​អាហារ​ ៣​ ប្រភេទ​ដែល​អ្នក​គួរ​ចៀសវាង​ដើម្បី​ទប់ស្កាត់​ពី​ជំងឺ​មហារីក​



តើ​អាហារ​អ្វីខ្លះ​ដែល​អ្នក​កំពុង​ទទួលទាន​រាល់​ថ្ងៃ ដែល​អាច​បណ្ដាល​ឲ្យ​អ្នក​មាន​ជំងឺ​មហារីក​បាន ? ខាងក្រោម​នេះ​គឺជា​អាហារ​៣​ប្រភេទ​ដែល​អ្នក​គួរ​ចៀសវាង​ដើម្បី​ទប់ស្កាត់​ពី​ជំងឺ​មហារីក៖

១) ទឹក​ក្រូច​កំប៉ុង៖ ទឹក​ក្រូច​កំប៉ុង​គ្មាន​កាឡូរី ប៉ុន្តែ​សម្បូរ​ទៅ​ដោយ​ស្ករ​ដែល​បាន​ក្លាយ​ជា​ការ​រួម​ចំណែក​ដ៏​ចម្បង​មួយ​នៃ​ជំងឺ​ធាត់​លើស​ទម្ងន់​របស់​មនុស្ស​ទូទាំង​សកលលោក។ ទទួលទាន​ទឹក​ក្រូច​កំប៉ុង​ដែល​សម្បូរ​ទៅ​ដោយ​ស្ករ​បែប​នេះ នឹង​ធ្វើឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​កើន​ឡើង​ភ្លាម​មួយ​រំពេច​បាន។ មិនតែប៉ុណ្ណោះ​ពួក​វា​ក៏​ជា​ដើម​ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​អាស៊ីដ​ច្រាល់​ក្នុង​ក្រពះ និង​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​មហារីក​ផង​ដែរ។

២) នំ​ដំឡូង​បារាំង​កញ្ចប់៖ នំ​ដំឡូង​បារាំង​កញ្ចប់​សម្បូរ​ទៅ​ដោយ​អាស៊ីដ​ខ្លាញ់​និង​មាន​កាឡូរី​ខ្ពស់ ដែល​ជា​មូលហេតុ​នាំឲ្យ​មាន​ការ​ឡើង​ទម្ងន់ បណ្ដាល​ឲ្យ​មាន​កំណើន​កូឡេស្តេរ៉ុល ហើយ​កម្រិត​សូដ្យូម​ដែល​ខ្ពស់​នៅ​ក្នុង​នំ​ដំឡូង​បារាំង​កញ្ចប់​នេះ​ថែម​ទាំង​ធ្វើឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ទៀត​ផង។ ម្យ៉ាងទៀត​ពួក​វា​ក៏​ផ្សំ​ឡើង​ពី​រសជាតិ​សិប្បនិម្មិត សារធាតុ​រក្សា​គុណភាព​និង​ពណ៌ ដែល​សុទ្ធតែ​ជា​របស់​ដែល​រាងកាយ​របស់​យើង​មិន​ត្រូវការ។

៣) ស្ករ​សិប្បនិម្មិត៖ ស្ករ​សិប្បនិម្មិត​ត្រូវ​បាន​គេ​ប្រើប្រាស់​នៅ​ក្នុង​ទឹក​ក្រូច​កំប៉ុង និង​ស្ករ​សម្រាប់​អ្នក​ជំងឺ​ទឹកនោមផ្អែម។ ប៉ុន្តែ​ស្ករ​នេះ​មិន​បាន​ជួយ​អ្វី​ដល់​អ្នក​ជំងឺ​ទឹកនោមផ្អែម​នោះ​ទេ ផ្ទុយទៅវិញ​វា​មាន​តែ​ធ្វើឲ្យ​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កាន់តែ​លំបាក​ជាង​មុន។ ក៏​មាន​ការ​សិក្សា​ជាច្រើន​បាន​រក​ឃើញ​ថា​សារធាតុ​គីមី​ដូចជា aspartame ដែល​ត្រូវ​បាន​យក​មក​ធ្វើ​ជា​ស្ករ​សិប្បនិម្មិត​នេះ នឹង​ប្រែ​ជា​សារធាតុ​បំពុល​ម្យ៉ាង​ឈ្មោះ​ថា DKP នៅ​ពេល​បំបែក​ក្នុង​រាងកាយ ហើយ​វា​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​មហារីក​ជាពិសេស​ដុំ​សាច់​ដុះ​ក្នុង​ខួរក្បាល៕

X
5s