គន្លឹះសំខាន់ៗ ជួយឲ្យអ្នកងាយនឹងសម្រេចគោលដៅដែលបានកំណត់
ពិតណាស់ដើម្បីសម្រេចគោលដៅដែលយើងបានកំណត់ វាពិតជាមិនមានភាពងាយស្រួលប៉ុន្មាននោះទេ ព្រោះថាមនុស្សភាគច្រើនតែងតែបរាជ័យក្នុងការអនុវត្តន៍រាល់គោលដៅដែលពួកគេបានសម្រេច។ហេតុនេះហើយអត្ថបទខាងក្រោមនេះនិងបកស្រាយអំពីចំណុចទាំង៣ដែលជួយឲ្យអ្នកសម្រេចគោលដៅរបស់អ្នក៖
១) ចាប់ផ្តើមសរសេរអ្វីដែលអ្នកត្រូវធ្វើ៖ ជាការពិតណាស់នៅពេលដែលអ្នកចង់សម្រេចគោលដៅរបស់អ្នកបានវាមិនមែនគ្រាន់តែមានការគិតថាអ្នកនិងត្រូវតែសម្រេចនោះទេព្រោះថាវាហាក់បីដូចជាមិនសូវជាមានភាពច្បាស់លាស់នោះទេព្រោះវាអាចនិយាយបានថាគ្រាន់តែជាការនិយាយចោលដោយមិនមានគម្រោងអ្វីឲ្យមានភាពប្រាកដប្រជាសម្រាប់ការអនុវត្តន៍នោះទេ ហេតុដូចនេះហើយអ្នកគួរតែ ចាប់ផ្តើមភ្លាមនៅរាល់ការគិតរបស់អ្នកដោយមានជាការសរសេររៀបរាប់នៅអ្វីដែលអ្នកត្រូវធ្វើ ។
២)កំណត់អ្វីដែលអ្នកត្រូវធ្វើក្នុងមួយថ្ងៃមិនឲ្យលើសពី១០មុខ៖ អ្នកដឹងទេថាការពិតរបស់មនុស្សយើងក្នុងការសម្រេចអ្វីដែលយើងបានកំណត់ទុកថា នឹងធ្វើអ្វីខ្លះក្នុងមួយថ្ងៃដោយការសរសេរគម្រោងទុករបស់អ្នកជាគោលដៅ សម្រាប់ការអនុវត្តន៍នោះពិតជាការជោគជ័យមួយទៅហើយ។ ប៉ុន្តែការសរសេរនៅអ្វីដែលអ្នកត្រូវធ្វើវាជារឿងដែរងាយស្រួល ក៏ប៉ុន្តែអ្វីដែលជារឿងដែលមានភាពលំបាកនោះគឺថា តើជាក់ស្តែងលទ្ធផលអ្នកសម្រេចវាបានដល់កម្រិតណា ហេតុនេះហើយក្នុងការចាប់អ្នកត្រូវសរសេរអ្វីដែលអ្នកត្រូវធ្វើលៃយ៉ាងណាកុំឲ្យលើសពី១០មុខ ព្រោះថាបើការកំណត់នៅក្នុងក្រដាសនៃការសរសេររបស់អ្នកមានច្រើនពេកវា ហើយប្រសិនបើអ្នកមិនបានសម្រេចវាទាំងអស់អ្នក និងមានអារម្មណ៍មួយហាក់បីដូចជាមិនបានវានិងបាក់ទឹកចិត្តក្នុងការធ្វើវាម្តងទៀត។
៣)អ្នកត្រូវមានការសម្រេចចិត្តដោយច្បាស់ថាអ្នកនិងសម្រេចគោលដៅអ្វីខ្លះក្នុងមួយសប្តាហ៍ឬមួយខែ៖ បន្ទាប់ពីការចាប់ផ្តើមបំពេញនៅរាល់អ្វីដែលអ្នកបានកំណត់ជាប្រចាំថ្ងៃរួចមកហើយ អ្នកក៏ត្រូវមានការឈានទៅរកដំណាក់កាលបន្ទាប់ទៀតផងដែរ។ដំណាក់កាលបន្ទាប់នោះគឺថាអ្នកត្រូវសួរខ្លួនឯងថា តើចង់បានអ្វីនៅក្នុងរយៈពេលមួយសប្តាហ៍ឬក៏មួយខែទៀត ព្រោះថាកាលដែលអ្នកមានគោលបំណងច្បាស់លាស់នោះ អ្នកប្រឹងជារៀងរាល់ថ្ងៃនោះវានឹងបណ្តាលឲ្យអ្នកសម្រេចវាបានយ៉ាងរលូន ។
ប្រែសម្រួលដោយ៖ អ៊ុន ស្រីនាង