អត្ថប្រយោជន៍ទាំង ៥យ៉ាងរបស់ផ្លែត្រសក់ដែលអ្នកប្រហែលមិនដឹងពីមុខមក
ជាការពិតណាស់ត្រសក់ គឺជាប្រភេទបន្លែដែលវាមានមុខងារច្រើនប្រភេទណាស់សម្រាប់ធ្វើជាមុខម្ហូបប្រចាំថ្ងៃ ដូចជាយកមកធ្វើជាប្រភេទជាសម្ល គឺសម្លម្ជូរត្រសក់ ឬក៏យកវាមកធ្វើជាអន្លក់ក៏បាន ហើយអ្វីដែលពិសេសលើសពីនេះទៅទៀតនោះគឺវាមានអត្ថប្រយោជន៍ផ្សែងលើសពីនេះទៅទៀត ទៅលើសារពាង្គកាយរបស់មនុស្សយើង ដូចនេះហើយអត្ថបទខាងក្រោមនេះនិងបង្ហាញអ្នក៖
១) វាជួយឲ្យអ្នកមានជាតិទឹក៖ ពិតណាស់នៅក្នុងត្រសក់គឺមានសារធាតុទឹកយ៉ាងច្រើន រហូតទៅដល់ ៩៦% ម្យ៉ាងវិញទៀតជាតិទឹកដែលមាននៅក្នុងត្រសក់គឺមានសារធាតុចិញ្ចឹមជាងទឹកធម្មតា។ប្រសិនបើអ្នកមានអារម្មណ៍ថាខ្លួនឯងប្រហែលជាខ្វះសារធាតុទឹកនៅក្នុងខ្លួន ហើយអ្នកមានសូវជាពូកែពិសារទឹកប៉ុន្មាននោះ អ្នកអាចប្តូរមកជាការញ្ញុំាត្រសក់វិញក៏បានផងដែរ។លើសពីនេះទៅទៀតវាជួយបណ្តេញជាតិពុល និងកាត់បន្ថយការវិលមុខ ឈឺក្បាលទៀតផងដែរ។
២) ផ្ទុកទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម៖ ត្រសក់ផ្ទុកទៅដោយវីតាមីន A, B , C ដែលវាបានជួយឲ្យប្រព័ន្ធភាពសុំានៅក្នុងខ្លួនរបស់អ្នកកាន់តែមានភាពល្អប្រសើរ។ប៉ុន្តែតើអ្នកដឹងទេថាសំបករបស់វាក៏ជាចំណែកមួយដែលផ្ទុកទៅដោយវីតាមីនផងដែរគឺ វីតាមីនC ហេតុនេះប្រសិនបើអ្នកយកវាទៅបរិភោគអ្នកគួរតែមិនចាំបាច់ចិតសំបកវាចេញក៏បានដែរ ដើម្បីទទួលបានវីតាមីនច្រើនដែលជំនួយដ៏សុខភាពរបស់អ្នក។
៣) ជួយសម្រួលជាច្រើនដល់មុខងារនៃរាងកាយ៖ ជួយកាត់បន្ថយការលើសសម្ពាធឈាម ព្រោះថាវាសម្បូរទៅដោយសារធាតុ ប៉ូតាស្យូម និងម៉ាញេស្យូមជួយគ្រប់គ្រងកម្រិតអាស៊ីតអ៊ុយរ៉េ ដែលវាជួយការពារតម្រង់នោមនិងការកើតឡើងនៅជំងឺគ្រោះក្នុងតម្រង់នោមជួយដល់ការរំលាយអាហារឲ្យមានភាពល្អប្រសើរ ដូចជាជំងឺក្រពះ និងជំងឺរលាកក្រពះដែលអាចព្យាបាលបានតាមរយះការទទួលទានទឹកត្រសក់ក្រឡុកជារៀងរាល់ថ្ងៃ ផងដែរ ។
៤)ជួយការពារសុខភាពមាត់៖ តាមអ្នកគីមីវិទ្យាបានលើកឡើងថាត្រសក់បានជួយសម្លាប់បាក់តេរីដែលមាននៅក្នុងមាត់ ដែលប្រភេទនៃបាក់តេរីនោះគឺបំផ្លាញសុខភាពផ្លូវដង្ហើម។ហេតុនេះហើយអ្នកគ្រាន់តែយកចំណិតនៃត្រសក់មកដាក់ចូលក្នុងមាត់ហើយទុកវាយ៉ាងហោចណាស់ពី ២០ទៅ ៣០នាទី ជាការស្រេច។
៥)ជួយក្នុងការសម្រក់ទម្ងន់៖ ពិតណាស់ត្រសក់ក៏យើងអាចយកវាមកធ្វើជាអាហារមួយដែលជំនួយអាហារដែលអ្នកទទួលរាល់ដងបានដែរនៅពេលដែរអ្នកចង់សម្រក់ទម្ងន់វាជួយឲ្យអ្នកមានអារម្មណ៍ប្រសើរដែរអាចទទួលទានវាបាន ដោយចំណេញទាំងការសម្រកទម្ងន់ ហើយថែមទាំងធ្វើឲ្យសុខភាពអ្នកកាន់តែប្រសើរទៀងផងដែរ៕
ប្រែសម្រួលដោយ៖ អ៊ុន ស្រីនាង