មេរៀន​ជីវិត​ទាំង​៤​​ ដែល​អ្នកត្រូវចេះ កាន់តែឆាប់កាន់តែល្អ​



​មេរៀន​ជីវិត​ ​​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ជីវិត​​​មនុស្ស​ម្នាក់​ ​ព្រោះ​វា​ជា​ទុន​យ៉ាង​សំខាន់​ដែល​ជួយ​​​ឲ្យ​អ្នក​មាន​ការ​រីកចម្រើន​ទៅ​មុខ​។ ​ ​ខាង​ក្រោម​នេះ​ជា​មេរៀន​សំខាន់ៗ​​ដែល​អ្នក​ត្រូវ​តែ​ចេះ ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​៖ 

១)​ អ្នក​មិន​អាច​​ផ្គាប់​ចិត្ត​មនុស្ស​​​​គ្រប់​រូប​បាន​នោះ​​ទេ៖​ លោក​​​ Bill Cosby បាន​និយាយ​ថា«ខ្ញុំ​មិន​ដឹង​ពី​អាថ៌កំបាំង​នៃ​ភាព​ជោគ​ជ័យ​នោះ​ទេ​ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​អាថ៌​កំបាំង​នៃ​ភាព​បរាជ័យ​​គឺ​ជា​ការ​​​ព្យាយាម​ផ្គាប់​ចិត្ត​មនុស្ស​គ្រប់​រូប»។អ្នក​មិន​ត្រូវ​ការ​​មនុស្ស​គ្រប់​រូប​មក​យល់​ស្រប​​ជាមួយ​អ្នក​​​ទាំង​អស់នោះ​ទេ  ព្រោះគ្រប់​រឿង​រ៉ាវ​ដែល​​នាំ​ឲ្យ​អ្នក​ទទួល​បាន​ភាព​ជោគ​ជ័យ​គឺ​​ផ្តើម​ឡើង​ពី​ការ​​ធ្វើ​វា​ដោយ​ខ្លួន​អ្នក​ផ្ទាល់​ ហេតុ​ដូច​នេះ​ហើយ​អ្នក​​មិន​ចាំ​បាច់​គិត​ពី​ការ​ផ្គាប់​ចិត្ត​អ្នក​ណា​ច្រើន​ពេក​នោះ​ទេ​។ សូមស្តាប់យោបល់អ្នកជុំវិញខ្លួនឲ្យបានច្រើន ប៉ុន្តែ ត្រូវចាំថា អ្នកគឺជាមនុស្សម្នាក់គត់ដែលត្រូវសម្រេចចិត្ត។

២)​ សុខ​ភាព​របស់​អ្នក​​គឺ​ជា​ទ្រព្យ​សម្បត្តិ​​ដ៏​មាន​តម្លៃ​បំផុត៖ សុខភាព​គឺ​ជា​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ​ក្រៃ​លែង​ ដែល​មនុស្ស​គ្រប់​រូប​តែង​តែ​​ថែ​រក្សា​ ការពារ ព្រោះ​ថា​ទោះ​បី​ជា​មាន​អ្វីៗ​គ្រប់​យ៉ាង​ក៏​ដោយ​ប៉ុន្តែ​បើ​សុខ​ភាព​អ្នក​មិន​ល្អ​​នោះ​វា​ហាក់​ដូច​ជា​គ្មាន​អ្វីៗ​ដដែល។សុខ​ភាព​ល្អ​តែង​តែ​ទាម​ទារ​ការ​មើល​ថែរក្សា​តាំង​ពី​ក្មេង​មិន​មែន​ចាំ​ទាល់​តែ​មាន​បញ្ហា​ទើប​ធ្វើ​ការ​ពិនិត្យ​ឬ​តាម​ដាន​ឡើយ​គឺ​អ្នក​ត្រូវ​តែ​មាន​ការ​តាម​ដាន​​ពិនិត្យ​ជា​រៀង​រាល់​ខែ​ព្រោះ​ថា​វ័យ​របស់​មនុស្ស​យើង​កាន់​តែ​ចាស់​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ហើយ​​អ្វី​នៅ​ក្នុង​ខ្លួន​យើង​តែង​តែ​មាន​ការ​ផ្លាស់​ប្តូរ​ដែល​ជំងឺ​មួយ​ចំនួន​​និង​តាម​យាយី​អ្នក​ដូច​ជា​ជំងឺបេះ​ដូង​ លើស​សម្ពាធ​ឈាម ទឹក​នោម​ផ្អែម និង​ជំងឺ​ផ្សែងៗ​ទៀត ​ហេតុ​នេះ​ហើយ​អ្នក​គួរ​តែ​ធ្វើ​ការ​ការពារ​និង​ថែរក្សា​សុខ​ភាព​ឲ្យ​បាន​ល្អ។

