ចង់កក់ឈ្មោះក្រុមហ៊ុននៅលើគេហទំព័រក្រសួងពាណិជ្ជកម្មគេត្រូវធ្វើដូចម្តេច?
នៅលើកមុន ប្រិយមិត្តបានជ្រាបរួចមកហើយពីរបៀបចុះឈ្មោះបង្កើតគណនេយ្យក្រុមហ៊ុននៅលើគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម។ ជំហានបន្ទាប់នេះ Bizkhmer សូមលើកយកប្រធានបទមួយទៀតទាក់ទងទៅនឹងការកក់ឈ្មោះក្រុមហ៊ុនវិញម្តងដែលជាជំហានបន្ទាប់ពីចុះឈ្មោះបង្កើតគណនេយ្យក្រុមហ៊ុន (Register as a new user)។
១.ការកក់ឈ្មោះក្រុមហ៊ុន (Reserving a business name) ជំហានបន្ទាប់នេះ គឺការកក់ឈ្មោះក្រុមហ៊ុន (Reserving a business name) ដែលអ្នកអាចកក់ឈ្មោះក្រុមហ៊ុននៅមុនមុនពេលចុះបញ្ជីក្រុមហ៊ុន ឬនៅមុនពេលផ្លាស់ប្ដូរឈ្មោះអាជីវកម្មថ្មីបាន។ សូមចុចទីនេះដើម្បីចូលទៅកាន់ទីតាំងកក់ឈ្មោះក្រុមហ៊ុន (Reserving a business name) ។ នៅផ្នែកខាងឆ្វេងនៃទំព័រ សូមចុចលើពាក្យ៖ -ចុចលើពាក្យ Reserve a company name -ជ្រើសរើសប្រភេទក្រុមហ៊ុន (ឧ. ក្រុមហ៊ុនសហគ្រាសឯកបុគ្គល-Sole Proprietorship និងក្រុមហ៊ុនផ្សេងៗទៀត) -បើជ្រើសរើស Sole Proprietorship សូមចុច Reserve a sole proprietorship -អ្នកត្រូវសរសេរឈ្មោះក្រុមហ៊ុនជាភាសាខ្មែរ និងអង់គ្លេស ហើយប្រាកដថាឈ្មោះនោះអាចប្រើប្រាស់បាន។ ចំពោះឯកសារជំនួយផ្សេងៗ គឺមិនចាំបាច់ទេនៅក្នុងជំហាននេះ។ ដូច្នេះ អ្នកអាចដាក់បញ្ជូន (Submit) នៅពេលដែល អ្នកមានឯកសារគ្រប់គ្រាន់។ នៅពេលដែលអ្នកបានចុចបញ្ជូន (Submit) ជំហានបន្ទាប់របស់អ្នក គឺត្រូវបង់ថ្លៃសេវា។
២.ការទូទាត់សេវាកម្មកក់ឈ្មោះក្រុមហ៊ុន បើអ្នកចង់កក់ឈ្មោះក្រុមហ៊ុនខាងលើ គឺតម្រូវឲ្យលោកអ្នកត្រូវបង់សេវាកម្មនេះក្នុងតម្លៃ ១០ ដុល្លារ ឬ ៤០ ០០០ រៀល។ ដោយតម្រូវពីខាងក្រសួង ការទូទាត់លើការចុះបញ្ជីពាណិជ្ជកម្ម ការកក់ឈ្មោះក្រុមហ៊ុន ឬ ថ្លៃសេវាកម្មផ្សេងៗទៀតដែលធ្វើឡើងតាមប្រព័ន្ធអនឡាញ គឺគឺអ្នកត្រូវទូទាត់តាមធនាគារអេស៊ីលីដា (ACLEDA)មួយប៉ុណ្ណោះ។ ប៉ុន្តែបើអ្នកទូទាត់ដោយធនាគារផ្សេង អ្នកត្រូវទៅទូទាត់ដោយផ្ទាល់។
