ចំណុច​សំខាន់​៣​យ៉ាង ​ដែល​ជួយ​​​ឲ្យ​អ្នក​រក​ផ្លូវ​ក្លាយ​ជា​អ្នក​មាន​ដូច​គេ​​



ពិត​ប្រាកដ​ណាស់​មនុស្ស​គ្រប់​រូប​ តែង​តែ​ប្រាថ្នា​ចង់​ក្លាយ​ទៅ​ជា​អ្នក​មាន​រស់​នៅ​​ស្រណុក​​​ ​យ៉ាង​ណា​មិញ​​ទន្ទឹម​នឹង​ការ​ចង់​ក្លាយ​ទៅ​ជា​អ្នក​មាន​នោះ​ មនុស្ស​យើង​​ម្នាក់ៗ​ក៏​​បាន​ខិត​​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​​ងារ​យ៉ាង​​​ស្វះស្វែង​​​ដោយ​មិន​ខ្លាច​នឿយ​ហត់​​​ផង​ដែរ។ ប៉ុន្តែ​​​តើ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​អ្នក​នោះ​​មាន​ចំណុច​ដែល អាចនាំ​អ្នក​ក្លាយ​ទៅ​ជា​អ្នក​មាន​ដែរឬទេ។​ដូច​នេះ​ហើយ​អត្ថបទ​ខាង​ក្រោម​នេះ​និង​បង្ហាញ​អ្នក​អំពី​ចំណុច​សំខាន់​៣​ដែល​នាំ​អ្នក​ក្លាយ​ទៅ​ជា​អ្នក​មាន៖​  

១) ​បន្ថយការចំណាយ ​ហើយពង្រឹងការ​​សន្សំ៖  ​នៅ​ក្នុង​ចំណុច​នេះ​​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ព្រោះ​ថា​តើ​អ្នក​ដឹង​ទេ​ថា​សម្រាប់​ការ​ចំណាយ​ប្រាក់​របស់​មនុស្ស​ភាគ​ច្រើន​គឺ​ពិត​ជា​មាន​ភាព​ខ្ជះខ្ជាយ​​​ខ្លាំង​ណាស់​ដោយ​​មនុស្ស​ភាគ​ច្រើន​នៅ​តែ​មិន​ទាន់​បែង​ចែក​ដាច់​នៅ​​ការ​ចំណាយ​អ្វី​ដែល​​ចាំ​បាច់​បំផុត​សម្រាប់​ការ​រស់​នៅ​របស់​គេ​។ សម្រាប់​ការ​ចំណាយ​​អ្នក​ត្រូវ​តែ​មាន​ការ​កំណត់​យ៉ាង​ច្បាស់​លាស់​ថា​ អ្នក​ត្រូវ​​តែ​ចំណាយ​ទៅ​លើ​អ្វី​ដែល​អ្នក​ខ្វះ​ខាត់​ហើយ​វា​ចាំ​បាច់​បំផុត​សម្រាប់​ការ​រស់​នៅ​​ ហើយ​រាល់​ចំណូល​ដែល​អ្នក​ទទួល​បាន​ត្រូវ​មាន​កំណត់​ច្បាស់​លាស់​ថា​តើ​អ្នក​ត្រូវ​សន្សំ​ចំនួន​ប៉ុន្មាន ពិសេស​នេះ​អ្នក​គួរ​តែ​លៃ​យ៉ាង​អ្នក​ឲ្យ​ការ​សន្សំ​ច្រើន​ជាង​ចំណាយ។  

២)​​ ការ​ពារ​ខ្លួន​របស់​អ្នក​ និង​ទ្រព្យ​សម្បត្តិ​៖  ជា​ការ​ពិត​ណាស់​​ខណៈ​ពេល​ដែល​អ្នក​ប្រឹង​ប្រែង​យ៉ាង​ស្វាហាប់​ ក្នុង​ការ​រក​ប្រាក់​​ចំណូល​ជា​រៀង​រាល់​ថ្ងៃ​នេះ តើ​អ្នក​មាន​ដែល​គិត​អំពី​ការ​សន្សំ​ប្រាក់​សម្រាប់​ស្ថាន​ភាព​​បន្ទាន់​ដែរ​ឬទេ? ការ​សន្សំ​ប្រាក់​សម្រាប់​ស្ថាន​ភាព​បន្ទាន់​គឺ​ជា​រឿង​ដែរ​សំខាន់​ព្រោះ​ថា​ ជីវិត​​មនុស្ស​​​យើង​ម្នាក់ៗ​មិន​អាច​ដឹង​មុន​ទេ​ថា​និង​ជួប​រឿង​អ្វី​ខ្លះ​ទៀត​នៅ​ពេល​ខាង​មុខ​ ​ហេតុ​នេះ​ហើយ​អ្នក​គួរ​តែ​មាន​ប្រាក់​សន្សំ​ សម្រាប់​ធានារ៉ាប់រង​​អាយុ​ជីវិត​ និង​សុខភាព​។  

៣) បង្កើត​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ទៅ​លើ​ការ​វិនិយោគ៖  ​​​​​ការ​ដែល​អ្នក​ទទួល​បាន​ប្រាក់​ចំណូល​​ពី​ការ​ធ្វើ​ការ​ ​ហើយ​នោះ​ ​អ្នក​ក៏​បាន​​លៃ​លក​ទុក​ដាក់​វា​សម្រាប់​សន្សំ​ផង​ដែរ​ ហើយ​ប្រសិន​បើ​​​មាន​ឱកាស​​ណា​មួយ​ដែរ​វា​សម​ល្មម​ដែល​អ្នក​បាន​​ឃើញ​មុខ​ជំនួញ​ដែរ​អ្នក​គិត​ថា​ វា​និង​ផ្តល់​ឲ្យ​អ្នក​នូវ​ប្រាក់​ចំណូល​កើន​ទ្វេ​ដង​អ្នក​គួរ​តែ​ហ៊ាន​វិនិយោគ​​ទៅ​វា​​ ។​​​​​​  

ប្រែសម្រួលដោយ​៖ អ៊ុន ស្រីនាង

X
5s