំ​ឲ្យ​មាន​ភាព​ឆ្លាតវៃ ​និង សម្រេច​​ចិត្ត​បាន​លឿន ​និង ល្អ៕ ​​

ដោយ​៖ រតនា​ ​វិចិត្រ​

ប្រភព៖ www.lifehack.org

X
5s