តើការជ្រើសរើសបុគ្គលិកមានអ្វីពាក់ព័ន្ធនឹងចិត្តសាស្រ្ដខ្លះ?
ពិតប្រាកដណាស់ថា ការជ្រើសរើសបុគ្គលិកមានសារៈសំខាន់ណាស់សម្រាប់ជួយឱ្យស្ថាប័នរីកចំរើន តែផ្ទុយទៅវិញប្រសិនបើ ការជ្រើសរើសបុគ្គលិកនោះខុស សា្ថប័ននោះពិតជាអាចជួប នូវបញ្ហានិងអាចបណ្ដាលឱ្យដួលរលំក៏អាចថាបាន។
អ្នកជំនាញក្នុងការជ្រើសរើសបុគ្គលិកទាំងឡាយតែងតែ មិនអាចអះអាងនូវលទ្ធផលដែលធនាបាននូវភាពជោគជ័យ។ ពួកគាត់អាចត្រឹមតែវាស់វែង នូវជំនាញរឹងរបស់បេក្ខជនតែមិនអាចថ្លឹងថ្លែងបានពិតប្រាកដនូវជំនាញទន់បានឡើយ សូម្បីតែក្រុមហ៊ុនមួយចំនួន ដែលមានប្រព័ន្ធវិភាគក៏ដោយ ។
ដោយសារមើលឃើញពីភាពប្រឈមរបស់ផ្នែកធនធានមនុស្ស ក៏ដូចជាម្ចាស់អាជីវកម្មដែលជួបបញ្ហាទាំងនេះ ទើបវេទិកាធនធានមនុស្សកម្ពុជា បានអញ្ជើញក្រុមហ៊ុនជ្រើសរើសបុគ្គលិកបីធំៗ និងលោកសាស្រ្ដចារ្យ ផ្នែកចិត្តវិទ្យាមកចែករំលែកទៅលើប្រធានបទ យុទ្ធសាស្រ្ដប្រមាញ់ និងជ្រើសរើសបុគ្គលិកតាមរយៈចិត្តសាស្រ្ដ ។
បើតាមការបកស្រាយរបស់លោកសាស្រ្ដាចារ្យ ផុន តារា បានអោយដឹងថា ការសំគាល់ទៅលើអ្វីដែលកើតឡើង សកម្មភាព ការស្រលាញ់ វាជាអ្វីមួយដែលអាចបង្ហាញអំពី អត្តចរិកលក្ខណៈរបស់មនុស្សតែម្ដង៕