​​មនុស្ស​មាន​ផ្នត់គំនិត​ជោគជ័យ ​​មិន​ដែល​ចំណាយ​ពេល​ធ្វើ​រឿង​អត់​ប្រយោជន៍​ទាំង​នេះ​ឡើយ​!​​​



ពិត​ណាស់​មនុស្ស​គ្រប់​រូប​តែង​តែ​ប្រាថ្នា​ចង់​បាន​ភាព​ជោគជ័យ​​នៅ​ក្នុង​ជីវិត​ ប៉ុន្តែ​តើ​អ្នក​មាន​​​​ដឹង​ដែល​ឬ​ទេ​ថា​​តើ​មនុស្ស​ដែល​មាន​ភាព​ជោគជ័យ​នៅ​ក្នុង​ជីវិត ​ពួក​គេ​ចំណាយ​ពេល​ទៅ​លើ​អ្វី​ខ្លះ​ទៅ​ ហើយ​ពិសេស​នោះ​​តើ​ពួក​គេ​មិន​ដែល​ចំណាយ​ពេល​ទៅ​លើ​អ្វី​ខ្លះ​?​​

ជា​ការ​ពិត​ណាស់​អ្វី​ដែល​យើង​ធ្វើ​ប្រចាំ​ថ្ងៃ​គឺ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​សម្រាប់​មនុស្ស​ដែល​ពេល​ខ្លះ​រឿង​ដែល​យើង​​ធ្វើ​ទាំង​នោះ​អាច​នាំ​យើង​ទៅ​កាន់​ភាព​ល្អ​ប្រសើរ​ហើយ​ខ្លះ​ទៀត​ អាច​​ឲ្យ​យើង​មាន​ភាព​​សោក​ស្តាយ​អស់​មួយ​ជីវិត។ អត្ថបទ​ខាង​ក្រោម​នេះ​និង​ធ្វើ​ការ​រៀប​រាប់​អំពី​​រឿង​រ៉ាវ​ទាំង​៤​ដែល​​មនុស្ស​ដែល​មាន​ភាព​ជោគ​ជ័យ​មិន​ដែល​ចំណាយ​ពេល​របស់​គេ​ទៅ​លើ​រឿង​អស់​ទាំង​នេះ៖ ​​

១) មិន​ញាណ​នឹង​បណ្ដាញ​សង្គម​៖ ​ការ​ដែល​យើង​ចំណាយ​ពេល​ទៅ​លើ​បណ្ដាញ​សង្គម​ផ្សែងៗ​ដូច​ជា​ការ​លេង​​បណ្ដាញ​សង្គម​ហ្វេសបុក​( Facebook), អ៊ីនស្តាក្រាម (Instagram) , ធ្វីនធើ ( Twitter) និង​បណ្ដាញ​សង្គម​ផ្សែងៗ​​ទៀត​គឺ​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​មនុស្ស​ ប៉ុន្តែ​ត្រូវ​ចាំ​ថា​​ប្រសិន​បើ​អ្នក​មិន​ដឹង​​​ និង​មិន​ចេះ​គ្រប់​គ្រង​ពេល​វេលា​ ថា​តើ​រយះ​ពេល​ប៉ុន្មាន​ដែល​អ្នក​គួរ​តែ​ចំណាយ​ពេល​ទៅ​លើ​វា​នោះ​ទេ​វា​និង​បំផ្លាញ​អ្នក ហេតុនេះ​ពិត​ជា​ចាំ​បាច់​ខ្លាំង​ណាស់​ដែល​អ្នក​ត្រូវ​តែ​កំណត់​ពេល​វេលា​ទៅ​លើ​​វា​ឲ្យ​​បាន​ច្បាស់​លាស់ ដូច​ជា​​អ្នក​អាច​លេង​វា​បាន​ប្រសិន​បើ​អ្នក​រួចរាល់​កិច្ច​ការ​ងារ​របស់​អ្នក​។

២) មិន​ដែល​ធ្វើ​អ្វី​ដោយ​គ្មាន​គម្រោង​នោះ​ទេ៖ពួក​គេ​​ជា​រៀង​រាល់​ថ្ងៃ​តែង​តែ​ដើរ​ជា​មួយ​គម្រោង​​ដែល​ពួក​គេ​បាន​រៀប​ចំ​យ៉ាង​ច្បាស់​លាស់​ដើម្បី​សម្រេច​គោល​ដៅ​ដែល​គេ​បាន​ព្រៀង​ទុក​​ ជា​រៀង​រាល់​ថ្ងៃ​ពួក​គេ​តែង​តែ​សរសេរ​អ្វី​ដែល​ពួក​គេ​ត្រូវ​​សម្រាប់​មួយ​ថ្ងៃ ។

៣) ពួក​គេ​មិន​ដែល​​ផ្ដោត​ទៅ​លើ​អ្វី​ដែល​ មនុស្ស​ផ្សែងៗ​ទៀត​កំពុង​ធ្វើ៖​​វា​គឺ​ពិត​ជា​ល្អ​ខ្លាំង​ណាស់​ដែល​អ្នក​គួរ​តែ​ស្តាប់​ដំបូន្មាន​អ្នក​ដែល​ទទួល​បាន​ភាព​ជោគជ័យ​កំពុង​ធ្វើ​ ប៉ុន្តែ​អ្នក​កុំ​ព្យាយាម​ប្រៀប​ធៀប​ខ្លួន​អ្នក​ជា​មួយ​អ្នក​ដទៃ​ព្រោះ​ថា​វា​និង​អាច​ធ្វើ​​ឲ្យ​អ្នក​មាន​អារម្មណ៍​​បាក់​ទឹក​ចិត្ត។​ ហេតុ​នេះ​ហើយ​គួរ​តែ​យក​ត្រឹម​តែ​ដំបូន្មាន​ ហើយ​ចាប់​ផ្តើម​រៀន​បណ្ដុះ​គំនិត​ខ្លួន​ឯង ដើម្បី​សម្រេច​អ្វី​ដែល​​ចង់​បាន​ និង​សំខាន់​សម្រាប់​អ្នក។ ​​​​​​

៤)​ មិន​ធ្វើ​កំហុស​ដែល​ពួក​គេ​បាន​ខុស​រួច​ហើយ​នោះ​ទេ៖ មិន​ថា​អ្នក​ជោគ​ជ័យ​ ឬ​ក៏​​​មនុស្ស​ទូទៅ​នោះ​ទេ​​គឺ​តែង​តែ​មាន​កំហុស។​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​មនុស្ស​ដែល​ទទួល​បាន​ភាព​ជោគ​ជ័យ​នោះ​គឺ​ជា​មនុស្ស​ដែល​មិន​​ធ្វើ​​​កំហុស​ដែល​ពួក​គេ​បាន​ខុស​រួច​ហើយ​នោះ​ទេ៕

ប្រែសម្រួល​ដោយ​៖ អ៊ុន​ ស្រីនាង

X
5s