សំនួរ​ទាំង​៤​​ដែល​អាច​ឲ្យ​អ្នក​ស្វែង​រក​អ្វី​ដែល​អ្នក​ចង់​ធ្វើ​នៅ​ក្នុង​ជីវិត​​



ជា​ការ​ពិត​ណាស់​​​សំនួរ​​ដែល​មនុស្ស​ភាគ​ច្រើន​តែង​តែ​ជួប​ប្រទះ​នៅ​ក្នុង​ជីវិត​​​​​របស់​ពួក​គេ​នោះ​​គឺ​ពួក​គេ​មិន​ដឹង​ថា​​ តើ​​ពួក​គេ​ចង់​ធ្វើ​អ្វី​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ?​ហេតុ​នេះ​អត្ថបទ​ខាង​ក្រោម​និង​ចោទ​៤សំនួរ​​​ទៅ​កាន់​​អ្នក​ដើម្បី​ឲ្យ​អ្នក​មាន​ភាព​ច្បាស់​លាស់​និង​​ដឹង​ពី​អ្វី​ដែល​អ្នក​ចង់​ធ្វើ​នៅ​ក្នុង​ជីវិត​របស់​អ្នក៖​​​

១)​តើ​រឿង​រ៉ាវ​អ្វី​ខ្លះ​ដែល​​អ្នក​ចូល​ចិត្ត​បំផុត​នៅ​ក្នុង​ជីវិត​របស់​អ្នក?​​ ជំហាន​ដំបូង​ដើម្បី​រស់​នៅ​ក្នុង​ជីវិត​មួយ​ដែល​ពេញ​លេញ​នោះ មនុស្ស​គ្រប់​រូប​គួរ​តែ​​​គិត​អំពី​រឿង​រ៉ាវ​ដែល​អ្នក​ពេញ​ចិត្ត។​តើ​អ្វី​ទៅ​ដែល​អ្នក​ស្រឡាញ់?​តើ​រឿង​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ពេញ​ចិត្ត?តើ​ការ​ងារ​​​ប្រភេទ​ណា​ដែល​អ្នក​ធ្វើ​វា​ដោយ​មិន​អារម្មណ៍​ថា​​​ធ្វើ​ដោយ​មិន​​មាន​សម្ពាធ? ដូច​ជា​ប្រហែល​ជា​អ្នក​ចូល​ចិត្ត​ក្នុង​ការ​តែង​និពន្ធ​,​​ចូល​ចិត្ត​ការងារ​ណា​ដែល​ទាក់​ទង​ទៅ​និង​សត្វ ឬ​ក៏​អ្នក​មាន​ភាព​ប៉ិនប្រសព្វ​ខាង​ថតរូប។និយាយ​អ្នក​ត្រូវ​ស្វែង​រក​អ្វី​ដែល​អ្នក​ចូល​ចិត្ត​ធ្វើ​ជា​មុន​សិន បន្ទាប់​មក​អ្នក​ត្រូវ​ធ្វើ​វា​ឲ្យ​ច្រើន។ ​​

​​​២)​តើប្រភេទស្នាដៃបែប​ណា​​​​ដែល​​អ្នក​ធ្លាប់​បាន​ទទួល​ពី​មុន​មក? ​រម្លឹក​គិត​ឡើង​វិញ​អំពី​បទ​ពិសោធន៍​ពី​អតីតកាល​​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​មាន​មោទនភាព​ចំពោះ​ខ្លួន​ឯង​បំផុត​​នៅ​ក្នុង​ជីវិត​របស់​អ្នក​។ តើ​​ខណៈ​ពេល​ដែល​​អ្នក​បាន​បំពេញ​រឿ​ង​ទាំង​នោះ​ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ដូច​ម្តេច?​​ឧទាហរណ៍៖​​ អ្នក​​ធ្លាប់​ចូល​រួម​ការ​ប្រកួត​ប្រឡង​គំនូរ​ហើយ​អ្នក​ក៏​ទទួល​បាន​ជ័យ​ជំនះ​ ហើយ​គ្រប់​ពេល​ដែល​អ្នក​បាន​គូរ​គំនូរ​អ្នក​ដូច​ជា​មាន​អារម្មណ៍​ថា​សប្បាយ​រីក​រាយ​និង​មិន​មាន​ភាព​នឿយ​​ណាយ​និង​ការ​ចាប់​ផ្តើម​ធ្វើ​វា​នោះ​ឡើយ។​ ហេតុ​នេះ​​ហើយ​អ្នក​គួរ​តែ​បន្ត​ធ្វើ​រឿង​ទាំង​នោះបន្តទៀត​។

