រឿង​​​ទាំង​៥​ ដែល​ល្អ​​សម្រាប់​អ្នក​ដែល​នៅ​ចាំ​ផ្ទះ​ខណៈ​ពេល​ដែល​ក្រុម​​គ្រួសារ​មាន​ដំណើរ​កំសាន្ត​ទៅ​ក្រៅ​



នៅ​ពេល​ដែល​ក្រុម​គ្រួសារ​របស់​អ្នក​មាន​ដំណើរ​​កំសាន្ត​​ទៅ​ក្រៅ​រយៈពេល​ប្រហែល​២​ទៅ​៣ថ្ងៃ​ ហើយ​អ្នក​​ត្រូវ​នៅ​ចាំ​ផ្ទះ​នោះ​ប្រាកដ​ណាស់​ថាអ្នក​នឹង​មាន​អារម្មណ៍​ថា​​អផ្សុក​ និងធុញ​ទ្រាន់​ជាមិនខាន ប៉ុន្តែ​​នៅ​ក្នុង​អត្ថ​បទ​នេះ​នឹង​ណែ​នាំ​នូវរឿង​ទាំង​៥ ​យ៉ាងដែល​​អ្នកអាច​ធ្វើ​​នៅ​ពេល​ដែល​អ្នក​នៅចាំ​ផ្ទះ៖

១) មើល​ខ្សែ​ភាព​យន្ត៖ ​អ្នក​ប្រាកដ​ជា​ដឹង​ហើយ​ថា​តើ​​​មាន​ភាព​លំបាក​យ៉ាង​ណា​នៅ​ពេល​​​ដែល​អ្នក​ចង់​មើល​ខ្សែ​ភាព​យន្ត​ដែល​អ្នក​ចង់​មើល​ នៅពេលឪពុក​ម្តាយ​របស់​អ្នក​នៅ​ផ្ទះ ព្រោះ​ថា​គាត់​ប្រាកដ​ជា​រអ៊ូ​ និង​មាន​ការ​ងារ​ជា​ច្រើន​សម្រាប់​ឲ្យ​អ្នក​ធ្វើជាមិនខាន។​​ ហេតុ​នេះ​ហើយ​ពេល​នេះ​​គឺ​ជា​ពេល​​ល្អ​ដែល​អាច​ឲ្យ​អ្នក​​មាន​ភាព​សប្បាយ​រីក​រាយ​និង​ទស្សនា​វា។

២) រីក​រាយ​ដោយ​ការ​ច្រៀង​ចម្រៀង​ដែល​ជា​ចំណង់​ចំណូល​ចិត្ត​របស់អ្នក៖  ជា​ការ​ពិត​ណាស់​កន្លែង​ដែល​ជា​ឆាក​ដ៏​អស្ចារ្យ​​បំផុត​របស់​មនុស្ស​គ្រប់​ដែល​​តែង​តែ​ប្រ​គុំ​ឡើង​នោះ​គឺ​នៅ​ក្នុង​បន្ទប់​ទឹក ព្រោះ​ថា​ប្រសិន​បើ​មិន​ធ្វើ​នៅ​កន្លែង​នឹង​ទេ​ ប្រាកដជាមាន​សមាជិក​នៃ​គ្រួសារ​រ​របស់​អ្នក​ចេញ​មក​ដោយ​​មិន​អនុញ្ញាត​ឲ្យ​អ្នក​ច្រៀង​នោះ​ឡើយ​​ដោយ​សា​រតែ​ពួក​គាត់​មិន​ចូល​ចិត្ត។ ប៉ុន្តែ​ប្រសិន​បើ​ពួក​គាត់​មិន​នៅ​បែប​នេះ​តើ​វា​មិន​មែន​ជា​ឱកាស​ល្អសម្រាប់​អ្នក​​ទេឬ​ដើម្បី​បង្កើត​​ភាព​រីក​រាយ​​ដោយ​ការ​ធ្វើ​រឿង​ដែល​អ្នក​តែង​តែ​មាន​ការ​ហាម​ឃាត់​ ហើយ​ពេល​នេះ​អាច​ធ្វើ​បាន​នោះ អ្នក​អាច​ច្រៀង​រាំ​បាន​តាម​តែ​អ្នក​ចង់។

៣) ឆាត​​  (Chat) ឬ​ក៏​វីឌីអូ​ Call៖អ្នក​ប្រាកដ​ជា​ដឹង​ហើយ​ថា​គ្រប់​ឪពុក​ម្តាយ​គឺ​តែង​តែ​ហាម​ឃាត់​មិន​ឲ្យ​​អ្នក​ប្រើ​ប្រាស់​​ទូរស័ព្ទ​ប្រសិន​បើ​​មិន​មាន​ការ​ចំា​បាច់​ វា​ប្រាកដ​ជា​ធ្វើ​ឲ្យ​អ្នក​មិន​សូវ​បាន​ទាក់​ទង​ទៅ​កាន់​មិត្ត​ភក្តិ​របស់អ្នក។​ ហេតុ​នេះ​ហើយ​ខណៈ​ពេល​ដែល​គាត់​មិន​នៅ​អ្នក​អាច​ឆាត ឬ​ក៏​វីឌីអូ​ Call ​តាម​ដែល​អ្នក​ចង់​​។

៤) ធ្វើ​កិច្ច​ការ​​សាលា៖  មាន​មនុស្ស​ជា​ច្រើន​ដែល​ចូល​ចិត្ត​ការ​សិក្សា​ ហេតុ​នេះ​ពេល​ដែល​នៅ​ផ្ទះ​តែឯង​បែប​នេះ​គឺ​ជា​ពេល​ដ៏​ល្អ​សម្រាប់​បញ្ចប់​ការ​ងារ​សាលា​ផ្សែងៗ​នៅ​ពេល​នេះ​ ព្រោះ​ថា​នៅ​ពេល​ដែល​នៅ​តែឯង​បែប​នេះ​បាន​ធ្វើ​ឪ្យ​អ្នក​មាន​ភាព​ស្ងៀម​ស្ងាត់​ដើម្បី​ផ្ដោត​ទៅ​លើ​អ្វី​កិច្ច​ការងារ​របស់​អ្នក​បាន​យ៉ាង​ល្អ​ដើម្បី​ដោះស្រាយ​វា។

៥) សម្រាក៖​​ ការ​គេង​ដោយ​មិន​មាន​ការ​រំខាន​គឺ​ជា​សេចក្តី​សុខ​​​ចំពោះ​មនុស្ស​ដែល​ចូល​ចិត្ត​គេង​យូរ​ ប៉ុន្តែ​​នៅ​ពេល​ដែល​ជាក់​ស្តែង​ណាមួយ​អ្នកប្រហែល​ជា​មិន​អាច​គេង​បែប​នេះ​ឡើយប្រសិន​បើ​ឪពុក​ម្តាយ​របស់​អ្នក​នៅ​ផ្ទះ។​ នៅ​ពេល​ដែល​ពួក​គាត់​មិន​នៅ​បែប​នេះ​អ្នក​គួរ​តែ​​សម្រាក​ដោយ​ការ​គេង​តាម​តែ​ចិត្តអ្នក​ចង់​៕​​​​ ​​

ប្រែសម្រួល​ដោយ​៖ អ៊ុន​ ស្រី​នាង

X
5s