៣)អ្នក​មិនអាចទទួល​បាន​អ្វី​ដែល​អ្នក​ចង់​បាន​រហូត​ទេ៖​ជីវិត​របស់​មនុស្ស​មិន​មែន​សុទ្ធ​តែ​មាន​ក្តី​សុខ​គ្រប់​ពេល​វេលា​នោះ​ទេ​ ពេល​ខ្លះ​រឿង​ដែល​អ្នក​បាន​រៀប​គម្រោង​ទុក​បែរ​ជា​​មិន​អាច​កើត​ឡើង​ ព្រោះ​ថា​វា​មាន​បញ្ហា​​ណាមួយបានកើតឡើង ហេតុ​នេះ​អ្នក​ត្រូវ​មាន​ការ​ត្រៀម​ចិត្ត​ទុក​ជា​មុន​ដោយ​​ភាព​វ័យ​ឆ្លាត​​ដោយ​យក​ភាព​មិន​ជោគ​ជ័យ​ទាំង​នោះ​មក​ធ្វើ​ជា​បទ​ពិសោធន៍​និង​កែ​ប្រែ​វា​ឲ្យ​មាន​ភាព​កាន់​តែ​ល្អ​ប្រសើរ​។

៤)​ មិន​មាន​អ្វី​ដែល​គួរ​ឲ្យ​មាន​ភាព​អាម៉ាស់​នោះ​ទេ​​ក្នុង​ការ​និយាយ​ពាក្យ​ថា​មិន​ដឹង​ក្នុង​រឿង​អ្វី​ដែល​អ្នក​មិន​ដឹង​៖ គ្មាន​មនុស្ស​ណា​ដែល​​មាន​ការ​គិត​គូ​ល្អ​សព្វ​​ជ្រុង​ជ្រោយ​នោះ​ទេ ហើយ​ក៏​គ្មាន​មនុស្ស​​ណា​ដែល​មាន​ចម្លើយ​ចំ​ពោះ​គ្រប់​សំនួរ​ដែល​បាន​ចោទ​មាន​ឡើង​នោះ​ដែរ​ ដូច្នេះហើយ​​ក៏​គ្មាន​អ្វី​ជា​ភាព​អាម៉ាស់​ដែរ​ ក្នុង​ការ​និយាយ​ពាក្យ​ថា​អ្នក​មិន​ដឹង​ក្នុង​រឿង​អ្វី​ដែល​អ្នក​មិន​ដឹង​​ ព្រោះ​ថា​​​ការ​ដែល​​ដែរ​​​សម្ដែង​​ធ្វើ​ជា​ដឹង​ក្នុង​រឿង​ដែរ​អ្នក​មិន​ដឹង​នោះ​មិន​បាន​នាំ​អ្នក​ឲ្យ​ទទួល​ភាព​ល្អ​ប្រសើរ​នោះ​ទេ​ ហេតុ​នេះ​ហើយ​អ្នក​គួរ​​និយាយ​ពាក្យ​​ថា​អ្នក​មិន​ដឹង​ដោយ​វា​និង​ជា​ចំណេះ​ដឹង​ថ្មី​មួយ​ទៀត​នៅ​ពេល​ដែល​អ្នក​អាច​ជួប​អ្នក​ណា​ដែល​អាច​ផ្តល់​ចម្លើយ​ដល់​ត្រឹម​ត្រូវ​៕

ប្រែសម្រួលដោយ៖​ អ៊ុន​ ស្រីនាង

X
5s