ចំណុច​៤សំខាន់ៗ​ដែលអ្នកគួរធ្វើប្រសិនបើអ្នក​ចង់​ឲ្យជីវិត​របស់​អ្នកមានភាពប្រសើរឡើង​



ជីវិតប្រសើរមួយ គឺជាជីវិតដែលសាមញ្ញតែហាក់បីដូចជាមានសេចក្ដីសុខច្រើន យ៉ាងណាមិញ មនុស្សភាគច្រើនយល់ឃើញថាជីវិតដែលល្អប្រសើរនោះគឺ ជាភាពហឺហារ និងការប្រើប្រាស់សម្ភារៈដែលមានតម្លៃជាដើម ដើម្បីឲ្យអ្នកដទៃស្ងើចសរសើរពីពួកគេ។

ខាងក្រោមនេះគឺជាចំណុចសំខាន់ៗដែលអ្នកគួរតែពិចារណា ប្រសិនបើអ្នកចង់កែប្រែជីវិតរបស់អ្នកឲ្យប្រសើរជាងមុន៖

១) បោះបង់គំនិតអវិជ្ជមាន៖ ប្រសិនបើអ្នកមានគំនិតអវិជ្ជមានច្រើននៅក្នុងខ្លួន អ្នកនឹងពិបាកស្វែងរកសេចក្ដីសុខពិតប្រាកដបានណាស់ ដែលរឿងអវិជ្ជមានទាំងអស់នោះមាន ដូចជាការច្រណែន ការស្អប់គុំកួន និងការសងសឹកជាដើម។ តើអ្នកអាចនឹងមានសេចក្ដីសុខបានយ៉ាងណាទៅបើក្នុងអារម្មណ៍ក៏ដូចជាគំនិតរបស់អ្នកមិនស្ងប់សុខបែបនេះសោះនោះ?

២) កុំសូវញៀនជាមួយនឹងគ្រឿងអេឡិចត្រូនិកពេក៖ សម័យនេះជាសម័យមួយដែលមនុស្សសឹងតែមិនអាចរស់នៅបាន ប្រសិនបើគ្មានរបស់ទាំងអស់នោះ តែយ៉ាងណាក៏ដោយ អ្នកគួរតែកាត់បន្ថយការប្រើប្រាស់វាតាមតែអ្នកអាចធ្វើបានទៅ ព្រោះថាឧបករណ៍ទាំងអស់នោះក៏ផ្ដល់ប៉ះពាល់គួរឲ្យកត់សម្គាល់ដល់សុខភាពរបស់អ្នកផងដែរ។

៣) ថែទាំសុខភាពជាងមុន៖ ទោះបីជាអ្នកមមាញឹកជាមួយការងារយ៉ាងណាក៏ដោយ ក៏អ្នកមិនគួរភ្លេចពីសុខភាពរបស់អ្នកនោះដែរ ដោយញាំអាហារឲ្យបានទៀងពេល ហើយជ្រើសរើសយកអាហារណាដែលផ្ដល់សារជាតិចិញ្ចឹមសម្រាប់ទ្រទ្រង់រាងកាយអ្នក ព្រមទាំងហាត់ប្រាណឲ្យបានយ៉ាងតិច២០នាទីក្នុងមួយថ្ងៃដែរ ដើម្បីធានាឲ្យបានសុខភាពរាងកាយដ៏រឹងមាំ ព្រោះវាក៏នឹងជួយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយដូចគ្នា។

៤) រកពេលសម្រាកខ្លះ៖ នៅសម័យនេះ នរណាៗក៏ដឹងដែរថាលុយពិតជាសំខាន់យ៉ាងណានៅក្នុងជីវិត ហេតុនេះមនុស្សម្នាក់ៗមិនចង់បាត់បង់ឱកាសក្នុងការរកចំណូលរបស់ពួកគេនោះទេ តែយ៉ាងណាក៏ដោយ ក៏អ្នកគួរតែព្យាយាមរកពេលខ្លះដើម្បីសម្រាកលំហែកាយ ព្រោះថាអ្នកក៏នឹងអាចរកឃើញនូវគំនិតថ្មីៗបានមកផងដែរ៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org

X
5s