អាហារកំពូលៗទាំង១៦ដែលមានវីតាមីនសេខ្ពស់
វីតាមីនសេដើរតួជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងមានតួនាទីថែទាំសុខភាពជាលិកាតភ្ជាប់នៃរាងកាយរបស់យើង។ មិនតែប៉ុណ្ណោះវាក៏ជួយការពារសុខភាពបេះដូងរបស់យើង ជួសជុល ស្ដារឡើងវិញ និងបង្កើនការស្រូបយកជីវជាតិបំប៉នដទៃទៀតចូលក្នុងសារពាង្គកាយផងដែរ។
ដោយសារតែរាងកាយរបស់យើងមិនស្តុកទុកឬក៏ផលិតវីតាមីននេះដោយខ្លួនឯង ហេតុនេះហើយវាគឺជាការចាំបាច់ណាស់ដែលយើងត្រូវទទួលយកវីតាមីននេះតាមរយៈបន្លែនិងផ្លែឈើដែលសម្បូរដោយវីតាមីនសេខ្ពស់។ ខាងក្រោមនេះគឺជាអាហារកំពូលៗទាំង១៦ដែលមានវីតាមីនសេខ្ពស់៖
១) ផ្លែគីវី
២) ម្ទេសប្លោកបៃតង
៣) ម្ទេសក្រហម
៤) ត្របែក
៥) ក្រូច
៦) ស្ត្របឺរី
៧) ល្ហុង
៨)ប្រូកូលី
៩) ជីវ៉ាន់ស៊ុយ
១០) ម្នាស់
១១) ផ្កាខាត់ណា
១២) ស្វាយ
១៣) ក្រូចឆ្មារ
១៤) ក្រូចថ្លុង
១៥) ត្រសក់ស្រូវ
១៦) ប៉េងប៉ោះ
ដោយ៖ ស្រីពៅ