ទាំងនេះគឺជាប្រយោជន៍ចំនួន ១០ដែលមាននៅក្នុងតែស្លឹកក្រូច១កែវ
នៅក្នុងតែស្លឹកក្រូច១កែវៗមានជាតិសរសៃនិងសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលចាំបាច់សម្រាប់សុខភាពរាងកាយរបស់អ្នក។ តែស្លឹកក្រូចអាចធ្វើបានដោយគ្រាន់តែដាក់ស្លឹកក្រូចចូលទៅក្នុងទឹកក្ដៅដែលបានដាំពុះ ហើយអ្នកក៏អាចបន្ថែមក្រូចឆ្មារឬខ្ញី និងយកមកទទួលទានជាការស្រេច។ ខាងក្រោមនេះគឺជាប្រយោជន៍ចំនួន១០ដែលមាននៅក្នុងតែស្លឹកក្រូច១កែវ៖
១) មានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលអាចប្រយុទ្ធជាមួយពពួករ៉ាឌីកាល់សេរីនៅក្នុងរាងកាយ
២) ជួយទប់ស្កាត់នូវភាពចាស់មុនវ័យ
៣) ជួយធ្វើឲ្យរបួសនិងការហើមបានធូរស្បើយនិងឆាប់ជាសះស្បើយ
៤) រក្សាសុខភាពបេះដូង ជួយទប់ស្កាត់ជំងឺគាំងបេះដូង និងជួយឲ្យបេះដូងដំណើរការបានប្រសើរជាងមុន
៥) គ្រប់គ្រងកម្រិតសម្ពាធឈាម និងជួយទប់ស្កាត់ការលើសឈាម
៦) ផ្ដល់នូវជាតិសរសៃដែលល្អចំពោះប្រព័ន្ធរំលាយអាហាររបស់អ្នក
៧) បង្កើនកម្រិតថាមពលនិងការស្រូបយកជីវជាតិបំប៉ន
៨) ល្អសម្រាប់អ្នកដែលមានបំណងសម្រកទម្ងន់
៩) កម្ចាត់ជាតិពុលចេញពីក្នុងរាងកាយ
១០) ជួយធ្វើឲ្យអារម្មណ៍បានស្រស់ថ្លាជាងមុន៕
ដោយ៖ ស្រីពៅ