បុគ្គល​ល្បីៗ៨ រូប​ឲ្យ​​និយមន័យ «​ភាព​ជោគជ័យ​» ខ្លីៗ​តែ​ខ្លឹម!​



មាន​លុយ​ច្រើន ឬ អំណាច​ដែល​អ្នក​យល់​ថា ​ទើប​អ្នក​​ជា​មនុស្ស​ជោគជ័យ? ​នេះ​អាច​ជា​​ស្ថានភាព​ដែល​អ្នក​កំពុង​ជួប​នៅ​​ក្នុង​សង្គម​​នា​ពេល​បច្ចុប្បន្ន។ ទោះបី​ជា​​ប្រិយមិត្ត​យល់​យ៉ាងណា​ក៏ដោយ និយមន័យ​ “ជោគជ័យ​” នេះ​ត្រូវ​បាន​បុគ្គល​ល្បីៗ​​នៅ​លើ​ពិភពលោក​ចំនួន ៨ រូប បាន​​​ឲ្យ​និយម​ន័យ​ផ្សេង​​ទៅ​វិញ ពោល​គឺ​មិន​មែន​លុយ ឬ អំណាច​បុណ្យស័ក្ដិ​អ្វី​ឡើយ។ តើ​នោះ​ជា​អ្វី? ​​​​​

១.មហាសេដ្ឋី​អង់គ្លេស​ Richard Branson “សម្រាប់​អ្នក​ផ្សេង​អាច​យល់​ថា អ្នក​ជោគជ័យ​ជា​មនុស្ស​មាន​លុយ​ច្រើន និ​ មាន​គេ​ស្គាល់​ច្រើន​។ ចំពោះ​ខ្ញុំ​វិញ ភាព​ជោគជ័យ​ពិតប្រាកដ​ គឺ​វាស់​ស្ទង់​លើ​ស្នាម​ញញឹម​របស់​អ្នក​ថា តើ​រាស់​ថ្ងៃ​ជីវិត​អ្នក​សប្បាយ​ចិត្ត​ប៉ុណ្ណា?” ។

២.លោក​ស្រី Huffington ស្ថាបនិក​រួម​គេហទំព័រ Huffington Post “ជោគជ័យ​វា​មិនមែន​​ទាល់តែ​មាន​លុយ​ច្រើន ឬ អំណាច​បុណ្យស័ក្ដិ​នោះ​ទេ។ ខ្ញុំ​ឲ្យ​និយមន័យ​ជោគជ័យ​​នៅ​លើ​សសរស្ដម្ភ​ទាំង​៤​គឺ ត្រូវ​មាន​សុខភាព​ឲ្យ​ល្អ មាន​ឧត្ដមគតិ​ខ្ពស់ ចំណេះដឹង និង​ចេះ​ចែក​រំលែក​ឲ្យ​អ្នកដទៃ”។

៣.មហាសេដ្ឋី​អាមេរិក Mark Cuban “ចំពោះ​ខ្ញុំ ពាក្យ​ថា ជោគជ័យ គឺ​នៅ​ពេល​ក្រោក​ពី​ព្រឹក​ហើយ​ខ្ញុំ​ញញឹម ដឹង​ថា​​ថ្ងៃ​នេះ​ជា​ថ្ងៃ​ល្អ​បំផុត។ វា​ជា​អារម្មណ៍​មួយ​ដែល​ថា ​ខ្ញុំ​សប្បាយ​ចិត្ត ទោះបី​ជា​ខ្ញុំ​កំពុង​​​ក្រ​​ ដេក​លើ​កម្រាលឥដ្ឋ នៅ​ជា​មួយ​សមាជិក​គ្រួសារ​​ច្រើន​នាក់​​ក្រោម​ដំបូល​ផ្ទះ​តូច​ចង្អៀត​ក៏ដោយ”។

.អតីត​កីឡាបាល់បោះ​អាមេរិក John Wooden “ខ្ញុំ​មិន​យក​ខ្លួន​ខ្ញុំ​​ទៅ​ប្រៀបធៀប​ជា​មួយ​​​នឹង​​អ្នកណា​ម្នាក់​ឡើយ។ ខ្ញុំ​ធ្វើ​អ្វី ដែល​ខ្ញុំ​ពេញ​ចិត្ត ខ្ញុំ​អាច​សម្រេច​បាន​​ក្តី​ស្រលាញ់​ដែល​​ខ្ញុំ​​ចង់​បាន​​ នេះ​ហើយ​ជា​ភាព​ជោគជ័យ​”។

៥.មហាសេដ្ឋី​អាមេរិក Warren Buffett “មនុស្ស​ខ្ញុំ​ជោគជ័យ​ឬ​អត់​មិន​វាស់​ស្ទង់​​លើ​ទឹក​លុយ​​ដ៏​មហាសាល​របស់​ខ្ញុំ​ទេ។ ខ្ញុំ​ជោគជ័យ គឺ​នៅ​​ពេល​​ដែល​ខ្ញុំ​ធ្វើ​ឲ្យ​គេ​មក​រាប់អាន​ស្រលាញ់​ខ្ញុំ​កាន់តែ​ច្រើន​ឡើង​”។

៦.មហាសេដ្ឋី​អាមេរិក Bill Gates “ក្រៅ​ពី​មាន​ទំនាក់ទំនង​ល្អ​ក្នុង​សង្គម អ្នក​ត្រូវ​​បន្សល់​ទុក​​កេរ្តិ៍ឈ្មោះ​ដល់​កូន​ចៅ​ជំនាន់​ក្រោយ។ ខ្ញុំ​ជោគជ័យ នៅ​ពេល​ខ្ញុំ​ជួយ​មនុស្ស​ឲ្យ​បាន​កាន់តែ​ច្រើន ”។

៧.​លោក​អតីត​ប្រធានាធិបតី​អាមេរិក​ Barack Obama “ខ្ញុំ​​​​ធ្លាប់​បាន​ឃើញ​អ្នក​ជិត​ខាង​នៅ ក្នុង​សហគមន៍​​ខ្ញុំ​ជួប​ការ​លំបាក។ ​ខ្ញុំ​សុខចិត្ត​​​ទម្លាក់​ចោល​ពី​​ការងារ​​មាន​ប្រាក់​ខែ​ច្រើន មក​ជួយ​មនុស្ស​ក្រីក្រ​ទាំង​នោះ។ ខ្ញុំ​ចង់​ឲ្យ​ពួកគេ​មាន​ជីវភាព​ធូរធារ​ពេល​នោះ​ហើយ​ដែល​ខ្ញុំ​សប្បាយ​ចិត្ត​បំផុត"។

៨. មហាសេដ្ឋី John Paul DeJoria “ជោគជ័យ​មិន​មែន​​មានន័យ​ថា អ្នក​ត្រូវ​មាន​លុយ​ច្រើន​ប៉ុណ្ណា​នោះ​ទេ។ ជោគជ័យ​មិន​មែន​ថា ទាល់តែ​អ្នក​មាន​តំណែង​ធំ ប្រាក់​ខែ​ច្រើន​អី​នោះ​​ទេ។ ជោគជ័យ​​គឺ​​ថា តើ​អ្នក​អាច​ធ្វើ​ការងារ​ដែល​អ្នក​ស្រលាញ់​បាន​ល្អ​កម្រិត​ណា​? ”៕

ប្រភព៖ businessinsider

X
5s