តោះ​មក​សាក​​វិធី​​​ទំាង៥នេះ ​ដើម្បី​ឲ្យ​អ្នក​ទទួល​បាន​​ភាព​រីក​រាយ​នៅ​ក្នុង​ជីវិត​



ជា​ការ​ពិត​ណាស់​តម្រូវ​ការ​របស់​​មនុស្ស​ម្នាក់ៗ​តែ​ង​តែ​នាំ​​មក​នូវ​ភាព​តានតឹង​មក​ដល់​ជីវិត​របស់​អ្នក​ទៅ​វិញ​ ព្រោះ​ថា​អ្នក​​ទាន់​យល់​ច្បាស់​ពី​តម្រូវ​ការ​ពិត​ប្រាកដ​នៅ​ក្នុង​ជីវិត​​​ ហើយ​ថែម​ទាំង​​​ធ្វើ​ឲ្យ​ជីវិត​របស់​​​អ្នក​មិន​មាន​ភាព​រីករាយ​និង​ពោរ​ពេញ​ទៅ​ដោយ​ទុក​កង្វល់​ថែម​ទៀត​ផង។​​ អត្ថបទ​ខាង​ក្រោម​នេះ​ និង​បង្ហាញ​អ្នក​អំពី​វិធី​ងាយៗ ទាំង​៥​​​ដើម្បី​ឲ្យ​ជីវិត​របស់​អ្នក​មាន​ភាព​​រីក​រាយ និង​ពោរពេញ​ទៅ​ដោយ​​ខ្លឹមសារ​៖ 

១) ផ្ដោត​ទៅ​លើ​ខ្លួន​របស់​អ្នក​៖ ពិត​ណាស់​នៅ​ពេល​ដែល​​អ្នក​ជួប​រឿង​រ៉ាវ​ផ្សែងៗ​​ តែង​តែ​ចៀស​មាន​ផុត​ពី​ពាក្យ​សម្ដី​ផ្សែងៗ​ពី​អ្នក​ដទៃ ដែល​ពេល​ខ្លះ​វា​អាច​ជា​ការណែនាំ​ឬ​ជា​ការ​ផ្តល់​ជា​​យោបល់​ទៅ​កាន់​អ្នក​ដើម្បី​ជា​គំនិត​មួយ​ជំនួយ​ដល់​អ្នក​​ ប៉ុន្តែ​​ទីបំផុត​​ខ្លួន​របស់​អ្នក​ទេ​ជា​អ្នក​សម្រេច​សេចក្តី​ទាំង​ឡាយ​ និង​ជា​អ្នក​ដែល​កំណត់​ថា​តើ​អ្វី​ដែល​នាំ​មក​នូវ​សេចក្តី​សុខ និង​ភាព​រីក​រាយ​ដល់​ខ្លួន​របស់​អ្នក​។

២)ទុក​ពេល​វេលា​សម្រាប់​សម្រាក​លំហែ​អារម្មណ៍៖ ការ​បង្កើត​ឲ្យ​មាន​ពេល​វេលា​សម្រាប់​លំហែ​ទាំង​កាយ​និង​អារម្មណ៍​ ពិត​ជា​សំខាន់​ព្រោះ​​មនុស្ស​ម្នាក់ៗ​ខិត​ខំ​បំពេញ​ភារកិច្ច​ផ្សែង​ៗ​យ៉ាង​សកម្ម ហេតុ​នេះ​ហើយ​ការ​មាន​ពេលវេលា​សម្រាប់​លំហែ​គឺ​ ​ពិតជា​វិធី​និង​គំនិត​ល្អ​ខ្លាំង​​ណាស់​សម្រាប់​ជីវិត​របស់​អ្នក ម្យ៉ាង​ទៀត​ដើម្បី​ឲ្យ​នៅ​​ក្នុង​ជីវិត​របស់​អ្នក ទទួល​បាន​ភាព​រីក​​រាយ​ និង​បទពិសោធន៍​ថ្មីៗ​។

៣) ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​៖​ ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​​ហាក់​បី​​មិន​សូវ​មាន​ភាព​ងាយ​ស្រួល​​ប៉ុន្មាន​ទេ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​វា​បាន​ផ្តល់​នូវ​ក្តី​សង្ឃឹម​​ដល់​អ្នក​ព្រោះ​ថា​នៅ​ពេល​ដែល​អ្នក​មាន​គោល​ដៅ​ថា​អ្នក​ត្រូវ​តែ​ចេញ​ទៅ​​ក្រៅ​ស្រុក​នោះ​​ការ​ខិត​ខំ​ធ្វើ​ការ​របស់​អ្នក​មិន​បាន​ផ្តល់​ជា​សម្ពាធ​អ្វី​ធ្ងន់​ដល់​ជីវិត​របស់​អ្នក​ឡើយ​ព្រោះ​ថា​អ្នក​ធ្វើ​វា​ដើម្បី​ទទួល​បាន​ភាព​រីក​រាយ​នៅ​ក្នុង​ជីវិត​របស់​អ្នក​ ។

៤) ត្រូវ​កត់ត្រានូវ​​កំណត់​ហេតុ​នៃ​ពេល​វេលា​រីករាយ​របស់​អ្នក​៖ អ្នក​គួរ​តែ​មាន​កំណត់​ហេតុ​ដែល​រៀប​រាប់​អំពី​ពេល​វេលា​ដែល​អ្នក​ទទួល​បាន​ភាព​រីក​រាយ​ដូច​ជា​ការ​ថត​រូប​ទុក ដែល​វា​អាច​រំលឹក​អ្នក​អំពី​កន្លែង​ដែល​មាន​អារម្មណ៍​រីករាយ​។​ពិសេស​វា​នឹង​ក្លាយ​ទៅ​ជា​ពេល​វេលា​មួយ​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ពោរពេញ​ទៅ​ដោយ​អត្ថន័យ។

៥) ត្រូវ​តែ​មាន​ភាព​ច្បាស់​លាស់​សម្រាប់​ជម្រើស​របស់​អ្នក៖ ត្រូវ​ចាំ​ថា​មនុស្ស​មិន​មាន​ឱកាស​ល្អ​​ច្រើន​ដង​ច្រើន​សារ​​នោះ​ទេ​សម្រាប់​ជីវិត​មនុស្ស​ម្នាក់ៗ​ ហេតុ​នេះ​ហើយ​អ្នក​ត្រូវ​រៀន​បង្កើត​ឱកាស​សម្រាប់​ខ្លួន​ឯង​ដើម្បី​ទទួល​បាន​អ្វី​ដែល​ខ្លួន​ស្រលាញ់​ពេញ​ចិត្ត និង​ហ៊ាន​ទទួល​ខុស​ត្រូវ​លើ​អ្វី​ដែល​ខ្លួន​បាន​សម្រេច។ អ្នក​ត្រូវ​ចាំ​ថា​វា​គឺ​ជា​ជីវិត​របស់​អ្នក​ហេតុ​នេះ​ហើយ​អ្នក​​ត្រូវ​តែ​​​មាន​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន​ដែល​អ្នក​មិន​មាន​ភាព​ស្តាយ​ក្រោយ​។

ប្រែសម្រួលដោយ៖ អ៊ុន ស្រីនាង ​​

X
5s