តើទូទាត់ដោយប្រាក់ដោយរបៀបណា? -នៅពេលចុចបញ្ជូន (Submit) វានឹងលោតចេញជាអេក្រង់ (Screen) ថា Fee Payment -អ្នកត្រូវជ្រើសរើសធនាគារមួយក្នុងចំណោមទាំងពីរគឺ អេស៊ីលីដា ឬ ការផ្ទេរប្រាក់តាមអេឡិចត្រូនិច ក្នុងករណីអ្នកជ្រើសរើសធនាគារ អេស៊ីលីដា៖ -ជ្រើសរើសវិធីក្នុងការទូទាត់ថ្លៃសេវាកម្មដែលអ្នកត្រូវបង់ -បំពេញព័ត៌មានគណនេយ្យធនាគារ -ស្នើសុំលេខ OTP ចំនួន៦ ខ្ទង់ដែលផ្ញើមកទូរស័ព្ទដៃរបស់អ្នក ហើយត្រូវវាយលេខ6ខ្ទង់នោះចូលបន្ទាប់ពីស្នើសុំរួច -ចុចលើប៊ូតុង (Bottom) -បន្ទាប់មកចុចលើ “back to merchant” -បន្ទាប់មកវានឹងបង្ហាញវិក្រយបត្របង់ប្រាក់‘ ‘Payment Receipt’ ចេញមក -រក្សាទុក ឬ ព្រីនវិក្រយបត្រនេះសម្រាប់ធ្វើជាឯកសារ ក្នុងករណីអ្នកជ្រើសរើសធនាគារផ្សេង៖ -ចុច ‘cancel transaction’ -ចុច ‘Pay Latter’ -វានឹងលោតប្រអប់សារអ្នកចង់បោះបង់រួចចុចលើប៊ូតុង ‘Yes’ -វានឹងលោតប្រអប់សារមួយទៀតដែលសុំឲ្យអ្នកបោះបង់ចោល ឬ បង់ពេលក្រោយ -ចុចលើប៊ូតុង ‘Pay Latter’។ ដោយសារតែអ្នកមិនបានទូទាត់ប្រាក់តាមអនឡាញ អ្នកនឹងមានរយៈពេល១៥ថ្ងៃដើម្បីទូទាត់ប្រាក់នេះនៅក្រសួងផ្ទាល់។ នៅក្នុងអំឡុងពេលនេះអ្នកត្រូវទៅបង់ប្រាក់លើសេវាកម្មកក់ឈ្មោះក្រុមហ៊ុននេះនៅការិយាល័យ Payment Kiosk ជាន់ផ្ទាល់ដៃនៃក្រសួងពាណិជ្ជកម្ម។
៣.រង់ចាំការត្រួតពិនិត្យឈ្មោះក្រុមហ៊ុន ក្រោយបានទូទាត់ថ្លៃសេវាកម្ម ឈ្មោះក្រុមហ៊ុនរបស់អ្នកនឹងត្រូវបាន “រក្សាទុក ឬ Reserve”។ នេះមានន័យថា អ្នកត្រូវរង់ចាំការត្រួតពិនិត្យ និងទទួលបានការអនុញ្ញាតពីមន្ត្រីទទួលបន្ទុកជាមុនសិនពីសំណើកក់ឈ្មោះក្រុមហ៊ុនរបស់អ្នក។ ក្នុងករណីឈ្មោះក្រុមហ៊ុនរបស់អ្នក ត្រូវបានទទួលស្គាល់ហើយ វានឹងមានសុពលភាពរយៈពេល (៣) បីខែដើម្បីអនុញ្ញាតឲ្យអ្នកមកចុះឈ្មោះក្រុមហ៊ុនបាន។ នៅក្នុងករណីដែលគ្រប់រយៈពេល៣ខែ ហើយ អ្នកនៅតែមិនទាន់ចង់ចុះឈ្មោះក្រុមហ៊ុន ប៉ុន្តែចង់បន្តរក្សាទុកឈ្មោះក្រុមហ៊ុននេះក្នុងរយៈពេល ៣ ខែទៀត អ្នកគ្រាន់តែបង់ថ្លៃសេវាបន្ថែមក្នុងទំហំទឹកប្រាក់ដូចគ្នានេះ នោះវានឹងមានសុពលភាព៣ខែបន្តទៀត។ ដើម្បីអាចឆែកមើលស្ថានភាពចុះឈ្មោះក្រុមហ៊ុនរបស់អ្នកពេលណាក៏បាន សូមមើលនៅទីតាំងខាងក្រោមនៃអេក្រង់ដែលឈ្មោះក្រុមហ៊ុនរបស់អ្នកកំពុងស្ថិតនៅក្នុងដំណាក់កាល រង់ចាំការអនុញ្ញាតនៅកន្លែង “my unfinished business” ។ នៅពេលទទួលបានការអនុញ្ញាត អ្នកនឹងទទួលបានសារអ៊ីមែលមួយដែលចេញផ្ទាំងមួយចេញមកដែលប្រាប់ថា ឥឡូវនេះអ្នកអាចចាប់ផ្តើមចុះឈ្មោះបានហើយ៕
ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