មូលហេតុទាំង៥យ៉ាងដែលបណ្ដាលឲ្យសក់របស់អ្នកចេះតែស្ដើងទៅៗ
ជ្រុះសក់គឺជារឿងធម្មតានោះទេ ប៉ុន្តែបើអ្នករកឃើញថាសក់របស់អ្នកជ្រុះច្រើនលើសពីធម្មតា នោះវាអាចមានបញ្ហាហើយ។ ខាងក្រោមនេះគឺជាមូលហេតុទាំង៥យ៉ាងដែលបណ្ដាលឲ្យសក់របស់អ្នកចេះតែស្ដើងទៅៗ៖
១) ទទួលយកប្រូតេអ៊ីនមិនគ្រប់គ្រាន់៖ យោងទៅតាមស្ថាប័ននៃវេជ្ជសាស្ត្រ កង្វះប្រូតេអ៊ីនអាចធ្វើឲ្យសក់របស់អ្នកឈប់ដុះ ជ្រុះ និងអាចប្ដូរពណ៌បាន។ ស្ត្រីគួរទទួលយកប្រូតេអ៊ីនឲ្យបានយ៉ាងតិច៤៦ក្រាមក្នុង១ថ្ងៃ។ ម្យ៉ាងទៀតប្រូតេអ៊ីនមានប្រភពមកពីអាហារជាច្រើនប្រភេទមិនមែនត្រឹមតែសាច់នោះទេ។
២) ទទួលយកជាតិដែកមិនគ្រប់គ្រាន់៖ អ្នកតមទទួលទានសាច់ងាយប្រឈមមុខនឹងកង្វះជាតិដែក។ ស្ត្រីដែលមានអាយុចន្លោះពី១៩ដល់៥០គួរទទួលយកជាតិដែកឲ្យបាន១៨មីលីក្រាមជារៀងរាល់ថ្ងៃ ចំណែកឯស្ត្រីដែលមានអាយុចាប់ពី៥១ឆ្នាំឡើងទៅគួរទទួលយកជាតិដែកឲ្យបាន៨មីលីក្រាមជារៀងរាល់ថ្ងៃ។ អាហារដែលសម្បូរជាតិដែកមានដូចជា គ្រាប់ល្ពៅ សណ្ដែកខ្មៅ អង្ករសម្រូប តៅហ៊ូ សូកូឡាខ្មៅជាដើម។
៣) ប្រឈមមុខនឹងស្ថានភាពស្ត្រេសច្រើន៖ នៅពេលអ្នកគិតច្រើន អន្ទះអន្ទែងច្រើន ខ្វាយខ្វល់ច្រើន នោះស្ថានភាពស្ត្រេសទាំងនេះនឹងធ្វើឲ្យអ្នកប្រឈមមុខនឹងការជ្រុះសក់ច្រើនបាន។ ទោះជាយ៉ាងណា នៅពេលអ្នកអាចធ្វើឲ្យខ្លួនឯងអារម្មណ៍ល្អវិញបានហើយ នោះសក់អ្នកនឹងដុះមកធម្មតាវិញមិនខាន។
៥) អ្នកមានបញ្ហាជាមួយក្រពេញទីរ៉ូអ៊ីតរបស់អ្នក៖ ក្រពេញទីរ៉ូអ៊ីតទទួលខុសត្រូវទៅលើមុខងារជាច្រើនដូចជា គ្រប់គ្រងការមករដូវរបស់ស្ត្រី ចង្វាក់បេះដូង និងសីតុណ្ហភាពរបស់រាងកាយ។ នៅពេលក្រពេញទីរ៉ូអ៊ីតរបស់អ្នកមានបញ្ហា នោះផ្នែកជាច្រើននៃរាងកាយរបស់អ្នកនឹងទទួលរងឥទ្ធិពល ក្នុងនោះក៏ធ្វើឲ្យសក់របស់អ្នកជ្រុះដែរ៕
ដោយ៖ ស្រីពៅ