ចង់ផ្លាស់ប្ដូរខ្លួនឯងក្លាយជាមនុស្សមានប្រយោជន៍ម្នាក់ អ្នកគួរប្រកាន់យកចំណុចសំខាន់ៗទាំងនេះ
ពិតណាស់មនុស្សយើងរស់នៅតែងតែទាមទារនៅការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ ហើយការអភិវឌ្ឍទាំងនោះក៏ចាប់ផ្តើមឡើងពីទម្លាប់របស់អ្នកផងដែរ។ ហេតុនេះហើយអត្ថបទខាងក្រោមនេះនឹងបង្ហាញទម្លាប់ល្អៗដែលជួយឲ្យអ្នកមានការអភិវឌ្ឍ៖
១) ក្រោកពីព្រលឹម៖ អ្នកគួរតែចាប់ផ្តើមទម្លាប់និងសាកល្បងផ្លាស់ប្តូរការក្រោកពីដំណេករបស់អ្នកមកក្រោកពីព្រឹកព្រលឹមដើម្បីទទួលបានការចាប់ផ្តើមមួយដ៏សែនស្រស់ស្រាយ។ការក្រោកពីព្រឹកព្រលឹមគឺជារឿងមួយដែលល្អព្រោះថាអ្នកអាចចំណាយពេលទៅលើការហាត់ប្រាណដែលវាជាពេលមួយដែលអ្នកគួរតែគិតគូរចំពោះសុខភាពរបស់អ្នក ម្យ៉ាងវិញទៀតអ្នកនិងចាប់ផ្តើមគិតអំពីថ្ងៃថ្មីនេះថាតើអ្នកគួរតែធ្វើអ្វីខ្លះ ។
២) ចាប់ផ្តើមជារៀងរាល់ថ្ងៃជាមួយនឹងគម្រោង៖ អ្នកគួរតែចាប់ផ្តើមជាមួយគំរោងនៅអ្វីដែលអ្នកត្រូវធ្វើសម្រាប់មួយថ្ងៃ ដើម្បីប្រាកដថាអ្នកបានបំពេញកិច្ចការដែរអ្នកបានកំណត់នោះចប់រួចរាល់។ពិសេសនោះវាក៏បានធ្វើឲ្យអ្នកក្លាយទៅជាមនុស្សម្នាក់ដែលមានគោលដៅច្បាស់លាស់។
៣) អានសៀវភៅជារៀងរាល់ថ្ងៃ៖ ជាការពិតណាស់សៀវភៅគឺជាប្រភពនៃធនធានរបស់ឧត្តមគតិ ហេតុនេះហើយអ្នកបានអានសៀវភៅកាន់តែច្រើន នោះនិងនាំឲ្យអ្នកមានការគិតវិភាគបានល្អ និងមានគំនិតជាច្រើនសម្រាប់ខ្លួនរបស់អ្នក។ប៉ុន្តែដំបូងប្រហែលជាមានការលំបាកបន្តិចព្រោះថាត្រូវកែប្រែទម្លាប់ដែលអ្នកមិនសូវចូលចិត្តការអានសៀវភៅជាប្រចាំថ្ងៃបែបនេះ ហេតុនេះហើយជាដំបូងអ្នកគួរតែជ្រើសរើសប្រភេទសៀវភៅដែលអ្នកចូលចិត្តហើយវាប្រាកដណាស់ដែលវាអាចនិងផ្តល់អ្វីដែលអ្នកចង់ដឹង។
៤) រៀនភាសាផ្សេងៗ៖ បន្ទាប់ពីភាសាជាតិ(ភាសាខ្មែរ)អ្នកគួរតែរៀនភាសាបន្ថែមទៀតដូចជាភាសាអង់គ្លេស ,កូរ៉េ ,ជប៉ុន,ចិន,បារាំង និងភាសាផ្សែងៗទៀត ដែលវាអាចផ្តល់អ្នកនូវអត្ថប្រយោជន៍ជាច្រើនដូចជាអ្នកមានឱកាសច្រើនសម្រាប់សិទ្ធអាទិភាពនៅពេលដែលអ្នកមានគោលបំណងចង់បានអាហារូបករណ៍ទៅក្រៅស្រុកដើម្បីបន្តការសិក្សា ហើយលើសពីនេះទៅទៀតនៅពេលដែលអ្នកចូលប្រឡូកក្នុងទីផ្សារការងារនោះអ្នកចេះភាសាច្រើនមានឱកាសការងារច្រើនថែមទាំងទទួលបានប្រាក់ខែច្រើនផងដែរ។
ប្រែសម្រួលដោយ៖ អ៊ុន ស្រីនាង