៣) តើ​អ្វី​ទៅ​​ដែល​អ្នក​គួរ​ជ្រើស​រើស​ដើម្បី​មក​ធ្វើ​​ និង​​មាន​​នៅ​​​ជីវិត​របស់​អ្នក​? ប្រសិន​បើ​​ការ​ពេញ​ចិត្ត​របស់​អ្នក​គ្មាន​ដែន​កំណត់​បែប​នេះ​ ស្ទើរ​តែ​គ្រប់​រឿង​ទៅ​ហើយ​ដែល​អ្នក​មាន​អារម្មណ៍​ថា​ពេញ​ចិត្ត​ ប៉ុន្តែ​តើ​អ្វី​ទៅ​​ដែល​អ្នក​គួរ​ជ្រើស​រើស​ដើម្បី​មក​ធ្វើ​​ និង​​មាន​​នៅ​​​ជីវិត​របស់​អ្នក​?តោះ​មក​សាកល្បង​និង​ការ​តេស្ដ​មួយ៖​ប្រសិន​បើ​អ្នក​មាន​លុយ​ជា​ច្រើន​ និង​ពេល​វេលា​ តើ​ទីកន្លែង​ណា​ដែល​អ្នក​ចង់​ទៅ?​តើ​អ្នក​និង​អ្វី? ហើយ​តើ​នរណា​ដែល​អ្នក​និង​ចំណាយ​ពេល​ជា​មួយ? ​រាល់​ចម្លើយ​របស់​អ្នក​ចំពោះ​សំនួរ​ទាំង​នេះ​និង​នាំ​អ្នក​​ស្វែង​រក​ឃើញ​នៅ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​និង​​ចង់​​បាន​នៅ​ក្នុង​ជីវិត​របស់​អ្នក។ ​ប៉ុន្តែ​វា​មិន​មាន​ន័យ​ថា​​​​​​​​​​​ទល់​តែ​មាន​លុយ​រាប់​លាន​ដុល្លា​របាន​អ្នក​ទទួល​បាន​ភាព​រីក​រាយ​នោះ​ទេ គ្រាន់​តែ​រាល់​ចម្លើយ​ដែល​អ្នក​បាន​ឆ្លើយ​គឺ​ជួយ​ឲ្យ​អ្នក​ដាក់​គោល​ដៅ​នៅ​ក្នុង​ជីវិត​របស់​អ្នក​ នឹង​នាំ​អ្នក​ទៅ​រក​សុភមង្គល​ដ៏​ពិត​ប្រាកដ​និង​ពេញលេញ​មួយ។

៤) តើ​អ្វី​ទៅ​ជា​​គោល​​បំណង​នៅ​ក្នុង​ជីវិត​របស់​អ្នក? គោល​បំណង​គឺ​ជា​សមាសធាតុ​ផ្សំ​មួយ​ដែល​ចាំ​បាច់​​ដើម្បី​ឪ្យ​អនាគត​របស់​អ្នក​ពោរពេញ​ទៅ​ដោយ​​ភាព​រីក​រាយ។​ហេតុ​នេះ​ហើយ​ឆ្លើយ​សំនួរ​ទាំង​នេះតើ​អាជីព​ណា​មួយ​ដែល​ជា​បំណង​ប្រាថ្នា​របស់​អ្នក?តើ​គ្រួសារ​ប្រភេទ​ណា​ដែល​​អ្នក​ប្រាថ្នា​ចង់​បាន? ប្រសិន​បើ​អ្នក​បាន​ឆ្លើយ​នៅ​សំនួរ​ទាំង​នេះ​ហើយ​អ្នក​និង​មាន​គំនិត​ប្រសើរ​មួយ​ចំពោះ​រឿង​អ្វី​ដែល​អ្នក​គួរ​តែ​​ធ្វើ​នៅ​ក្នុង​ជីវិត​របស់​អ្នក។

ប្រែសម្រួល​ដោយ៖ អ៊ុន ស្រីនាង

X
5s