ទីប្រឹក្សាជប៉ុនបង្ហាញជំហររឹងមាំ ធ្វើឱ្យវិស័យកសិកម្មវៀតណាម កាន់តែមានឥទ្ធិពល
ឆ្លើយនឹងសំណួរសារព័ត៌មាន Vietnam News អំពីការសហការក្នុងវិស័យកសិកម្ម លោក Tsutomu Takebe ទីប្រឹក្សាពិសេសនៃប្រទេសទាំងពីរ បានឱ្យដឹងដូចខាងក្រោម៖ ១.អ្វីជាការវាយតម្លៃរបស់អ្នកចំពោះកសិកម្មវៀតណាម? កំណើនសេដ្ឋកិច្ចវៀតណាម នៅតែមានសារៈសំខាន់នៅអាស៊ី ចំណែកវិស័យកសិកម្ម មានសក្ដានុពលយ៉ាងធំធេង។ នៅពេលខាងមុខ ការពង្រឹងកិច្ចសហការវិស័យកសិកម្មរវាង ជប៉ុន វៀតណា នឹងជួយឱ្យវៀតណាម ក្លាយជាប្រទេសនាំមុខគេលើពិភពលោកក្នុងវិស័យនេះ។ វៀតណាម បានផ្ដោតលើឧស្សាហូបនីយកម្ម (Industrialisation)។ ខ្ញុំគិតថា ឧស្សាហូបនីយកម្ម មានសារៈសំខាន់ណាស់ ប៉ុន្តែវៀតណាម ចាំបាច់ត្រូវមើលលើឥទ្ធិពលរបស់ខ្លួន ក្នុងផ្នែកកសិកម្មឡើងវិញ ដើម្បីរៀបចំផែនការដ៏ល្អមួយ នាពេលអនាគត។ វៀតណាម មានវិស័យកសិកម្មដ៏អំណោយផល ប៉ុន្តែផ្នែកផលិតភាពនៅខ្សោយនៅឡើយ។ ផលិតផលកសិកម្មវៀតណាម មិនទាន់ត្រូវស្តង់ដារអន្តរជាតិ ដូចជា លក្ខខណ្ឌសុវត្ថិភាពចំណីអាហារ សម្រាប់ការនាំចេញ និងការបង្កើនផលិតភាពជាដើម។ ពាក់ព័ន្ធនឹងស្តង់ដារអន្តរជាតិ វៀតណាម អាចសិក្សាពីបទពិសោធន៍របស់ជប៉ុន រួមាមានទាំងរឿងជោគជ័យ និងបរាជ័យ។ ២.តើអ្វីជាគំរូ ( Models) នៃវិស័យកសិកម្មរបស់ជប៉ុន ដែលអាចអនុវត្ត (Apply) ក្នុងប្រទេសវៀតណាម? ក្នុងឆ្នាំ២០១១ ពេលខ្ញុំកាន់តំណែងជា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំងឺគោឆ្កួត បានផ្ទុះឡើងក្នុងប្រទេសជប៉ុន។ ក្រសួងនាពេលនោះ បានយកចិត្តទុកដាក់ខ្លាំងលើអ្នកចិញ្ចឹម ប៉ុន្តែមិនផ្ដោតខ្លាំង លើសិទ្ធិអតិថិជនឡើយ។ បន្ទាប់មកក្រសួង បានធ្វើកំណែទម្រង់ ដោយផ្ដោតការយកចិត្តទុកដាក់ លើអតិថិជនវិញ។ យើងបានសិក្សានូវអ្វីជាតម្រូវការរបស់អតិថិជន ដើម្បីអភិវឌ្ឍដំណោះស្រាយ ពាក់ព័ន្ធនឹងក្ដីបំណងរបស់អតិថិជន។ វៀតណាម មានគោលនយោបាយលើវិស័យកសិកម្មមួយ “Rural areas and farmers” ឬហៅថា Tam nông។ អាចហៅម្យ៉ាងទៀតថា គោលនយោបាយក្នុងការផលិតអាហារស្អាត និងស្រស់។ នៅតំបន់ដាច់ស្រយាល មានខ្យល់អាកាសបរិសុទ្ធ ដីល្អ គ្មានការកកស្ទះ ដែលទីក្រុងគ្មាន។ ម្យ៉ាងតំបន់ដាច់ស្រយាល មានលក្ខណៈអំណោយផល ដូចជា កម្លាំងផលកម្ម ហេដ្ឋារចនាសម្ពន្ធ និងការអប់រំ។ ខ្ញុំគិតថា វៀតណាមគួរមានគោលនយោបាយ ភ្ជាប់តំបន់ដាច់ស្រយាល និងជនបទ ហើយនាំយកចំណុចពិសេសពីទីក្រុងទៅកាន់ជនបទ ដូច្នេះប្រជាជននៅជនបទ អាចទាញផលប្រយោជន៍ទាំងនេះបាន។ នេះជួយបង្កើតឱ្យមានសមាមាត្រ កំណើនសេដ្ឋកិច្ច របស់វៀតណាម។ ក្រៅពីនេះ វៀតណាម គួរតែកំណត់គោលដៅអភិវឌ្ឍរបស់ខ្លួន លើវិស័យកសិកម្ម និងវិស័យពាក់ព័ន្ធ ដូចជា អាហារកែច្នៃ ដើម្បីបង្កើតកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ ៣.ក្នុងការសហការនេះ អ្វីជាឧកាសដែលអ្នកគិតថា វៀតណាម ជប៉ុន អាចលើកស្ទួយ (Promote) នាថ្ងៃអនាគត? មានបី។ ទី១ គឺធនធានមនុស្ស។ កម្លាំងពលកម្មវៀតណាមក្នុងវិស័យនេះ គឺធំធេង ខណៈជប៉ុនកង្វះកម្លាំងពលកម្ម។ ប្រជាជនវៀតណាម អាចទៅសិក្សា និងធ្វើការផ្នែកកសិកម្មនៅជប៉ុន។ ពួកគេអាចយកជំនាញដែលចេះ មកអនុវត្តក្នុងប្រទេសវៀតណាមបាន។ ទី២ ជប៉ុនមានបទពិសោធន៍ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងវិស័យកសិកម្មដូចជា ផ្លូវ ប្រព័ន្ធធារាសាស្ត្រ គម្រោងរៀបចំប្រព័ន្ធដីធ្លី ដើម្បីទទួលបានផល យ៉ាងមានប្រសិទ្ធភាព។ ទី៣ វៀតណាម និងជប៉ុន អាចពង្រីកចំណងមិត្តភាព មិនត្រឹមតែវិស័យកសិកម្មប៉ុណ្ណោះទេថែមទាំង វិស័យសហគ្រាសទៀតផង៕
ដោយ៖ សុម៉ាលីន ប្រភព៖ vietnamnews.vn