ទម្លាប់​អវិជ្ជមានចំនួន​ ៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត​



តើ​ទម្លាប់​មិន​ល្អ​អ្វីខ្លះ​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត ? ខាងក្រោម​នេះ​គឺជា​ទម្លាប់​ចំនួន​៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត៖

១) ប្រើប្រាស់​ថ្នាំ​វីតាមីន​បំប៉ន៖ ការ​ទទួលទាន​ថ្នាំ​វីតាមីន​បំប៉ន​មិន​អាច​កាត់បន្ថយ​ហានិភ័យ​របស់​អ្នក​ពី ការ​កើត​ជំងឺ​ផ្សេងៗ​នោះ​ទេ។ ផ្ទុយទៅវិញ​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន​បាន​រក​ឃើញ​ថា ការ​ប្រើប្រាស់​ថ្នាំ​វីតាមីន​បំប៉ន​អាច​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ចំពោះ​សុខភាព​របស់​អ្នក​បាន។

២) ចំណាយ​ពេលវេលា​ច្រើន​ទៅលើ​ការ​អង្គុយ​មើល​ទូរទស្សន៍៖ នៅ​ពេល​អ្នក​ចំណាយ​ពេល​ច្រើន​ទៅលើ​ការ​អង្គុយ​មើល​ទូរទស្សន៍ អ្នក​នឹង​ចំណាយ​ពេល​កាន់តែ​តិច​ដើម្បី​បញ្ចេញ​សកម្មភាព ហើយ​អ្នក​អាច​ប្រឈម​មុខ​នឹង​ហានិភ័យ​ខ្ពស់​ពី​ជំងឺ​ធាត់​លើស​ទម្ងន់​និង​ជំងឺ​ទឹកនោមផ្អែម។ លើសពីនេះទៅទៀត បើ​សិន​ជា​ពេលវេលា​មើល​ទូរទស្សន៍​ដ៏​ច្រើន​បាន​ចូល​ជំនួស​ពេលវេលា​ដែល​អ្នក​អាច​ហ្វឹកហាត់​ខួរក្បាល​របស់​អ្នក នោះ​ការ​ចងចាំ​របស់​អ្នក​អាច​ចុះ​ខ្សោយ​បាន។

៣) ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺ​ចុកចាប់​ច្រើន​ពេក៖ ការ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺ​ចុកចាប់​និង​ថ្នាំ​ងងុយគេង​ច្រើន​ពេក នៅ​ក្នុង​រយៈពេល​វែង​អ្នក​អាច​ប្រឈម​មុខ​នឹង​ហានិភ័យ​ពី​ការ​កើន​ឡើង​សម្ពាធ​ឈាម និង​ជំងឺ​គាំង​បេះដូង។ អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​សញ្ញាណ​គ្រោះថ្នាក់​ពី​ការ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺ​ចុកចាប់​ច្រើន​ដូចជា បាត់​ការ​ចងចាំ ធ្វើឲ្យ​អ្នក​វង្វេងវង្វាន់ ឧស្សាហ៍​ងងុយគេង និង​ដួល​ជា​ញឹកញាប់ ហើយ​បើ​អ្នក​ប្រើប្រាស់​ញឹកញាប់ អ្នក​អាច​នឹង​វិវត្ត​ទៅ​រក​ការ​ញៀន​នឹង​ពួក​វា​បាន៕

X
5s