តើការចុះឈ្មោះបង្កើតក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ត្រូវចំណាយថវិកាប៉ុន្មាន?​



យើងបានបង្ហាញ លោកអ្នកម្តងរួចមកហើយពីឯ កសារចាំបាច់នានាដែលលោកអ្នកត្រូវមានមុននឹងចុះឈ្មោះបង្កើតក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតមួយស្របទៅតាមនីតិវិធីនៃច្បាប់។ ប៉ុន្តែអ្វីដែលជាចំណុចសំខាន់មួយទៀតសម្រាប់លោកអ្នកគួរ ស្វែងយល់ថែមទៀតនោះ គឺថ្លៃសេវាកម្មនៅក្នុងដំណាក់កាលនីមួយៗនៃការចុះបញ្ជីក្រុមហ៊ុនប្រភេទនេះ។

លោកអ្នកប្រហែលជាចង់ដឹងហើយថា តើគេត្រូវចំណាយប៉ុន្មានដើម្បីចុះឈ្មោះបង្កើតក្រុមហ៊ុនស្របច្បាប់មួយ? ខាងក្រោមនេះ គឺជាតម្លៃសេវាកម្មដែលលោកអ្នកត្រូវបង់នៅពេលទៅចុះឈ្មោះបង្កើតក្រុមហ៊ុននៅតាមស្ថាប័ននីមួយៗ៖

១.ចុះឈ្មោះក្រុមហ៊ុននៅក្រសួងពាណិជ្ជកម្ម នៅក្នុងក្រសួងពាណិជ្ជកម្ម លោកអ្នកតម្រូវឲ្យបង់ថ្លៃសេវាកម្មដូចខាងក្រោមនេះ៖ -ថ្លៃ $10 ឬ ៤០.០០០ រៀល សម្រាប់ការកក់ឈ្មោះក្រុមហ៊ុន -ថ្លៃ $420 ឬ ១.៦៨០.០០០ រៀលសម្រាប់ចុះ បញ្ជីពាណិជ្ជកម្ម -ថ្លៃ $20 ឬ ៨០.០០០ រៀល សម្រាប់រៀបចំឯកសារប្រកាសពន្ធ -ការបោះពុម្ពវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មគឺឥតគិតថ្លៃ។ សម្រាប់ការចុះឈ្មោះជាអ្នកប្រើប្រាស់ថ្មីនៅលើគេហទំព័ររបស់ក្រសួងពាណិជ្ជកម្មវិញ គឺឥតគិតថ្លៃ។

២.ចុះឈ្មោះក្រុមហ៊ុននៅអគ្គនាយកដ្ឋានពន្ធដា នៅពេលឈ្មោះក្រុមហ៊ុនរបស់លោកអ្នកត្រូវបានចុះបញ្ជីរួចរាល់ហើយនៅក្រសួងពាណិជ្ជកម្ម លោកអ្នកត្រូវចុះឈ្មោះក្រុមហ៊ុននៅអគ្គនាយកដ្ឋានពន្ធដារដើម្បីបង់ពន្ធជូនរដ្ឋ។ សេវាកម្មនៃការចុះ បញ្ជីពន្ធគឺ៖ -ថ្លៃ $100 ឬ ៤០០.០០០ រៀល សម្រាប់ការចុះឈ្មោះក្រុមហ៊ុននៅអគ្គនាយកដ្ឋានពន្ធដារ -ការចុះឈ្មោះនៅអគ្គនាយកដ្ឋានពន្ធដារនឹងតម្រូវឲ្យលោកអ្នកត្រូវបង់ពន្ធប្រចាំខែ និង ប្រចាំឆ្នាំគឺ · ពន្ធប៉ាតង់ត្រូវបង់ប្រចាំឆ្នាំ -$ 300 ឬ ១.២០០.០០០ រៀលសម្រាប់អ្នកជាប់ពន្ធមធ្យម -$ 750 ឬ ៣.០០០.០០០ រៀល USD 750 ឬ 1 250 USD ៥.០០០.០០០ រៀលសម្រាប់អ្នកជាប់ពន្ធធំ។ · ពន្ធអាករលើតម្លៃបន្ថែម (VAT)៖ ១០% នៃការទិញសរុប · ពន្ធលើប្រាក់ចំណេញ៖ ១% នៃប្រាក់ចំណូលពីអាជីវកម្ម ឬ ២០% នៃប្រាក់ចំណេញ (អាចច្រើនជាងនេះ) · ព្រមទាំងមានការបង់ពន្ធបន្ថែមផ្សេងៗទៀតគឺអាស្រ័យទៅតាមអាជីវកម្មរបស់អ្នក។

៣.ចុះឈ្មោះក្រុមហ៊ុននៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយពីបានចុះបញ្ជីពន្ធនៅអគ្គនាយកដ្ឋានពន្ធដាររួចហើយ លោកអ្នកត្រូវទៅឈ្មោះក្រុមហ៊ុននៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទទួលបានភាពស្របច្បាប់ការងារលើនីតិវិធីជួលបុគ្គល ឬ ជួលកម្លាំងពលកម្មដែលនេះតម្រូវឲ្យលោកអ្នកត្រូវបង់សេវាកម្មគឺ៖ · $ 70 ឬ ២៨០.០០០ រៀល សម្រាប់ចុះឈ្មោះនៅក្រសួងការងារ · ឥតគិតថ្លៃសម្រាប់ការធ្វើអធិការកិច្ចលើកម្លាំងពលកម្មពីក្រសួងការងារ · ចុះជាមួយបេឡាជាតិរបបសន្តិសុខសង្គម ឬ (បសស) គឺឥតគិតថ្លៃ។

៤.ការទទួលបានអាជ្ញាប័ណ្ណ ចំពោះតម្លៃសេវាកម្មលើការស្នើសុំអាជ្ញាប័ណ្ណពីក្រសួងនានាដែលទទួលបន្ទុកលើការផ្តល់អាជ្ញាប័ណ្ណដល់អាជីវកម្មរបស់លោកអ្នក គឺវាអាស្រ័យទៅលើប្រភេទ និងសកម្មភាពអាជីវកម្មរបស់លោកអ្នកប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ នៅក្នុងទិដ្ឋភាពជាក់ស្តែងសេវាកម្មនៃការចុះឈ្មោះបង្កើតក្រុមហ៊ុនតាំងពីក្រសួងពាណិជ្ជកម្មរហូតដល់ការទទួលបានអាជ្ញាប័ណ្ណ លោកអ្នកអាចត្រូវចំណាយថវិកាច្រើនជាងនេះ៕

ប្រភព៖ ក្រសួងពាណិជ្ជកម្ម

X
5s